Category: One-Minute

  • សិល្បៈនៃការនិយាយទាំង ១០ ដើម្បីយកឈ្នះចិត្តអ្នកស្ដាប់

    សិល្បៈនៃការនិយាយទាំង ១០ ដើម្បីយកឈ្នះចិត្តអ្នកស្ដាប់
  • លិចទូកក្តោង បាត់ខ្លួនមហាសេដ្ឋីអង់គ្លេស

    លិចទូកក្តោង បាត់ខ្លួនមហាសេដ្ឋីអង់គ្លេស

    បរទេស៖ ទូកក្តោងទេសចរណ៍ដ៏ទំនើប Bayesian បានលិច នៅក្បែរកោះ Sicily ប្រទេសអ៊ីតាលី បាត់ខ្លួនមនុស្ស៦នាក់ រួមមានទាំង មហាសេដ្ឋបច្ចេកវិទ្យាជនជាតិអង់គ្លេស លោក Mike Lynch និងកូនស្រី។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃចន្ទ ប៉ុន្តែ រហូតមកដល់ថ្ងៃអង្គារ រកមិនទាន់ឃើញមនុស្សបាត់ខ្លួននៅឡើយទេ ខណៈដែលក្រុមមុជទឹកបន្តស្វែងរក។ ឆ្មាំសមុទ្រអ៊ីតាលី បានឱ្យដឹងថា ទូកក្តោង ដោតទង់ជាតិអង់គ្លេសប្រវែង ៥៦ម៉ែត្រ មួយគ្រឿងនេះ ផ្ទុកមនុស្ស ២២នាក់ ដោយបានបោះយុថ្កា នៅចម្ងាយប្រហែល ៧០០ម៉ែត្រពីកំពង់ផែ ហើយក៏ត្រូវបាន វាយប្រហារ ដោយខ្យល់បោកបក់ខ្លាំង។ ភរិយារបស់លោក Lynch គឺលោកស្រី Angela Bacares ស្ថិតក្នុងចំណោមមនុស្ស ១៥នាក់ដែលត្រូវបានជួយសង្គ្រោះ ប៉ុន្តែលោក Lynch និងកូនស្រីអាយុ ១៨ឆ្នាំឈ្មោះ Hannah បានបាត់ខ្លួន។ ក្នុងវ័យ ៥៩ឆ្នាំ លោក Lynch ជាសហគ្រិន និងអ្នកវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យាដ៏ល្បីល្បាញ ប្រចាំនៅអង់គ្លេស។…

  • អ្នកវិទ្យាសាស្រ្តរកឃើញអាចម៍ផ្កាយដែលវាយប្រហារភពផែនដីកាលពី ៦៦លានឆ្នាំមុន

    អ្នកវិទ្យាសាស្រ្តរកឃើញអាចម៍ផ្កាយដែលវាយប្រហារភពផែនដីកាលពី ៦៦លានឆ្នាំមុន

    បរទេស : ការសិក្សាថ្មីមួយដែលទើបចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត ក្នុងខែសីហានេះ បានឱ្យដឹងថា អាចម៍ផ្កាយដែលបានវាយប្រហារភពផែនដីកាលពី ៦៦លានឆ្នាំមុន និងបានផ្តាច់ពូជពពួកសត្វដាយណូស័រ គឺជាអាចម៍ផ្កាយមកពីតំបន់ខ្សែក្រវ៉ាត់អាចម៍ផ្កាយ នៅចន្លោះភពព្រហស្បតិ៍ និងភពអង្គារ។ ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា អាចម៍ផ្កាយនោះមានឈ្មោះថា ឈីកសឹលឹប ដែលមានមុខកាត់ជាង ១០គីឡូម៉ែត្រ បានធ្លាក់មកលើផែនដី នៅចំទឹកដីអឺរ៉ុប។ អ្នកវិទ្យាសាស្ត្រអះអាងថា ស្លាកស្នាមដែលមានមុខកាត់ប្រវែង១៤៥គីឡូម៉ែត្រ ស្ថិតនៅតំបន់ឈូងសមុទ្រ យូកាតាន់ (Yucatan) នៃប្រទេសម៉ិកស៊ិកបច្ចុប្បន្ននេះ ត្រូវបានបង្កើតឡើងដោយអាចម៍ផ្កាយឈីកសឹលឹបនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Mario Fischer-Gödde មកពីសាកលវិទ្យាល័យ  Cologne ប្រទេសអាល្លឺម៉ង់។ តាមរយៈសំណល់ដែលត្រូវបានបន្សល់ទុកពីអាចម៍ផ្កាយឈ្មោះ ឈីកសឹលឹប (Chicxulub) ដែលត្រូវបានរកឃើញក្នុងសំបកផែនដីនៅត្រង់តំបន់អឺរ៉ុបនោះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសមាសធាតុគីមីដ៏កម្រម្យ៉ាងឈ្មោះ រូថេនៀម (Ruthenium) ដូចទៅនឹងអ្វីដែលមាននៅក្នុងពពួកអាចម៍ផ្កាយ ដែលគោចរក្នុងតំបន់ចន្លោះភពព្រហស្បតិ៍ និងភពអង្គារនោះដែរ។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានបញ្ជាក់ថា អាចម៍ផ្កាយនេះបានផ្តាច់ពូជសត្វដាយណូស័រដោយរបៀបណានោះទេ។ សូមបញ្ជាក់ថា ការសិក្សារកប្រភពដើម និងឈ្វេងយល់ពីអាចម៍ផ្កាយតូច-ធំនានា ដែលបានវាយប្រហារផែនដី និងជាពិសេសអាចម៍ផ្កាយ ឈីកសឹលឹប គឺពិតជារឿងដ៏សំខាន់បំផុត ដើម្បីឱ្យយើងអាចត្រៀមខ្លួនបានល្អក្នុងការទប់ទល់គ្រោះមហន្តរាយដែលអាចកើតមានឡើងនៅថ្ងៃអនាគត៕ ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ចិនប្រើនាវាមុជទឹក ប្រមូលយកសរីរាង្គ និងដីល្បាប់ នៅមហាសមុទ្រប៉ាស៊ីហ្វិក

    ចិនប្រើនាវាមុជទឹក ប្រមូលយកសរីរាង្គ និងដីល្បាប់ នៅមហាសមុទ្រប៉ាស៊ីហ្វិក

    ប៉េកាំង : ជាលើកដំបូងបំផុត ចិនបានប្រើនាវាមុជទឹក Jiaolong ជ្រមុជចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីប្រមូលសរីរាង្គផ្សេងៗ និងដីល្បាប់ពីបាតសមុទ្រ ក្នុងគោលបំណងសិក្សាស្រាវជ្រាវបន្ថែមឱ្យកាន់តែស៊ីជម្រៅ អំពីប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានបាតសមុទ្រ។ បេសកម្មនេះបានចាប់ផ្តើមកាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំនេះ ដោយចាប់ផ្តើមចេញដំណើរពីទីក្រុង Qingdao ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន។ នៅលើនាវានេះមាននាវិកស្រាវជ្រាវសមុទ្រទឹកជ្រៅលេខ១ របស់ប្រទេសចិន និងនាវិកបរទេសផង។ បេសសកម្មនេះគ្រោងនឹងបញ្ចប់ក្នុងពេល៤៥ថ្ងៃ។ ចាប់តាំងពីឆ្នាំ ២០០៩មក នាវាមុជទឹក Jiaolong បានធ្វើប្រតិបត្តិការរុករកនៅតំបន់ដែនទឹកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងមហាសមុទ្រអាត្លង់ទិក ជាមួយនឹងការធ្វើដំណើរសរុបចំនួន៩០០លើកចូលទៅក្នុងសមុទ្រទឹកជ្រៅ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • សន្តិភាពនៅតែជាសុបិន្តដែលមិនអាចក្លាយជាការពិតសម្រាប់តំបន់ជាច្រើនលើពិភពលោក

    សន្តិភាពនៅតែជាសុបិន្តដែលមិនអាចក្លាយជាការពិតសម្រាប់តំបន់ជាច្រើនលើពិភពលោក
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២០ សីហា ២០២៤

    ១. កំពង់ផែខេត្តព្រះសីហនុ ចំណាយប្រាក់ជាង២០លានដុល្លារ ធ្វើទំនើបកម្មចំណតនាវា – AMS Economy ២. ស្ពានខ្ពស់ជាងគេនៅកម្ពុជា តភ្ជាប់រវាងខេត្តពោធិ៍សាត់ និងខេត្តកោះកុង សម្រេចការសាងសង់ជាង ៤០% គ្រោងបញ្ចប់ត្រឹមខែមិថុនា ឆ្នាំ២០២៥ – FN ៣. ចំណូលរកបានពីវិស័យរ៉ែមានកំណើន ២៥០% – កម្ពុជាថ្មី ៤. ហ្វីលីពីន បើកទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានពីអាមេរិក – Reuters ៥. អាមេរិក យល់ព្រមលក់ឧទ្ធម្ភាគចក្រប្រយុទ្ធក្នុងទំហំទឹកប្រាក់ ៣,៥ពាន់លានដុល្លារ ឱ្យកូរ៉េខាងត្បូង – AFP #ams1minute

  • ប្រមុខការទូតកម្ពុជា និង អ្នកសម្របសម្រួលរបស់

    ប្រមុខការទូតកម្ពុជា និង អ្នកសម្របសម្រួលរបស់

    អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា Joseph Scheuer ផ្លាស់ប្ដូរយោបល់ជុំវិញបញ្ហាចំបងមួយចំនួនដូចជា ការបន្តកិច្ចសហប្រតិបត្តិការជាមួយ UN និងការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងពហុភាគី សំដៅពន្លឿនការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ លោក Joseph Scheuer ក៏បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងភាគីទាំងពីរ។ #ams1minute

  • នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development

    នាយកប្រតិបត្តិក្រុមហ៊ុន Haeju Industry Development

    កោតសរសើរការរីកចម្រើននៅកម្ពុជា ហើយគ្រោងនឹងរៀបចំពិព័រណ៍ផ្ទាំងគំនូរជាលើកទី២ ហេីយនឹងបរិច្ចាគថវិកាដែលទទួលបានពីកម្មវិធី ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាព មនុស្សធម៌។  សម្ដេចធិបតីក៏បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិព័រណ៍ផ្ទាំងគំនូរលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រសួងដែនដី ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរៀបចំពិព័រណ៍បែបនេះ នៅកម្ពុជា ដែលនឹងរួមចំណែកជំរុញការផ្លាស់ប្ដូរវប្បធម៌  និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ

    និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមជម្រាបជូនករណីរបស់ឈ្មោះ នូវ ឆន ស្នើសុំអន្តរាគមន៍ទាមទារដីពីកូនស្រីរបស់លោកមានឈ្មោះ ឆន សុភក្ត្រ ដែលមានទីតាំងស្ថិតនៅភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ២០ សីហា ២០២៤ 📷 MLMUPC #ams1minute

  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការសុរិយោដីថ្នាក់ជាតិ

    និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមជម្រាបជូនករណីរបស់ឈ្មោះ ប៉ុក ច័ន្ទតារា តំណាងប្រជាពលរដ្ឋ ១០គ្រួសារ ស្នើសុំជួយដោះស្រាយដីទំនាស់ ដែលមានទំហំ ៥០ហិកតា ស្ថិតនៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ២០ សីហា ២០២៤ 📷 MLMUPC #ams1minute