-
ការរៀបចំក្រុង 🇰🇭

-
អ៊ីស្រាអែលសម្លាប់មេក្រុមសកម្មប្រយុទ្ធម្នាក់ទៀត

បរទេស៖ កាលពីថ្ងៃពុធ យោធាអ៊ីស្រាអែលបានសម្លាប់ លោក Khalil Maqdah ដែលគេស្គាល់ថា ជាមេដឹកនាំកំពូលម្នាក់ នៃក្រុមសកម្ម្រយុទ្ធ ប៉ាឡេស្ទីន Fatahនៅប្រទេសលីបង់។ ជាការសម្លាប់ នៅប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទើបបានបញ្ចប់ដំណើរទស្សនកិច្ច នៅមជ្ឈិមបូព៌ា ក្នុងគោលបំណងសម្រេចឲ្យមានបទឈប់បាញ់ នៅហ្គាហ្សា។ ក្រុម Hamas បាននិយាយថា លោក Maqdah ត្រូវបានសម្លាប់ នៅជិតទីក្រុង Sidon ភាគខាងត្បូង នៃប្រទេសលីបង់។ ជាការកត់សម្គាល់ កាលពីខែកក្កដា អ៊ីស្រាអែល ទើបបានសម្លាប់មេដឹកនាំហាម៉ាស នៅអ៊ីរ៉ង់ និងយោធាជាន់ខ្ពស់ ហេសបូឡាស នៅលីបង់ ហើយការស្លាប់មន្ត្រីកំពូល Fatah ម្នាក់នេះទៀត នាំឲ្យមានការការភ័យខ្លាច នៃការផ្ទុះសង្គ្រាមតំបន់ កាន់តែធំឡើង ត្បិតអី អ៊ីរ៉ង់បានប្តេជ្ញាសងសឹក នឹងអ៊ីស្រាអែល។ ក្នុងដំណើរទស្សនកិច្ច ទៅកាន់មូលដ្ឋានទ័ពអាកាស Ramat David នាភាគខាងជើង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក…
-
ភូមិបណ្តែតទឹកកំពង់លួង ខេត្តពោធិ៍សាត់

-
សកម្មភាពចុះពិនិត្យសហគមន៍កសិកម្មតាសីសាមគ្គី

-
វិស័យដែលមានសក្តានុពលសម្រាប់ការវិនិយោគក្នុងខេត្តព្រះសីហនុ

-
អូស្ត្រាលីបង្កើតកសិដ្ឋានសូឡា លក់ភ្លើងឲ្យសិង្ហបុរីតាមបាតសមុទ្រ

កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធនេះ បានអនុម័តផែនការបង្កើតកសិដ្ឋានផលិតថាមពលពីពន្លឺព្រះអាទិត្យឬសូឡា ធំបំផុតមិនធ្លាប់មានក្នុងពិភពលោក ដើម្បីលក់ភ្លើងអគ្គិសនីតាមរយៈខ្សែកាបក្រោមបាតសមុទ្រទៅភាគខាងជថើង ប្រទេសសិង្ហបុរី។ គម្រោងនេះមានតម្លៃ ២៤ពាន់លានដុល្លារ ដែលនឹងសាងសង់ឡើងនៅលើផ្ទៃដីទំហំ ១២.០០០ហិកតា ស្ថិតនៅតំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ហើយទទួលបានការគាំទ្រពីមហាសេដ្ឋីបច្ចេកវិទ្យា និងសកម្មជនបៃតង លោក Mike Cannon-Brookes ដែលនឹងបង្កើតការងារចំនួន១៤.០០០កន្លែង។ គម្រោងនេះនឹងផ្គត់ផ្គង់ថាមពលរហូតដល់ ៦ជីហ្គាវ៉ាត់ ក្នុងនោះថាមពលទំហំ ៤ជីហ្គាវ៉ាត់ក្នុងមួយម៉ោងសម្រាប់ការប្រើប្រាស់ក្នុងស្រុកដែលអាចផ្គត់ផ្គង់ភ្លើងដល់លំនៅដ្ឋានប្រមាណ ៣លានខ្នង ខណៈថាមពលទំហំ ២ជីហ្គាវ៉ាត់ទៀតនឹងត្រូវបញ្ជូនទៅក្រៅ។ ប្រភព: AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
រកឃើញខ្មោចនាវាចម្បាំងនៅបាតសមុទ្រស្កុតឡេន

ឡ្ងងដ៍ : ក្រុមអ្នកមុជទឹកអង់គ្លេសនៅដើមសប្តាហ៍នេះបានការរកឃើញខ្មោចនាវាចម្បាំងអាយុ១១០ឆ្នាំ Royal Navy របស់កងទ័ពជើងទឹកអង់គ្លេស ដែលបានលិចចូលទៅក្នុងសមុទ្រនៃប្រទេសស្កុតឡេន ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី១។ លោក Paul Downs ដែលស្ថិតក្នុងចំណោមអ្នកមុជទឹក និងបានថតវីដេអូពីនាវានោះ បានរៀបរាប់ថា នេះជាការរកឃើញដែលមិនគួរឱ្យជឿ ពីព្រោះរូបរាងរបស់នាវានេះស្ទើរតែនៅដូចដើមទាំងស្រុង។ នាវាចម្បាំងនេះជាប្រភេទ HMS Hawke បានលិចចូលសមុទ្របន្ទាប់ពីរងការវាយប្រហារដោយមីស៊ីល torpedo របស់អាល្លឺម៉ង់ ក្នុងខែតុលា ឆ្នាំ ១៩១៤។ ក្រុមនាវិកនៅក្នុងនាវាចម្បាំងនេះចំនួន ៧០នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ខណៈជាង ៥០០នាក់ទៀតបានបាត់បង់ជីវិត។ ក្រោយរងការវាយប្រហារ នាវានេះបានឆាបឆេះ និងផ្ទុះ ហើយជាង៨នាទីបន្ទាប់ វាបានលិចបាត់ក្នុង ជម្រៅជាង ១០០ម៉ែត្រនៅសមុទ្រខាងជើង នៃប្រទេសស្កុតឡែន។ នាវានេះបានដំណើរការជាលើកដំបូងក្នុងឆ្នាំ ១៨៩១ និងមានប្រវែងជាង១១៨ម៉ែត្រ និងទទឹងជាង ១៨ម៉ែត្រ។ ក្រុមអ្នកមុជទឹកស្វែងរកនាវាលិចក្នុងសមុទ្រកាលពីសង្គ្រាមលោកលើកទី១គឺក្រុម Lost in Waters Deep បានចាយពេលអស់រយៈពេលជាច្រើនឆ្នាំទម្រាំអាចរកនាវាចម្បាំងនេះឃើញ។ មិនទាន់មានព័ត៌មាននៅឡើយថា អង់គ្លេសនឹងស្រង់ខ្មោចនាវានេះចេញពីសមុទ្រស្កុតឡេនឬយ៉ាងណា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
វិធីសាស្រ្ត ៤យ៉ាង ក្នុងការអភិវឌ្ឍខ្លួនឯង 💡🧑🎓📈

-
រយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោះស្រាយបាននូវបញ្ហាចម្រូងចម្រាសក្នុងសង្គមនាពេលបច្ចុប្បន្ន។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីភូមិសាស្រ្តខេត្តប៉ៃលិន លោក សាយ សំអាល់ បានលើកឡើងនូវសមរភូមិ ៤ ធំៗ ដែលក្រសួងបាននិងកំពុងអនុវត្តរួមមាន៖ ២១ សីហា ២០២៤ 📷 MLMUPC #ams1minute
-
សេដ្ឋកិច្ចកម្ពុជាផ្លាស់ប្ដូរហើយ
