Category: One-Minute

  • “ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក”

    “ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក”

    ជាទ្រឹស្តីនៅតែត្រឹមត្រូវ ឯទ្រឹស្តី “ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ” ហាក់លែងស្របជាមួយសភាពការណ៍បច្ចុប្បន្នហើយ ដែលអាចកែទៅជា… 🎥 SHS #ams1minute

  • សិង្ហបុរី មានអត្រាកំណើនប្រជាជនប្រមាណ ៤,៩% ក្នុងចន្លោះពាក់កណ្តាលឆ្នាំ២០២២ និង២០២៣

    សិង្ហបុរី មានអត្រាកំណើនប្រជាជនប្រមាណ ៤,៩% ក្នុងចន្លោះពាក់កណ្តាលឆ្នាំ២០២២ និង២០២៣

    ថ្វីបើមានកំណើនយ៉ាងឆាប់រហ័ស ក៏ប្រជាជនសិង្ហបុរីនៅតែមានចំនួនតិចតួចបំផុតគឺ ៥,៩ លាននាក់ ដែលធ្វើឱ្យបុរីរដ្ឋនេះក្លាយជាប្រទេសមានប្រជាជនតិចបំផុតទី៣ នៅអាស៊ីអាគ្នេយ៍។ ដោយឡែក ប្រទេសមួយចំនួនទៀតនៅអាស៊ាន មានកំណើនតិចជាង ក្នុងនោះមានហ្វីលីពីន (១,៥%) ឡាវ (១,៤%) និងទីម័រខាងកើត (១,៤%) ខណៈប្រទេសម៉ាឡេស៊ីតាមពីក្រោយដោយអត្រាកំណើន ១,១% និងកម្ពុជាមាន ១%។ ប្រទេសដូចជាប្រ៊ុយណេ ឥណ្ឌូណេស៊ី វៀតណាម និងមីយ៉ាន់ម៉ា នីមួយៗមានអត្រាកំណើន ០,៧% –Seasia #ams1minute

  • គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    វាស់វែងដីដែលត្រូវចុះបញ្ជីមានជាលក្ខណៈប្រព័ន្ធបានប្រមាណ ២លានក្បាលដីបន្ថែម និងឈានទៅបញ្ចប់ការវាស់វែងក្បាលដីដែលនៅសេសសល់នាពេលឆាប់ៗខាងមុខ។ 📷 MLMUPC #ams1minute

  • ដំណើរនៃការរៀបចំធ្វើបរិវត្តកម្មឌីជីថល

    ដំណើរនៃការរៀបចំធ្វើបរិវត្តកម្មឌីជីថល

    🎥 MLMUPC #ams1minute

  • ជប៉ុនបំបែកកំណត់ត្រាចំនួនទេសចរបរទេស ២ខែជាប់គ្នា

    ជប៉ុនបំបែកកំណត់ត្រាចំនួនទេសចរបរទេស ២ខែជាប់គ្នា

    តូក្យូ៖ ទិន្នន័យផ្លូវការរបស់អង្គការទេសចរណ៍ជាតិជប៉ុន ហៅកាត់ JNTO បានបង្ហាញថា កាលពីខែកក្កដា ប្រទេសមួយនេះ បានស្វាគមន៍ភ្ញៀវទេសចរបរទេស ចំនួន៣លាន២៩ម៉ឺននាក់ ដែលជាកំណត់ត្រាប្រចាំខែ ទីពីរ ជាប់ៗគ្នា ខណៈដែលខ្លួនងាកទៅរកវិស័យទេសចរណ៍ សម្រាប់កំណើនសេដ្ឋកិច្ច។ JNTO បានឱ្យដឹងថា ចំនួនទេសចរបរទេស ក្នុងខែកក្ដដា កើនឡើង ជិត៤២ភាគរយ បើធៀបនឹងខែកក្កដា ឆ្នាំមុន។ បើធៀបនឹងខែកក្កដា ឆ្នាំ២០១៩ ជាពេលមុនផ្ទុះកូវីដ១៩ ក៏មានកំណើន ជាង១០ភាគរយផងដែរ។ កាលពីខែមិថុនា ជប៉ុនបានបំបែកកំណត់ត្រាផងដែរ ប៉ុន្តែ ទទួលបានភ្ញៀវទេសចរណ៍បរទេស ត្រឹម៣លាន១៣ម៉ឺននាក់។ JNTO បាននិយាយទៀតថា ការចាប់ផ្តើមរដូវវិស្សមកាលបានជំរុញឱ្យមានតម្រូវការធ្វើដំណើរ ទៅកាន់ប្រទេសជប៉ុន។ ទេសចរច្រើនជាងគេ គឺមានមកពីប្រទេសចិន។ បន្ទាប់មក គឺកូរ៉េខាងត្បូង ពីហ្វីលីពីន និងអាមេរិក ផងដែរ។ ប្រភពបានបន្ថែមទៀតថា ការបង្កើនជើងហោះហើរត្រង់ ពីទីផ្សារប្រទេសធំៗ បានជួយរួមចំណែកដល់កំណត់ត្រាខែកក្កដា។ ប្រាក់យេនធ្លាក់ថ្លៃ ក៏បានចូលរួមជំរុញ ភ្ញៀវទេសសចរ មកពីជុំវិញពិភពលោក ធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដោយអាជីវកម្មជាច្រើន ពឹងផ្អែកលើការចំណាយ របស់អ្នកទេសចរ…

  • នាវាចម្បាំងអាមេរិកគ្រឿងទីពីរទៅដល់មជ្ឈិមបូព៌ា

    នាវាចម្បាំងអាមេរិកគ្រឿងទីពីរទៅដល់មជ្ឈិមបូព៌ា

    វ៉ាស៊ីនតោន៖ នាវាចម្បាំងផ្ទុកយន្តហោះ USS Abraham Lincoln បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ចំពេលមានការព្រួយបារម្ភពីការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ នាវាចម្បាំងផ្ទុកយន្តហោះ USS Abraham Lincoln បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ដែលអាមេរិកបានដាក់ពង្រាយនៅទីនោះរួចហើយ។ ទីបញ្ជាការកណ្តាលអាមេរិកបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា នាវាចម្បាំង USS Abraham Lincoln បានដឹកយន្តហោះចម្បាំង F-35 និង F-18 នៅលើនោះ ហើយក៏កំពុងអមដំណើរជាមួយកងនាវាពិឃាតផងដែរ។ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅកាន់តំបន់មជ្ឈិបូព៌ាកាលពីដើមខែនេះ បន្ទាប់ពីការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ និងមន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡា លោក Fuad Shukr ក្នុងទីក្រុងបេរូ។ អ៊ីស្រាអែលបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលបានសម្លាប់លោក Shukr ប៉ុន្តែមិនបានបញ្ជាក់ ឬបដិសេធការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Haniyeh ឡើយ។ ស្របពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួយបារម្ភថា អ៊ីរ៉ង់អាចនឹងសងសឹកអ៊ីស្រាអែលវិញ តាមរយៈការធ្វើការរួមគ្នាជាមួយក្រុមប្រដាប់អាវុធគាំទ្រប៉ាឡេស្ទីនផ្សេងៗ…

  • លោក Elon Musk យល់ព្រមបម្រើរដ្ឋាភិបាល បើលោក Trump ជាប់ឆ្នោត

    លោក Elon Musk យល់ព្រមបម្រើរដ្ឋាភិបាល បើលោក Trump ជាប់ឆ្នោត

    វ៉ាស៊ីនតោន៖ លោក Elon Musk បានបង្ហាញពីឆន្ទៈក្នុងការកាន់តំណែងជាមួយរដ្ឋាភិបាលអាមេរិក ប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ជាប់ឆ្នោតជាប្រធានាធិបតី។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X នាពេលថ្មីៗនេះ ដោយបានផ្តល់សញ្ញាទៅកាន់លោក Trump វិញថា “ខ្ញុំស្ម័គ្រចិត្តទទួលយក”។ ការបង្ហោះសារបែបនេះរបស់លោក Musk កើតឡើងបន្ទាប់ពីលោក Donald Trump បានថ្លែងប្រាប់កាសែតរ៉យទ័រ កាលពីថ្ងៃចន្ទថា មហាសេដ្ឋីបចេ្ចកវិទ្យាអាមេរិករូបនេះ ជា “បុរសឆ្លាតវៃម្នាក់” ហើយថា លោកប្រាកដជានឹងតែងតាំងលោក Musk ឱ្យធ្វើជាទីប្រឹក្សា បើសិនគាត់យល់ នោះលោកប្រាកដជានឹងធ្វើរឿងនេះ។ កាលពីសប្តាហ៍មុន លោក Musk បានធ្វើបទសម្ភាសន៍ផ្ទាល់មួយជាមួយលោក Trump នៅលើវេទិកាបណ្តាញសង្គម X។ នៅចំណុចមួយក្នុងអំឡុងការសន្ទនានោះ លោក Musk បានអំពាវនាវដល់បេក្ខជនប្រធានាធិបតី ឱ្យបង្កើត “គណៈកម្មាការប្រសិទ្ធភាពរបស់រដ្ឋាភិបាល” ដើម្បីធានាថា ប្រាក់អ្នកជាប់ពន្ធត្រូវបានចំណាយកាន់តែប្រសើរ។ លោក Trump…

  • ជើងភ្នំជ្រៃហូរព្នៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

    ជើងភ្នំជ្រៃហូរព្នៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
  • ៦ ចំណុចធ្វើឱ្យជីវិតស្ងប់ប្រសើរ🕊☘️

    ៦ ចំណុចធ្វើឱ្យជីវិតស្ងប់ប្រសើរ🕊☘️
  • ខណ្ឌ៧មករា រាជធានីភ្នំពេញ

    ខណ្ឌ៧មករា រាជធានីភ្នំពេញ

    🎥 Gazetteប្រជាជន #ams1minute