-
របាយការណ៍នៅថ្ងៃទី២១ សីហា

-
ខ្មែរឆ្អែតឆ្អន់ហើយជាមួយនឹងសង្គ្រាម និងការបែកបាក់ជាតិ

-
គ្មានវិនាទីណាមួយដែលកូនខ្មែរអាចភ្លេចនូវព្រលឹងដូនតា និងអត្តសញ្ញាណជាតិខ្លួនឯងបានឡើយ

-
ចំណុចពិសេសរបស់កិច្ចការរៀបចំដែនដី និងនគរូបនីយកម្មនៅខេត្តបាត់ដំបង

គឺភាពប្រសព្វរវាងស្ថាបត្យកម្មខ្មែរសម័យបារាំង និងស្ថាបត្យកម្មខ្មែរនាសហសម័យ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង លោក សាយ សំអាល់ បានជំរុញឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបចំក្រុងឱ្យកាន់តែស្រស់បំព្រង និងរៀបចំទីប្រជុំជនឱ្យមានទឹកស្អាត ផ្លូវ ភ្លើង ឱ្យបានដល់គ្រប់ភូមិ និងគិតគូរលើការរៀបចំភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលជូនប្រជាពលរដ្ឋ។ ២២ សីហា ២០២៤ 📷 MLMUPC #ams1minute
-
អត្ថន័យដ៏សំខាន់ ២ នៃការវិលត្រឡប់នៃដួងព្រលឹងខ្មែរមកមាតុភូមិកំណើត

ទី១៖ សន្តិភាព។ សន្តិភាពមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការ សន្តិភាពសម្រាប់ការជួបជុំគ្នាឡើងវិញ។ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានក្លាយជាទីដ៏កក់ក្តៅប្រកបដោយសុវត្ថិភាពសម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូបនៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។ គ្មានសន្តិភាព គឺគ្មានឱកាសបានគិតគូរប្រមូលផ្ដុំធនធាន ដើម្បីប្រយុទ្ធ ទាមទារបេតិកភណ្ឌទាំងនេះត្រឡប់មកវិញឡើយ។ មិត្តបរទេសមិនអាចបញ្ចូនបេតិកភណ្ឌដែលមានតម្លៃមហាសាលទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម អសន្តិសុខ និងចលាចលនោះទេ ។ ទី២៖ ទំនុកចិត្ត និងការទទួលស្គាល់សមត្ថភាពស្ថាប័នរបស់កម្ពុជា។ មិត្តបរទេស ក៏ដូចជាសហគមន៍អន្តរជាតិ ខិតខំសហការ បំផុលចលនាការពារបេតិកភណ្ឌជាមួយកម្ពុជា ព្រោះគេទុកចិត្តថាកម្ពុជាមានសមត្ថភាពគ្រប់គ្រងថែរក្សា និងមានឆន្ទៈខ្ពស់បំផុតក្នុងការផ្សព្វផ្សាយ និងលើកស្ទួយគុណតម្លៃនៃបេតិកភណ្ឌទាំងនោះទៅកាន់សហគមន៍អន្តរជាតិក្នុងនាមជាប្រជាជាតិម្ចាស់ដើម។ #ams1minute

នៅឆ្នាំ២០២៤ តម្លៃមាសបានកើនឡើងជិត ២០%

ប្រទេសដែលស្ដុកមាសច្រើនជាងគេគឺអាមេរិក មានសរុប ៨ ១៣៣ តោន ស្មើនឹង ៦២៨ពាន់លានដុល្លារ។ អាឡឺម៉ង់ ជាប្រទេសទី២ ដែលស្ដុកមាសសរុប ចំនួន ៣ ៣៥១ តោន តាមពីក្រោយដោយអ៊ីតាលីដែលមានស្ដុកចំនួន ២ ៤៥២តោន។ មាស ១/៥ ក្នុងពិភពលោកត្រូវបានរក្សាទុកដោយធនាគារកណ្តាល។ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ បណ្ដាធនាគារកណ្តាលនៅជុំវិញពិភពលោកបានទិញមាសស្ដុកទុកចំនួន ៤៨៣តោន។ តួកគឺជាអ្នកទិញមាសច្រើនជាងគេក្នុងឆមាសទីមួយនៃឆ្នាំនេះ ដោយទិញសរុប ៤៥ តោន ខណៈឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ២ ដោយទិញមាសសរុប ៣៧តោន – Visual Capitalist #ams1minute
-
ផ្ទុះភ្នំភ្លើងលុបជើងហោះហើរ នៅនូវែលសេឡង់

បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ភ្នំភ្លើង វាយ អាយឡែន (White Island) នៅក្នុងប្រទេស នូវែល សេឡង់ បានព្រួសផេះ រារាំងការហោះហើរយន្តហោះ ក្នុងប្រទេស នូវែល សេឡង់ដោយអ្នកវិទ្យាសាស្ត្រព្រមានថា អាចបន្តមានស្ថានភាពបែបនេះ ចន្លោះពី ១សប្តាហ៍ ទៅ១ខែ ខាងមុខទៀត។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ នូវែល សេឡង់ បាននិយាយថា ជើងហោះហើរ ចំនួន១០លើក ត្រូវបានលុបចោល ខណៈដែលផេះភ្នំភ្លើងបានរសាត់ នៅតាមផ្លូវហោះហើរ លើអាកាសយានដ្ឋាន ក្នុងស្រុកមួយចំនួន។ វិទ្យាស្ថានស្រាវជ្រាវជាតិ GNS បាននិយាយ បើតាមព្រឹត្តិបត្រ ត្រួតពិនិត្យរូបភាពផ្កាយរណប បានបង្ហាញពី «សកម្មភាពផ្ទុះតិចតួច» ដែលបានចាប់ផ្តើមមាន តាំងពីដើមខែ មកម្ល៉េះ។ អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សមួយចំនួន នៅលើកោះក្បែរៗនោះ អាចធុំក្លិនឧស្ម័ន ពីភ្នំភ្លើង ឬ មានការរលាកស្រាលចំពោះភ្នែក ឬ បំពង់ករបស់ពួកគេ ទោះបីជាផលប៉ះពាល់ នឹងមានតិចតួច ក៏ដោយ។ កាលពីឆ្នាំ២០១៩ ភ្នំភ្លើង…
-
“សូមស្វាគមន៍ព្រលឹងដូនតាវិលត្រឡប់មកកាន់មាតុភូមិវិញ”

ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងជាមួយប្រទេសនានា។ ក្នុងចំណោមវត្ថុបុរាណខ្មែរចំនួន ៧០ ដែលបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំដោយសារសង្រ្គាម មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដ៏ប្រណិតដូចជា បដិមាទេពនៃទេវកថាមហាភារតៈ បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គដែលស្ថិតនៅសារមន្ទីរជាតិភ្នំពេញ។ #ams1minute
-
ការរៀបចំក្រុង 🇰🇭