Category: One-Minute

  • សូមជម្រាបជូនអតិថិជនរបស់ បុរី ភីធី ប្រាក់ចាន់ធឿន ស្

    សូមជម្រាបជូនអតិថិជនរបស់ បុរី ភីធី ប្រាក់ចាន់ធឿន ស្

    ថិតនៅភូមិព្រៃផ្ចឹក និងភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល មេត្តាជ្រាបថា ក្រសួងនឹងទទួលពាក្យសុំផ្ទេរកម្មសិទ្ធិពីអតិថិជន ដែលបានបង់ប្រាក់គ្រប់ចំនួន ១០០% និងធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជនចាប់ពីថ្ងៃទី ១៩ សីហា ២០២៤តទៅ ដោយភ្ជាប់ឯកសារសំខាន់ៗ ដូចមានក្នុងសេចក្តីជូនដំណឹងខាងលើ​ នៅរៀងរាល់ម៉ោងធ្វើការ។ 📍ទីតាំងសាលសន្និបាត ២០២១ ជាន់ទី ២ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​​ #ams1minute

  • ក្រោមការដឹកនាំដ៏ត្រឹមត្រូវ

    ក្រោមការដឹកនាំដ៏ត្រឹមត្រូវ
  • កូដកម្មទូទាំងប្រទេសឥណ្ឌា ជុំវិញការរំលោភ សម្លាប់ពេទ្យស្រី

    កូដកម្មទូទាំងប្រទេសឥណ្ឌា ជុំវិញការរំលោភ សម្លាប់ពេទ្យស្រី

    បរទេស៖ នៅថ្ងៃសៅរ៍នេះ វេជ្ជបណ្ឌិតឥណ្ឌាបានចាប់ផ្តើមធ្វើកូដកម្ម ទូទាំងប្រទេស បន្ទាប់ពីមានការរំលោភ «ព្រៃផ្សៃ» និងសម្លាប់សហសេវិករបស់ពួកគេ ដែលបានបញ្ចេញកំហឹងចំពោះបញ្ហាអំពើហិង្សា លើស្ត្រីដ៏រ៉ាំរ៉ៃ បែបនេះ នៅក្នុងប្រទេស។ ការតវ៉ាបានកើតមានបន្តបន្ទាប់ តាំងពីរកឃើញសាកសព វេជ្ជបណ្ឌិតជានារី វ័យ៣១ឆ្នាំ នៅមន្ទីរពេទ្យរដ្ឋមួយ ក្នុងទីក្រុង Kolkata ភាគខាងកើត កាលពីថ្ងៃទី ៩ ខែសីហា។ ការតវ៉ាចុងក្រោយនេះ ក៏មានការចូលរួម ពីប្រជាជនឥណ្ឌាធម្មតា រាប់ម៉ឺននាក់ ដែលទាមទារឱ្យមានសកម្មភាព ដោះស្រាយបន្ទាន់។ គួររម្លឹកថា វេជ្ជបណ្ឌិតនារីរូបនេះ ត្រូវបានគេសម្លាប់ ក្នុងពេលសម្រាកប្តូរវេន។ ការធ្វើកោសល្យវិច័យបានបញ្ជាក់ ពីការរំលោភផ្លូវភេទ។ តាមរយៈពាក្យប្តឹង ទៅតុលាការ ឪពុកម្តាយជនរងគ្រោះសង្ស័យថា កូនស្រីរបស់ពួកគេ ត្រូវបានគេរំលោភ បូក។ បុរសម្នាក់ដែលធ្វើការ នៅមន្ទីរពេទ្យ ត្រូវបានឃុំខ្លួន ខណៈដែលការស៊ើបអង្កេតបន្តធ្វើ។ អ្នកតវ៉ា វ័យ២៩ឆ្នាំ ឈ្មោះ Akanksha ដែលក៏ជាវេជ្ជបណ្ឌិត បាននិយាយថា «មានការខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធពេទ្យ ត្រឹមត្រូវ»។ នាងបាននិយាយទៀតថា «បន្ទាប់ពីធ្វើការរយៈពេល…

  • ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ

    ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ

    🎥 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • អ៊ីរ៉ង់មិនទាន់សងសឹកផង! អ៊ីស្រាអែលបន្តវាយប្រហារលីបង់

    អ៊ីរ៉ង់មិនទាន់សងសឹកផង! អ៊ីស្រាអែលបន្តវាយប្រហារលីបង់

    បរទេស៖ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ មនុស្សយ៉ាងតិចណាស់ ចំនួន៩នាក់បានស្លាប់ អំឡុងការវាយប្រហារ របស់អ៊ីស្រាអែល។ អ៊ីស្រាអែលអះអាងថា ជាការបន្តវាយលុកទីតាំងជួញដូរអាវុធ របស់ចលនា ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ។ នេះគឺជាការវាយប្រហារបន្តបន្ទាប់គ្នា ចាប់តាំងចុងខែកក្កដា ដែលមានការស្លាប់ ប្រធានប្រតិបត្តិការកំពូលនៃក្រុម ហេសបូឡា និងប្រធាននយោបាយរបស់ក្រុមហាម៉ាស់។ ការណ៍នេះនាំឱ្យមានការប្តេជ្ញាសងសឹកពីក្រុម ហេសបូឡា, អ៊ីរ៉ង់ និងក្រុមគាំទ្រអ៊ីរ៉ង់ ផ្សេងទៀតនៅក្នុងតំបន់ ដែលបានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការស្លាប់បុគ្គលទាំងពីររូប ប៉ុន្តែ មិនទាន់មានសកម្មភាពសងសឹក នៅឡើយទេ។ ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល បានកើតឡើង នៅតំបន់ ណាបាតេដ (Nabatieh) ភាគខាងត្បូងលីបង់ បណ្តាលឲ្យមានមនុស្សស្លាប់ដ៏ច្រើនបំផុត ចាប់តាំងពីក្រុម ហេសបូឡា និងកងកម្លាំងអ៊ីស្រាអែលចាប់ផ្តើមបាញ់ប្រហារគ្នា រៀងរាល់ថ្ងៃ នៅតាមព្រំដែន ពោលគឺបន្ទាប់ពីផ្ទុះសង្គ្រាម នៅតំបន់ហ្គាហ្សា កាលពីខែតុលា។ ក្រសួងសុខាភិបាលលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារចុងក្រោយនេះ រួមមានទាំង «ស្ត្រីម្នាក់ និងកូនពីរនាក់ របស់នាង» និងមនុស្ស៥ នាក់ផ្សេងទៀត បានរងរបួស។…

  • រួមគ្នាដាំដើមឈើ គាំទ្រយុទ្ធនាការពន្លកបៃតង គាំទ្រការអភិវឌ្ឍ

    រួមគ្នាដាំដើមឈើ គាំទ្រយុទ្ធនាការពន្លកបៃតង គាំទ្រការអភិវឌ្ឍ

    (ត្បូងឃ្មុំ)ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបើកយុទ្ធនាការ​ដាំកូន​ឈើរួមគ្នាក្នុងពេលតែមួយ នៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្តុះ​ផ្នត់​គំនិត ពន្លកបៃតង»។ ពិធីនេះត្រូវបានធ្វើឡើងនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុង​ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការ​អញ្ជើញចូលរួមពីក្រុម ការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស អាជ្ញាធរដែនដី ប្រជា​ពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងប្រាំពីរស្រុក-ក្រុង នៅខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងបញ្ជាក់ថារួមគ្នាដាំដើមឈើ គាំទ្រយុទ្ធនាការពន្លក​បៃតង រ បស់រារដ្ឋាភិបាលកម្ពុជា ក៏ដូចជាគាំទ្រការអភិវឌ្ឍរបស់ប្រទេសផងដែរ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ព្រះរាជា​ណា​ចក្រកម្ពុជាយើងកំពុងរួមគ្នា សាមគ្គីគ្នាដាំដើមឈើ ធ្វើយ៉ាងណាឲ្យកម្ពុជា ជាប្រទេស​អព្យាក្រឹតកាបូន និងធ្វើឲ្យគម្របព្រៃឈើកើនឡើងដល់ ៦០% នៅត្រឹមឆ្នាំ២០៥០។ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា គឺជាសួតសម្រាប់ដកដង្ហើមនៅអាស៊ីអាគ្នេយ៍ ដូច្នេះ​មានតែការដាំ និងពង្រីកការដាំដុះព្រៃឈើមានសារៈសំខាន់ ក្នុងការលក់ឥណទានកាបូន ហើយការដាំកូនឈើ…

  • ឥណ្ឌូណេស៊ីប្រារព្ធទិវាឯករាជ្យ នៅរដ្ឋធានីអនាគត

    ឥណ្ឌូណេស៊ីប្រារព្ធទិវាឯករាជ្យ នៅរដ្ឋធានីអនាគត

    ហក្សាកាតា៖ នៅថ្ងៃសៅរ៍នេះ ប្រទេស ឥណ្ឌូណេស៊ី បានប្រារព្ធពិធីអបអរសាទរ ទិវាឯករាជ្យជាតិ នៅទីក្រុង Nusantara នៅលើកោះ Borneo ដែលជាអនាគតរដ្ឋធានីថ្មី ជំនួស ហ្សាកាតា។ រដ្ឋាភិបាលបានប្រញាប់ប្រញាល់ បញ្ចប់រដ្ឋធានី នាពេលអនាគត ខណៈដែលមានការលិចលង់ និងការបំពុលកាន់តែខ្លាំង នៅហ្សាកាតា។ រដ្ឋាភិបាលឥណ្ឌូនេស៊ីចង់សាងសង់ រដ្ឋធានីថ្មី Nusantara នេះ ដើម្បីជំរុញអភិវឌ្ឍន៍ ឲ្យនៅឆ្ងាយពីទីក្រុងធំ Jakarta ដែលមានប្រជាជនប្រហែល ១២ លាននាក់។ ប៉ុន្តែ គម្រោង តម្លៃ ៣២ពាន់លានដុលារ មួយនេះ មានការពន្យារពេលសាងសង់ជាបន្តបន្ទាប់ ជាមួយនឹងបញ្ហាថវិកា។ ឥណ្ឌូណេស៊ីបានប្រកាសឯករាជ្យ នៅឆ្នាំ១៩៤៥ បន្ទាប់ពីស្ថិតការគ្រប់គ្រងរបស់ហូឡង់ អស់រយៈពេលជាង ៣ សតវត្ស និងនៅចុងបញ្ចប់ នៃការកាន់កាប់របស់ជប៉ុន ក្នុងអំឡុងសង្គ្រាមលោក លើកទីពីរ។ ប្រធានាធិបតី Widodo បានចូលរួមពិធីនេះ ប៉ុន្តែ មិនបានថ្លែងទៅកាន់អ្នកចូលរួមទេ។ អ្នកស្នងតំណែងថ្មី គឺលោក Prabowo Subianto…

  • រដ្ឋមន្រ្តីការងារ ៖ វិស្វកម្ម គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម

    រដ្ឋមន្រ្តីការងារ ៖ វិស្វកម្ម គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម

    (ភ្នំពេញ)៖ វិស្វកម្ម គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម វាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការស៊ីសង្វាក់គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី ដើម្បីជំរុញការអភិវឌ្ឍសង្គម និងរក្សាតម្លៃវប្បធម៌ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញបិទកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការកសាងសមត្ថភាពវិស្វករនៅបណ្ដាប្រទេសក្នុងអនុតំបន់ មេគង្គ-ឡានឆាង» នៅសណ្ឋាគារហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ ។ យោងតាមរបាយការណ៍ ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានឱ្យដឹងថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរវិជ្ជាជីវៈវិស្វកម្មជាតិ មានភារកិច្ចប្រមូលផ្តុំធនធានបញ្ញវន្តវិស្វករ ដោយការចុះបញ្ជី និងផ្តល់ការអភិវឌ្ឍសមត្ថភាព ប្រតិបត្តិវិជ្ជាជីវៈដល់វិស្វករគ្រប់ជំនាញ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការទទួលខុសត្រូវខ្ពស់ រួមទាំង ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្ទៃក្នុងវិស្វកម្មថ្នាក់ជាតិ និងអន្តរជាតិ។ បច្ចុប្បន្ន គណៈវិស្វករកម្ពុជា ជាសមាជិកស្ថាប័ន សហព័ន្ធវិស្វកម្មអាស៊ាន (AFEO) និងគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើម អាស៊ាន…

  • ខេត្តក្រចេះបានបោះបង្គោលព្រំដែនរួចជាច្រើនឆ្នាំហើយនិងមានកម្លាំងការពារព្រំដែនរឹងមាំ

    ខេត្តក្រចេះបានបោះបង្គោលព្រំដែនរួចជាច្រើនឆ្នាំហើយនិងមានកម្លាំងការពារព្រំដែនរឹងមាំ

    ឆ្នាំនេះការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមរបស់ខេត្តធ្វើឱ្យការប្រើប្រាស់អគ្គិសនីឡើងដល់៤៥មេហ្កាវ៉ាត់ធៀបទៅ៣មេហ្កាវ៉ាត់ឆ្នាំ២០១៤។ តាមច្រកព្រំដែនត្រពាំងស្រែផលិតផលរ៉ែ កសិកម្ម កសិឧស្សាហកម្មនិងឧស្សាហកម្មកំពុងត្រូវបាននាំចេញទៅទីផ្សារពិភពលោកកាត់តាមប្រទេសវៀតណាមដោយសារតាមច្រកនេះការដឹកជញ្ជូនថោកនិងរហ័ស។ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៦ សីហា

    របាយការណ៍នៅថ្ងៃទី១៦ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ២នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៧ សីហា ២០២៤ #ams1minute