Category: One-Minute

  • សម្តេចធិបតីខ្លាច ខ្លាចខ្មែរបាត់សាមគ្គីភាពខ្លាចខ្មែររងគ្រោះដោយសារសង្រ្គាម

    សម្តេចធិបតីខ្លាច ខ្លាចខ្មែរបាត់សាមគ្គីភាពខ្លាចខ្មែររងគ្រោះដោយសារសង្រ្គាម
  • ផ្លូវជាតិលេខ៧៦ ពីមុន និងឥឡូវ 🛣️

    ផ្លូវជាតិលេខ៧៦ ពីមុន និងឥឡូវ 🛣️
  • ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតលំដាប់ទី៣ក្នុងពិភពលោក

    ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតលំដាប់ទី៣ក្នុងពិភពលោក

    សម្រាប់ជនបរទេសទៅស្នាក់នៅ​ ឬធ្វើការ ដោយសារកត្តាទាក់ទាញជាច្រើនរួមមាន លក្ខខណ្ឌរស់នៅ ស្ថេរភាពហិរញ្ញវត្ថុ និងឱកាសការងារសំបូរបែប។ ក្រៅពីឥណ្ឌូណេស៊ី ប្រទេសអាស៊ាន ៣ទៀត ជាប់ក្នុងតារាងនេះ រួមមានថៃ វៀតណាម និងហ្វីលីពីន – Seasia #ams1minute

  • រដ្ឋមន្ត្រីកាបរទេសអាមេរិកទៅដល់អ៊ីស្រាអែល ជំរុញបទឈប់បាញ់ Gaza

    រដ្ឋមន្ត្រីកាបរទេសអាមេរិកទៅដល់អ៊ីស្រាអែល ជំរុញបទឈប់បាញ់ Gaza

    អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់រដ្ឋធានី តែល អាវីហ្វ ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងជំរុញការចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា។ យោងតាមក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃចន្ទនេះ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ នឹងជួបដាច់ ដោយឡែកពីគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant និងប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog មុនពេលដែលលោកត្រូវបន្តធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប នៅថ្ងៃអង្គារ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jo Biden បាននិយាយ កាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ Gaza រយៈពេលយូរ មិនធ្លាប់មាន កាន់តែខិតជិតមកដល់ហើយ។ គួរបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែល សងសឹកនឹងហាម៉ាស់ ប្រមាណ១០ខែមកនេះ មនុស្សជាង៤ម៉ឺននាក់បានស្លាប់ នៅហ្គាហ្សា នេះបើតាមក្រសួងសុខាភិបាលហ្គាហ្សា គ្រប់គ្រងដោយហាម៉ាស់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ឆេះកន្ត្រក់វិល នៅប្រទេសអាឡឺម៉ង់

    ឆេះកន្ត្រក់វិល នៅប្រទេសអាឡឺម៉ង់

    បរទេស៖ មនុស្សជាង២០នាក់ បានរងរបួស ក្នុងហេតុការណ៍ឆេះកន្ត្រក់វិល នៅឯពិធីបុណ្យតន្ត្រី Highfield នៅក្បែរនឹងក្រុង Leipzig របស់ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍។ អគ្គីភ័យបានឆាបឆេះភ្លាមៗ បន្ទាប់ពីម៉ោង ៩យប់ថ្ងៃសៅរ៍ ប៉ុន្តែ ត្រូវបានពន្លត់វិញ យ៉ាងឆាប់រហ័ស នេះបើតាមអ្នកនាំពាក្យប៉ូលិស។ ប្រភពបានបញ្ជាក់ថា មនុស្សបួននាក់ត្រូវបានភ្លើងឆេះ, ម្នាក់រងរបួសដោយសារការដួល, ហើយមនុស្ស ១៨ នាក់ផ្សេងទៀតរងរបួស ដោយសារតែបានស្រូបផ្សែង។ អ្នកនាំពាក្យបាននិយាយទៀតថា ឧទ្ធម្ភាគចក្រ និងក្រុមពន្លត់អគ្គីភ័យបានឆ្លើយតបភ្លាមៗ ហើយអ្នករបួសទាំងអស់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យក្បែរនោះ។ យ៉ាងណាមិញ នគរបាលមិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យឆេះកន្ត្រក់វិល លើកនេះ នៅឡើយទេ។ បុណ្យ Highfield ត្រូវបានគេដឹងថា ជាពិធីបុណ្យតន្ត្រីរ៉ុក ទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ រៀងរាល់រដូវក្តៅ ទៅកាន់ច្រាំងនៃបឹង Stormthaler។ សម្រាប់បុណ្យឆ្នាំនេះ មានការចូលរួមពីតារាចម្រៀងល្បីៗ រួមមាន Macklemore, The Kooks, Flogging Molly និង Rise Against ជាដើម៕ ប្រភពពី…

  • អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin មកដល់ទីស្នាក់ការគណបក្សភឿថៃក្នុងក្រុងបាងកក

    អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin មកដល់ទីស្នាក់ការគណបក្សភឿថៃក្នុងក្រុងបាងកក

    ដើម្បីអបអរសាទរកូនស្រីដែលត្រូវបានរដ្ឋសភាថៃបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃនាថ្ងៃទី១៨ សីហា ២០២៤ – Bangkok Post #ams1minute

  • ស្ពានឬស្សីរបស់ខ្មែរ ជាស្ថាបត្យកម្មមួយដែលបង្ហាញពីការប្រើប្រាស់ចំណេះដឹង

    ស្ពានឬស្សីរបស់ខ្មែរ ជាស្ថាបត្យកម្មមួយដែលបង្ហាញពីការប្រើប្រាស់ចំណេះដឹង

    និងជំនាញដ៏ប៉ិនប្រសប់របស់ប្រជាពលរដ្ឋខ្មែរក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងប្រសិទ្ធផល។ ភាពពិសេស និងអត្ថប្រយោជន៍មួយចំនួននៃស្ពានឬស្សីខ្មែររួមមាន៖ 📸 Nature and farming #ams1minute

  • ឆ្នេរឡុងសិត ខេត្តព្រះសីហនុ

    ឆ្នេរឡុងសិត ខេត្តព្រះសីហនុ

    🎥 MLMUPC #ams1minute

  • ចូលការិយាល័យភ្លាម! Paetongtarn ប្តេជ្ញាស្តារសេដ្ឋកិច្ច

    ចូលការិយាល័យភ្លាម! Paetongtarn ប្តេជ្ញាស្តារសេដ្ឋកិច្ច

    បាងកក៖ នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra បានប្តេជ្ញាថា នឹងជំរុញសេដ្ឋកិច្ចជាតិ ដែលកំពុងធ្លាក់ចុះ ពោលគឺ ភ្លាមៗ ក្រោយពេលដែលលោកស្រី ចូលកាន់តំណែង ជាផ្លូវការ កាលពីថ្ងៃអាទិត្យ។ លោកស្រី Paetongtarn វ័យ៣៧ឆ្នាំ ជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុត របស់ថៃ បានឡើងកាន់អំណាច បន្ទាប់ពីតុលាការបានបណ្តេញនាយករដ្ឋមន្ត្រីមុន និងរំសាយគណបក្សប្រឆាំងដ៏ធំ ដែលត្រូវបានចាត់ទុកថា ជាឆាកនយោបាយប្រែប្រួលខ្លាំង ដែលមិនធ្លាប់មានពីមុនមក របស់ប្រទេសថៃ។ លោកស្រី Paetongtarn គឺត្រកូល ស៊ីណាវ៉ាត្រា ទី៣ ដែលធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែ នឹងសង្ឃឹមថា អាចគេចផុតពីការមានជោគវាសនា ដូច ឪពុក និងម្តាយមីង គឺលោកស្រី យីងឡាក់ ដោយអតីតនាយករដ្ឋមន្ត្រី ទាំងពីររូប សុទ្ធតែត្រូវបានទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារយោធា។ លោកស្រី Paetongtarn បានអះអាងថា «ក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំនឹងធ្វើការជាមួយសភា ដោយបេះដូងបើកចំហ បើកចំហ ចំពោះគ្រប់គំនិត ដើម្បីជួយអភិវឌ្ឍប្រទេស…» ។…

  • ស៊ូដង់ប្រកាសពីការរាតត្បាត នៃជំងឺអាសន្នរោគ

    ស៊ូដង់ប្រកាសពីការរាតត្បាត នៃជំងឺអាសន្នរោគ

    ខាទុំ ៖ ក្រសួងសុខាភិបាលស៊ូដង់ កាលពីថ្ងៃសៅរ៍ បានប្រកាសចាត់ទុកជំងឺអាសន្នរោគ ជាមេរោគរាតត្បាតដ៏កាចសាហាវ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។ រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់ លោក Haitham Ibrahim បានគូសបញ្ជាក់ថា ប្រទេសរបស់លោកកំពុងប្រកាសចាត់ទុកជំងឺអាសន្នរោគ ជាមេរោគរាតត្បាតដ៏កាចសាហាវទូទាំងប្រទេស ដោយសារតែលក្ខខណ្ឌអាកាសធាតុ និងការបរិភោគទឹកខ្វះអនាម័យ។ រដ្ឋមន្ត្រីសុខាភិបាលស៊ូដង់រូបនេះ បានអះអាងថាការសម្រេចចិត្តនេះធ្វើឡើងរួមគ្នាជាមួយអាជ្ញាធរនៅរដ្ឋ Kassala ភាគខាងកើត ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកជំនាញ បន្ទាប់ពីមន្ទីរពិសោធន៍សុខភាពសាធារណៈបានរកឃើញមេរោគអាសន្នរោគ។ អស់រយៈពេលជាច្រើនសប្តាហ៍ ប្រទេសស៊ូដង់បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក ដោយរដ្ឋ Kassala បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរជាងគេ។ អាជ្ញាធរ នៅ ទីនោះ បាន បានអំពាវនាវឲ្យមានការផ្តល់ជំនួយ អន្តរជាតិបន្ទាន់ និង ឆាប់រហ័សបំផុត។ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទឹកជំនន់ ចំពេលមានការកើនឡើងនៃជំងឺនានា រួមទាំងជំងឺរាគរូស ជាពិសេសចំពោះកុមារ។ ជំងឺអាសន្នរោគបណ្តាលឱ្យអ្នកជំងឺរាគធ្ងន់ធ្ងរ ក្អួត និងរមួលសាច់ដុំ ហើយជាទូទៅកើតចេញពីការបរិភោគអាហារ ឬទឹកខ្វះអនាម័យ មានផ្ទុកបាក់តេរី នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ជំងឺអាសន្នរោគនេះដែរ ក៏អាចបណ្តាលឱ្យអ្នកជំងឺខ្សោះជាតិទឹកធ្ងន់ធ្ងរ ហើយមានករណីខ្លះឈានដល់ការបាត់បង់ជីវិតក្នុងរយៈពេលពីរបីម៉ោងប៉ុណ្ណោះ។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ករណីឆ្លងជំងឺអាសន្នរោគចំនួន…