Category: One-Minute

  • ឧទ្យានជាតិកែប ខេត្តកែប

    ឧទ្យានជាតិកែប ខេត្តកែប

    🎥 Gazetteប្រជាជន #ams1minute

  • លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management

    លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management

    លើកឡើងថា ប្រតិភូក្រុមហ៊ុនវិនិយោគចិន បាននិងកំពុងចាប់អារម្មណ៍ចំពោះសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងថាមពល ស្របពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលការវិនិយោគ និងធ្វើពាណិជ្ជកម្មដើម្បីជំរុញខឿនសេដ្ឋកិច្ចជាតិ។ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាពថ្ងៃទី២០ សីហា ២០២៤ #ams1minute

  • និស្សិតទាំងអស់ត្រូវបន្តសិក្សាជំនាញឯកទេសបន្ថែម

    និស្សិតទាំងអស់ត្រូវបន្តសិក្សាជំនាញឯកទេសបន្ថែម

    ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនតាមដែលអាចធ្វើទៅបាន និង ត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនឌីជីថល និងយុវជនសកល សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពី បរិវត្តកម្មឌីជីថល និងរួមចំណែកដល់ការកសាងម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍។ #ams1minute

  • និយមន័យពិតប្រាកដនៃអ្នកជាតិនិយម ឬ អ្នកប្រជាធិបតេយ្យ

    និយមន័យពិតប្រាកដនៃអ្នកជាតិនិយម ឬ អ្នកប្រជាធិបតេយ្យ
  • សូមអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់

    សូមអរគុណដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់

    ដែលបានខិតខំប្រឹងប្រែងប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គមជាតិកម្ពុជា។ រាជរដ្ឋាភិបាល មានកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុខសន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីរក្សាបាននូវប្រក្រតីភាពនៃការប្រកបរបរប្រចាំថ្ងៃរបស់ប្រជាជន​ និងភាពចម្រុងចម្រើនរបស់ប្រទេសជាតិ ដោយមិនអនុញ្ញាតឱ្យជនណាមួយមកបំផ្លិចបំផ្លាញសន្តិភាព និងបង្កចលាចលសង្គមបានឡើយ។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៩ សីហា

    របាយការណ៍នៅថ្ងៃទី១៩ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១២ករណី ស្លាប់ ៩នាក់ និងរបួស ៩នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ២១ករណី ឃាត់ខ្លួនជនសង្ស័យ ៧០នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ សីហា ២០២៤ #ams1minute

  • ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ Jang Yun Gon

    ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ Jang Yun Gon

    កោតសរសើរការរីកចម្រើនរបស់កម្ពុជា ហើយប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ #ams1minute

  • សិង្ហបុរីក្លាយជាទីក្រុងគោលដៅមួយរបស់វិនិយោគិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៣

    សិង្ហបុរីក្លាយជាទីក្រុងគោលដៅមួយរបស់វិនិយោគិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៣

    ដោយសារតែវិស័យហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួន។ សិង្ហបុរីបានពង្រឹងជំហរជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ ដោយជាប់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំជាងគេនៅអាស៊ី និងធំជាងគេទីបីនៅទូទាំងពិភពលោក។ ក្រៅពីសិង្ហបុរី ទីក្រុងក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនទៀត ក៏ជាប់ក្នុងតារាងនេះដែរ រួមមានទីក្រុងបាងកករបស់ថៃ ទីក្រុងគូឡាឡាំពួរបស់ម៉ាឡេស៊ី ទីក្រុងហ្សាកាតារបស់ឥណ្ឌូណេស៊ី និងទីក្រុងម៉ានីលរបស់ហ្វីលីពីន – Seasia #ams1minute

  • រូងថ្ម​ ខេត្តពោធិ៍សាត់

    រូងថ្ម​ ខេត្តពោធិ៍សាត់

    🎥 MLMUPC #ams1minute

  • សេដ្ឋវិទូ ៖ ថៃនឹងមិនកាត់បន្ថយអត្រាការប្រាក់ ដល់ឆ្នាំក្រោយ

    សេដ្ឋវិទូ ៖ ថៃនឹងមិនកាត់បន្ថយអត្រាការប្រាក់ ដល់ឆ្នាំក្រោយ

    បាងកក៖ ការស្ទង់មតិរបស់ Reuters បានចេញផ្សាយ កាលពីថ្ងៃចន្ទបានឲ្យដឹងថា អំឡុងការប្រែប្រួលនយោបាយនៅប្រទេសថៃ ធនាគារកណ្តាលថៃ ហៅកាត់ BOT នឹងបន្តរក្សាអត្រាការប្រាក់ ២.៥ភាគរយ នៅថ្ងៃពុធ សប្តាហ៍នេះ ហើយ បន្តរហូតដល់ឆ្នាំ២០២៥ ខណៈពេលដែលការវាយតម្លៃពីផលប៉ះពាល់នៃអស្ថិរភាពនយោបាយ កំពុងបន្តមាន លើសេដ្ឋកិច្ចជាតិ។ ស្របពេលដែលអតិផរណា ស្ថិតនៅកម្រិត ០.៨៣ ភាគរយ ក្នុងខែកក្កដា ដែលជាកម្រិតក្រោមការព្យាករណ៍របស់ BOT ដែលថា មានពី ១ ទៅ៣ភាគរយនោះ ទេសាភិបាលធនាគារថៃ លោក Sethaput Suthiwartnaruput បាននិយាយថា អត្រាការប្រាក់បច្ចុប្បន្ន គឺសមរម្យ ហើយមិនចាំបាច់កាត់បន្ថយទេ ទោះបីជាមានការអំពាវនាវ ម្តងហើយម្តងទៀត របស់រដ្ឋាភិបាល ឲ្យកាត់បន្ថយអត្រាការប្រាក់ ក៏ដោយ។ ជាមួយនឹងភាពមិនច្បាស់លាស់ខាងនយោបាយ កាន់តែខ្លាំងឡើង បន្ទាប់ពីការបណ្តេញនាយករដ្ឋមន្ត្រីSrettha ធនាគារកណ្តាលថៃ ដែលពីមុនបានខ្វែងគំនិតជាមួយ រដ្ឋាភិបាលរបស់លោក Srettha ដែលចង់ជុំវិញការផ្តល់សាច់ប្រាក់ តាមរយៈការកាត់បន្ថយអត្រាការប្រាក់ ដោះស្រាយបំណុលគ្រួសារខ្ពស់ នឹងនៅតែស្ថិតក្នុងដំណាក់កាល រង់ចាំមើល ដើម្បីវាយតម្លៃផលប៉ះពាល់…