-
ឯកឧត្តម ហេង សួរ បើកចំហរឱ្យវិស័យឯកជនប្រើប្រាស់មន្ទីរពិសោធន៍ផ្សេងៗរបស់ក្រសួងដើម្បីពង្រឹងសមត្ថភាពសម្រាប់សិក្ខាកាមបន្ថែម

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បើកជំហរចំពោះវិស័យឯកជនសម្រាប់ការប្រើប្រាស់មន្ទីរពិសោធន៍ផ្សេងៗរបស់ក្រសួងដែលវិស័យឯកជនត្រូវការដើម្បីពង្រឹងសមត្ថភាពសម្រាប់សិក្ខាកាមបន្ថែម។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្រោមឱវាទក្រសួងត្រូវបន្តយកចិត្តទុកដាក់ចំពោះកិច្ចសហការដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងការបន្តទាក់ទាញវិស័យឯកជនចូលរួមក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងឱកាសចុះអនុស្សរណៈជាមួយ វេសឡាញ អេឌ្យូខេសិនគ្រុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក វេសឡាញ អេឌ្យូខេសិនគ្រុប។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា អនុស្សរណៈនាពេលនេះ គឺជាកិច្ចសហការថ្មីបន្ថែមមួយទៀតជាមួយនឹង វេសឡាញ អេឌ្យូខេសិនគ្រុប ដែលនឹងបង្កើនប្រសិទ្ធភាពលើកិច្ចសហការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាការចូលរួមចំណែកពីវិស័យឯកជនដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។…
-
BMW ១,៤ លានគ្រឿងជួបបញ្ហាពោងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW នឹងប្រមូលឡានចំនួន ១.៤ លានគ្រឿង នៅក្នុងប្រទេសចិន មកជួសជុលឡើងវិញ ដោយសារបញ្ហាពោងសុវត្ថិភាព អាចបង្កគ្រោះថ្នាក់ ដល់អ្នកបើកបរ នេះបើតាមនិយតករទីផ្សារ របស់ប្រទេសចិន ប្រកាស នាពេលថ្មីៗនេះ។ រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ បាននិយាយថា រថយន្តទាំងនេះ បំពាក់ពោងសុវត្ថិភាព របស់ក្រុមហ៊ុនសាជីវកម្មជប៉ុន Takata ដែលអាចផ្ទុះ បង្កគ្រោះថ្នាក់ដល់អ្នកបើកបរ ប្រសិនជាមកយកទៅជួសជុលឡើងវិញ។ រថយន្តរងផលប៉ះពាល់ រួមមាន ម៉ូដែល ដែលផលិត នៅចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៧ ។ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ នឹងប្តូរពោងសុវត្ថិភាព ដោយមិនគិតថ្លៃ ជូនៅដល់អតិថិជន នេះបើតាមប្រភពដដែល។ ជាការកត់សម្គាល់ រថយន្ត រាប់លានគ្រឿង ដែលបំពាក់ពោងសុវត្ថិភាពនៅចង្កូត ផ្គត់ផ្គង់ដោយក្រុមហ៊ុន Takata ត្រូវបានប្រមូលមកជួសជុលវិញ តាំងពីឆ្នាំ២០១៤ ហើយក្រុមហ៊ុនជប៉ុនមួយនេះ បានក្ស័យធន បីឆ្នាំ ក្រោយមក។ ក្រុមហ៊ុនអាមេរិក Ford ក៏ធ្លាប់បានប្រមូលរថយន្តចំនួន ៣លានគ្រឿង ដែលមានពោងសុវត្ថិភាព…
-
៧ខែ! ទុរេនវៀតណាមនាំចេញ ១.៧ពាន់លានដុល្លារ

ហាណូយ៖ ការនាំចេញទុរេនវៀតណាម មានតម្លៃ១,៧ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ ចាប់ពីខែមករា ដល់ខែកក្កដា នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម ចេញផ្សាយដោយកាសែត VNexpress នាពេលថ្មីៗនេះ។ ប្រភពបានឱ្យដឹងថា ជាមួយនឹងលក្ខខណ្ឌអំណោយផល អ្នកជំនាញកសិកម្មបានព្យាករណ៍ថា ការនាំចេញទុរេនវៀតណាម នឹងកើនឡើងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពោលគឺអាចកើនតម្លៃសរុប ដល់ ៣.៥ពាន់លានដុល្លារ ត្រឹមចុងឆ្នាំ២០២៤នេះ។ លក្ខខណ្ឌអាកាសធាតុមិនអំណោយផល បានធ្វើឱ្យទិន្នផលទុរេនរបស់ប្រទេសថៃ ធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កើតឱកាសបន្ថែមទៀត សម្រាប់វៀតណាម នៅក្នុងទីផ្សារ។ អគ្គលេខាធិការ នៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បានកត់សម្គាល់ថា កសិករនៅខេត្ត ដីសណ្តទន្លេមេគង្គ បានបង្កើនទិន្នផលធុរេន យ៉ាងខ្លាំង ក្នុងរយៈពេល៧ខែមកនេះ។ ប្រភពបន្តថា នៅក្នុងតំបន់នេះ កំពុងផ្តោតលើការដាំដំណាំទុរេន ក្រៅរដូវ។ ក្រៅពីនេះ ក៏មានដាំ នៅតំបន់ភាគអាគ្នេយ៍, ឆ្នេរភាគកណ្តាល និងតំបន់ខ្ពង់រាបកណ្តាល ផងដែរ។ ចិន ថៃ ជប៉ុន សុទ្ធតែជាទីផ្សារធំៗ ទិញទុរេនរបស់ប្រទេសវៀតណាម នេះបើតាម VNexpress ដដែល៕…
-
កំពូលតារាសម្តែងបារាំង លោក អាឡាំង ដឺឡុង ទទួលមរណភាពក្នុងវ័យ ៨៨ឆ្នាំ

ប៉ារីស ៖ កំពូលតារាសម្តែង និងជាផលិតករជនជាតិបារាំង លោក អាឡាំង ដឺឡុង ដែលកម្ពុជាធ្លាប់ឃើញក្នុងពាណិជ្ជកម្មនៅទសវត្សឆ្នាំ ១៩៩០ និងជានិមិត្តរូបវិស័យភាពយន្តរបស់ប្រទេសបារាំង បានទទួលមរណភាពហើយក្នុងវ័យ៨៨ឆ្នាំ។ នេះបើតាមការប្រកាសរបស់កូនៗគាត់ផ្ទាល់ កាលពីថ្ងៃអាទិត្យទី១៨ ខែសីហា ឆ្នាំ២០២៤។ កូនៗរបស់លោក អាឡាំង ដឺឡុង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់កាសែតបារាំង AFP ថា ឪពុករបស់ពួកគេបានទទួលមរណភាពនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ដោយសារជរាពាធនៅក្នុងគេហដ្ឋានលោក ស្ថិតក្នុងទីក្រុង Douchy ដោយមានកូនប្រុស២នាក់ កូនស្រីម្នាក់ និងសាច់ញាតិលោកនៅក្បែរ មុនពេលគាត់លាចាកលោក។ លោក អាឡាំង ដឺឡុង គឺជាតារាសម្តែងនៅក្នុងយុគមាសនៃភាពយន្តបារាំង ដែលមិនត្រឹមតែទទួលស្គាល់ដោយប្រជាជាតិបារាំងប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកតែម្តង។ ដោយត្រូវបានពិពណ៌នាថា ជាបុរសដ៏សង្ហាបំផុតនៅក្នុងខ្សែភាពយន្ត លោក អាឡាំង ដឺឡុង បានសម្តែងក្នុងរឿងល្បីៗចាប់ពីទសវត្សរ៍ឆ្នាំ ១៩៦០ រួមមានទាំងរឿង The Leopard និងរឿង Rocco and His Brothers។ ប៉ុន្តែទោះយ៉ាងណា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ការបង្ហាញវត្តមានរបស់លោកនៅក្នុងខ្សែភាពយន្ត គឺកម្រមានខ្លាំងណាស់។…
-
អង្គការសហប្រជាជាតិព្រមានពីកង្វះអាហារូបត្ថម្ភកុមារនៅយេម៉ែន

ឌូបៃ៖ ក្រុមការងាររបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានព្រមានពីការកើនឡើងកង្វះអាហារូបត្ថម្ភរបស់កុមារ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលយេម៉ែន។ អង្គការមូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយនៅក្នុងរបាយការណ៍ចុងក្រោយថា ចំនួនកុមារមានអាយុក្រោម ៥ឆ្នាំ ដែលប្រឈមមុខនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ បានកើនឡើងចំនួន ៣៤ភាគរយនៅឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន។ ទីភ្នាក់ងារ UNICEF បន្ថែមថា ការកើនឡើងខ្លាំងនេះ ជំរុញដោយការផ្ទុះជំងឺរាតត្បាតមួយចំនួន មានដូចជាជំងឺអាសន្នរោគ និងជំងឺកញ្ជ្រិល គួបផ្សំនឹងអសន្តិសុខស្បៀងអាហារ កង្វះទឹកស្អាតប្រើប្រាស់ និងវិបត្តិសេដ្ឋកិច្ច។ យោងតាមទិន្នន័យនៃកម្មវិធីគំនិតផ្ដួចផ្ដើមសុវត្ថិភាពស្បៀងអាហារ (IPC) បានឱ្យដឹងថា តំបន់គ្រប់គ្រងដោយរដ្ឋាភិបាលចំនួន១១៧ ត្រូវបានរំពឹងថា នឹងជួបប្រទះនូវកង្វះអាហារូបត្ថម្ភកម្រិតខ្ពស់ នៅចន្លោះខែកក្កដា ដល់ខែតុលាឆ្នាំនេះ។ ក្នុងនោះតំបន់មួយចំនួន ត្រូវបានចាត់ថ្នាក់ថា មានកង្វះអាហារូបត្ថម្ភកម្រិត “ធ្ងន់ធ្ងរខ្លាំង” ដែលជាចំណាត់ថ្នាក់ធ្ងន់ធ្ងរបំផុត ជាមួយនឹងអត្រាប្រេវ៉ាឡង់លើសពី ៣០ភាគរយជាលើកដំបូង។ តំណាងអង្គការ Unicef ប្រចាំប្រទេសយេម៉ែន លោក Peter Hawkins បានព្រមានថា វាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនការគាំទ្រដល់ជនងាយរងគ្រោះបំផុត ពីវិបត្តិអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ។ បើតាមរបាយការណ៍ ចំនួនកុមារនៅយេម៉ែន មានអាយុក្រោម ៥ឆ្នាំដែលទទួលរងនូវកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ បានកើនឡើង…
-
នាំគ្នាទៅវិនិយោគនៅខេត្តភាគឦសាន និងទៅលេងនៅទីនោះឱ្យបានច្រើន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៩ សីហា ២០២៤

១. កម្ពុជា អាចដំឡើងរថយន្តដឹកទំនិញអគ្គិសនីបាន ៣ពាន់គ្រឿងក្នុងមួយឆ្នាំ – AMS Economy ២. គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចការសាងសង់ជិត ៩០% គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. កម្ពុជាឈរនៅលេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីឆៅច្រើនបំផុតលើពិភពលោក – កម្ពុជាថ្មី ៤. បេឡារុស បាននិងកំពុងដាក់ពង្រាយកម្លាំងទ័ព ១/៣ នៅព្រំដែនជាមួយអ៊ុយក្រែន – Reuters ៥. អាមេរិក និងកូរ៉េខាងត្បូង ផ្ដើមធ្វើសមយុទ្ធប្រចាំឆ្នាំ ខណៈតានតឹងជាមួយកូរ៉េខាងជើង – NBC News #ams1minute
-
ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

-
បទពិសោធន៍ និងសមត្ថភាព ជាទុនសម្រាប់ ការប្រកួតប្រជែង

-
របាយការណ៍នៅថ្ងៃទី១៨ សីហា
