-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ សីហា ២០២៤

១. រថភ្លើងមួយទឹកជប៉ុនបើកដំណើរការខែក្រោយ កៅអី First Class តម្លៃ ២០ដុល្លារ – AMS Economy ២. តំណាង UN ស្វាគមន៍ចំពោះរាល់សំណើសុំការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា លើឆាកអន្ដរជាតិ – FN ៣. ក្រុមហ៊ុនចិនចុះកិច្ចសន្យាទិញផ្លែមៀនប៉ៃលិន ជាមួយកសិកររដូវកាលថ្មី តម្លៃទាបជាងមុន – កម្ពុជាថ្មី ៤. រុស្ស៉ី អះអាងថាបាញ់កម្ទេចដ្រូនអ៊ុយក្រែន ១០គ្រឿង ដែលប្រុងវាយប្រហារលើទីក្រុងមូស្គូ – AFP ៥. ថៃប្រកាសរកឃើញករណីជំងឺ mpox ឬអុតស្វា ហើយសង្ស័យអាចជាប្រភេទបំប្លែងថ្មី – Reuters #ams1minute
-
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ “កម្ពុជាគឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព

-
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី១៦) ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៧៩.៦៣ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត តាមអនុក្រឹត្យលេខ៣២១ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
ប្រាសាទបាយ័ន ខេត្តសៀមរាប

-
របាយការណ៍នៅថ្ងៃទី២០ សីហា

-
ខ្ញុំមិនឱ្យប្រជាជនខ្ញុំស្លាប់ទេ

-
គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាល

មានប្រសាសន៍នៅក្នុងកម្មវិធីប្រកាសតំបន់វិនិច្ឆ័យសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន នៅឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាល សម្រាប់គិតគូរកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ហើយពួកយើងមកថ្ងៃនេះ គឺចង់ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបបន្ថែមថា ពេលនេះកម្មវិធីនេះ មិនមែនត្រឹមតែដើម្បីចែកដីជូនបងប្អូនប៉ុណ្ណោះទេ តែដើម្បីកែប្រែជីវិតរបស់បងប្អូនឱ្យកាន់តែមានភាពស្រស់បំព្រង តាមរយៈការគិតគូរលើការរៀបចំដី រៀបចំជាសហគមន៍ដើម្បីដាំដំណាំ ចិញ្ចឹមសត្វ និងគិតគូរលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឱ្យបងប្អូនមានជីវភាពល្អប្រសើជាងថ្ងៃម្សិលមិញ។ ២១ សីហា ២០២៤ 📷 MLMUPC #ams1minute
-
ផ្លូវមាត់ទន្លេគួរតែផ្តល់អទិភាពលើការដើរ

-
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី១៥) ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៦១.៣១ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត តាមអនុក្រឹត្យលេខ៣២១ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
ប្រាសាទបាគង ខេត្តសៀមរាប
