Category: One-Minute

  • បណ្ណកម្មសិទ្ធិដីធ្លីជាតម្រូវការអាទិភាពមួយរបស់ប្រជាជន

    បណ្ណកម្មសិទ្ធិដីធ្លីជាតម្រូវការអាទិភាពមួយរបស់ប្រជាជន
  • រាជរដ្ឋាភិបាល បានប្រគល់ការងារជូនរដ្ឋមន្ត្រី សាយ សំអាល់

    រាជរដ្ឋាភិបាល បានប្រគល់ការងារជូនរដ្ឋមន្ត្រី សាយ សំអាល់

    ក្នុងការការពារកេរដំណែលដូនតាផង និងយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋរស់នៅតំបន់អង្គរផង ដើម្បីឈានទៅបញ្ចប់បញ្ហាដែលកើតមានជារឿយៗ និងជាយូរមកហើយរវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរា #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ សីហា ២០២៤

    ១. កម្ពុជាបោះទុន ៧លានដុល្លារផលិតថ្មម៉ាបសិប្បនិមិ្មតសម្រាប់យន្តហោះ និងទូកប្រណិត – AMS Economy ២. គ្រាប់ស្វាយចន្ទីខ្មែរ ហក់ចូលផ្សារទំនើបកាណាដា លើកដំបូង – AMS Economy ៣. ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេស RCEP កើនដល់ជិត ២០ពាន់លានដុល្លារ – ស៊ីស៊ីថាមស៍ ៤. តៃវ៉ាន់គ្រោងបង្កើនកញ្ចប់ថវិកាការពារជាតិ លើសអត្រាកំណើនសេដ្ឋកិច្ច – Bloomberg ៥. អ៊ុយក្រែន អះអាងថាខ្លួនប្រើប្រាស់អាវុធអាមេរិក កម្ទេចស្ពានចល័តក្នុងទឹកដីរុស្ស៉ី – Reuters #ams1minute

  • រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី

    រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី

    បាននិងកំពុងខិតខំសម្របសម្រួលដោះស្រាយគម្រោងអភិវឌ្ឍអចលនទ្រព្យដែលកំពុងមានបញ្ហា ដោយឈរលើគោលការណ៍សម្របសម្រួល និងច្បាប់ ស្របតាមយុទ្ធសាស្រ្តឈ្នះឈ្នះ ដើម្បីឈានទៅបញ្ចប់ទាំងស្រុងនាពេលខាងមុខ ២២ សីហា ២០២៤ #ams1minute

  • សម្តេចធិបតី៖ “គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤

    សម្តេចធិបតី៖ “គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤

    រាជរដ្ឋាភិបាលបានទាមទារយកមកវិញនូវវត្ថុសិល្បៈខ្មែរសរុបចំនួន ១ ០៩៨ វត្ថុ ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន ១៥។ ខណៈនេះ កម្ពុជាបានស្វាគមន៍ការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិសរុបចំនួន ៧០ បន្ថែមទៀត ដែលបានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និងពីអ្នកប្រមូលសមុច្ច័យឯកជននានា នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏កំពុងរៀបចំនីតិវិធីចាត់ចែងដឹកជញ្ជូនវត្ថុសិល្បៈខ្មែរចំនួន ៧៦ បន្ថែមទៀត មកពីចក្រភពអង់គ្លេស”។ #ams1minute

  • អបអរសាទរគម្រប់ខួប១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ 🇰🇭

    អបអរសាទរគម្រប់ខួប១ឆ្នាំ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ 🇰🇭

    វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ប្រព័ន្ធ verify.gov.kh ដែលធានាបាននូវសុវត្ថិភាពទិន្នន័យខ្ពស់ កំពុងដាក់ឱ្យដំណើរការសាកល្បងជំហានទី១ នូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ក្នុងខេត្តកែបហើយ។ 📷 MLMUPC #ams1minute

  • ប្រមុខការទូតកម្ពុជា-ឥណ្ឌូនេស៊ី វាយតម្លៃខ្ពស់

    ប្រមុខការទូតកម្ពុជា-ឥណ្ឌូនេស៊ី វាយតម្លៃខ្ពស់

    និងឯកភាពបន្តធ្វើការប្រាស្រ័យទាក់ទងប្រកបដោយផ្លែផ្កា រួមមានកិច្ចពិភាក្សារវាងកងទ័ពជើងគោក អាហារូបករណ៍ និងការបណ្តុះបណ្តាល និងសកម្មភាពការផ្លាស់ប្តូរផ្សេងទៀត ហើយប្តេជ្ញាចិត្ត ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស។ រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីដែលបានកើនឡើងដល់លើស ១ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងបានឯកភាពពន្លឿនការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីពាណិជ្ជកម្មអង្ករ ក៏ដូចជាឯកភាពជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងទីក្រុងទេសចរណ៍នៃប្រទេសទាំងពីរ។ #ams1minute

  • រដ្ឋមន្រ្តីកសិកម្ម ឌិត ទីណា៖ ប្រទះឃើញវត្តមានជ្រូកសមុទ្រនៅក្នុងដែនទឹកកម្ពុជាចំនួន ៤

    រដ្ឋមន្រ្តីកសិកម្ម ឌិត ទីណា៖ ប្រទះឃើញវត្តមានជ្រូកសមុទ្រនៅក្នុងដែនទឹកកម្ពុជាចំនួន ៤

    ដែលនេះជាលទ្ធផលវិជ្ជមាននៃការថែរក្សាស្មៅសមុទ្រ និងការការពារធនធានជលផលរបស់យើង ដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងអង្គការដៃគូ #ams1minute

  • សម្តេចតេជោ៖ ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់

    សម្តេចតេជោ៖ ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់

    ១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។ ២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។ ៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។ ៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។ #ams1minute

  • ក្រុងពោធិ៍សាត់

    ក្រុងពោធិ៍សាត់

    🎥 នាំផ្លូវ #ams1minute