-
ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្ស គឺដើម្បីធ្វើឱ្យខ្មែរខ្លាំង ខ្មែររួមគ្នា ឈានទៅបង្កើនកិត្យានុភាព សាមគ្គីភាព និងការឯកភាពជាតិ

-
រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តកសាងផ្លូវ ផ្ទះ និងជីកអណ្តូង

-
រដ្ឋសភាថៃ អនុម័តជ្រើសតាំងលោកជំទាវ Paetongtarn Shinawatra

-
ឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន)

-
ប្រាសាទអង្គរវត្តរបស់កម្ពុជា និងឧទ្យានធម្មជាតិ Gardens by the Bay

របស់សិង្ហបុរី បានជាប់ឈ្មោះជាទីតាំងដ៏ល្បីល្បាញបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok និង Instagram។ ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់ទី ៧ ដោយមានការប្រើប្រាស់ Tag សរុបជាង ១,៧៥លានដង ទាំងនៅលើ TikTok និង Instagram ខណៈឧទ្យានធម្មជាតិ Gardens by the Bay ជាប់ចំណាត់ថ្នាក់ទី ១០ ដែលត្រូវបានគេប្រើប្រាស់ Tag សរុបជាង ១,២៧លានដង – Titan Travel #ams1minute
-
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី១៣) ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៩៥៧.២១ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត តាមអនុក្រឹត្យលេខ៣២១ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
តាលីបង់ហាមក្មេងស្រីជាង១លាននាក់ មិនឲ្យចូលរៀន

បរទេស ៖ អង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ UNESCO បាននិយាយថា ក្មេងស្រីអាហ្វហ្គានីស្ថាន ចំនួន១.៤លាននាក់ ត្រូវបានហាមឃាត់ មិនឱ្យចូលរៀន ចាប់តាំងពីពួក តាលីបង់ ឡើងកាន់អំណាច គ្រប់គ្រងប្រទេសមួយនេះ រយៈពេលបីឆ្នាំ កន្លងមកនេះ។ UNESCO បានរកឃើញថា រដ្ឋាភិបាលតាលីបង់ បានរារាំងក្មេងស្រី មិនឲ្យចូលរៀន នៅថ្នាក់អនុវិទ្យាល័យ បង្អាក់ដល់ការរីកចំរើន លើវិស័យអប់រំ នៅក្នុងប្រទេស ខណៈដែលអត្រាបោះបង់ការសិក្សា កាន់តែកើនឡើង។ ទីភ្នាក់ងារនេះបាននិយាយថា អង្គការ យូណេស្កូ មានការព្រួយបារម្មណ៍ចំពោះផលវិបាកដ៏គ្រោះថ្នាក់ នៃអត្រាបោះបង់ការសិក្សាដ៏ច្រើន ដែលអាចនាំឱ្យមានការកើនឡើង នៃពលកម្មកុមារ និងអាពាហ៍ពិពាហ៍ មុនអាយុ។ UNESCO បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធភាពទទួលបានការអប់រំ កម្រិតបឋមសិក្សា ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ទាំងក្មេងស្រី និងក្មេងប្រុស។ រដ្ឋបាលតាលីបង់ ដែលមិនត្រូវបានប្រទេសណាមួយទទួលស្គាល់ បានដាក់កំហិតលើស្ត្រី លើការសិក្សា ដោយអង្គការសហប្រជាជាតិ បានពណ៌នាថា ជា…
-
ផ្លូវជាតិលេខ១០ ពីបាត់ដំបង ទៅខេត្តកោះកុង សាងសង់រួចរាល់នៅឆ្នាំក្រោយ 🥰👏

-
ការបង្កើនគុណភាពសេវាសាធារណៈ

-
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន

ដែលបានគ្រោងស្ថាបនាស្ពានឆ្លងទន្លេល្ពៅ តភ្ជាប់ទៅប្រទេសឡាវ ក្នុងភូមិសាស្ដ្រឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ និងប្រកាសគាំទ្រពេញទំហឹងចំពោះ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអនុវត្តគោលនយោបាយការពារជាតិរឹងមាំ កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។ #ams1minute