-
មនុស្ស ១៤នាក់ស្លាប់ និង ១៨នាក់របួស ក្នុងគ្រោះថ្នាក់ក្រឡាប់ឡានក្រុងនៅបូលីវី

ឡាប៉ាស ៖ ឧបទ្ទវហេតុក្រឡាប់ឡានក្រុងមួយគ្រឿងនៅប្រទេសបូលីវី ផ្តាច់ជីវិតមនុស្ស ១៤នាក់ និង១៨នាក់ទៀតរងរបួស កាលពីយប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន)។ ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ និង ១៨នាក់ទៀតរងរបួស ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីឡានក្រុងមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងត្បូងប្រទេសបូលីវី។ ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន) នៅពេលដែលឡានក្រុងមួយគ្រឿងបានធ្លាក់ទៅក្នុងច្រាំងថ្មចោទនៅលើផ្លូវដ៏មមាញឹកមួយកន្លែង ដែលតភ្ជាប់ទីក្រុង Tarija មានចម្ងាយប្រហែល ៨៨០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី ឡាប៉ាស ជាមួយនឹងភាគកណ្តាលនៃទីក្រុង Santa Cruz។ អ្នកនៅរស់រានមានជីវិតម្នាក់បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា បញ្ហាប្រព័ន្ធហ្វ្រាំងរបស់ឡានក្រុង ទំនងជាមូលហេតុនៅក្រោយឧបទ្ទវហេតុនេះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ជីវិតមនុស្សប្រហែល ១.៤០០នាក់ជាមធ្យមជារៀងរាល់ឆ្នាំនៅបូលីវី ដែលជាប្រទេសដែលមានប្រជាជនប្រហែល ១២លាននាក់។ គ្រោះថ្នាក់ ភាគច្រើន កើតឡើង ដោយសារ កំហុស របស់ អ្នកបើកបរ ឬ ឬបញ្ហាគ្រឿងម៉ាស៊ីន។ តួយ៉ាង កាលពីខែកក្កដា មនុស្ស ២២នាក់បានស្លាប់ និង ១៦នាក់បានរងរបួសនៅភាគខាងលិចប្រទេសបូលីវី នៅពេលដែលឡានដឹកទំនិញ និងឡានក្រុងបានបើកបុកគ្នាពេញទំហឹង។…
-
អត្រាយុវជនគ្មានការងារធ្វើនៅចិន ស្ទុះឡើងជាង ១៧ភាគរយ ក្នុងខែកក្កដា

ប៉េកាំង ៖ ប្រទេស ចិន កំពុង ប្រយុទ្ធ នឹង ការកើនឡើង អត្រាគ្មានការងារធ្វើ ក្នុងចំណោម មនុស្ស វ័យក្មេង ចំពេលវិស័យអចលនទ្រព្យដាំក្បាលចុះ និងបញ្ហាសង្រ្គាមពាណិជ្ជកម្ម ជាមួយ ប្រទេស លោកខាងលិច។ និស្សិតជិត ១២លាននាក់បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យចិនក្នុងខែមិថុនា ដែលបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារការងារដ៏លំបាក ចំពេលកើនឡើងខ្លាំងអត្រាគ្មានការងារធ្វើមួយខែក្រោយ គឺនៅខែកក្កដា។ តួលេខផ្លូវការបានបង្ហាញថា អត្រាយុវជនគ្មានការងារធ្វើក្នុងប្រទេសចិន បានកើនឡើងដល់ ១៧.១ភាគរយនៅក្នុងខែកក្កដា ដែលតួលេខនេះជាកម្រិតខ្ពស់បំផុតនៅឆ្នាំ២០២៤ ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ប្រឈមមុខនឹងវិបត្តសេដ្ឋកិច្ច។ ក្នុងចំណោមប្រជាជនដែលមានអាយុពី ២៥ ទៅ ២៩ឆ្នាំ អត្រាគ្មានការងារធ្វើមានចំនួន ៦.៥ភាគរយក្នុងខែកក្កដា កើនឡើងពី ៦.៤ភាគរយកាលពីខែមិថុនា។ សម្រាប់កម្លាំងពលកម្មទាំងមូល អត្រាគ្មានការងារធ្វើ គឺ៥.២ភាគរយ។ សូមរម្លឹកថា កាលពីខែឧសភាឆ្នាំនេះ ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង បានថ្លែងថា ការប្រឆាំងនឹងអត្រាគ្មានការងារធ្វើរបស់យុវជន ត្រូវតែចាត់ទុកថា ជា “អាទិភាពកំពូល”៕ ប្រភព: AFP ប្រែសម្រួលដោយ:…
-
ភ្លើងឆេះព្រៃលេបត្របាក់តួកគី មនុស្សរាប់រយបង្ខំចិត្តភៀសខ្លួន

អង់ការ៉ា៖ ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមមន្ត្រីតួកគីបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ក្រុមពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅក្នុងទីក្រុងរមណីយដ្ឋាន Aegean នៃទីក្រុង Izmir ខណៈដែលមនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។ ទូរទស្សន៍រដ្ឋតួកគី NTV បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ និងយន្តហោះទម្លាក់ទឹក កំពុងបន្តប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើងចាប់តាំងពីព្រឹកថ្ងៃសៅរ៍។ ភ្លើងឆេះព្រៃបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់លំនៅដ្ឋានរបស់ប្រជាជន ដោយសារខ្យល់បក់ក្នុងល្បឿន ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយថា អ្នកស្រុកចំនួន ៩០០ នាក់នៅក្នុងស្រុកចំនួន៥ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីសុវត្ថិភាពពេញមួយយប់នៅក្នុងទីក្រុង Izmir។ សាក្សី ម្នាក់ បាន ប្រាប់ កាសែតបារាំង AFP ថា ផ្សែងក្រាស់បានប្រែពណ៌មេឃខៀវទៅពណ៌ប្រផេះ ហើយបានហុយពាសពេញទីក្រុង Izmir ដែលដែលជាទីក្រុងមាន ប្រជាជន ច្រើន បំផុត ទី បី ក្នុង ប្រទេស តួកគី។ រដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់តួកគី លោក Ibrahim Yumakli បាននិយាយថា បច្ចុប្បន្ន យន្តហោះពីរគ្រឿង…
-
ពុទ្ធឱវាទ

-
ការអភិវឌ្ឍមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា

-
កីឡា និងក្តីស្រមៃ

-
ទឹកធ្លាក់ក្បាលឆាយ ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី១៧ សីហា

-
ឧដុង្គ ខេត្តកណ្ដាល

-
ស្រុកត្រាំកក់ ខេត្តតាកែវ
