Category: One-Minute

  • ជប៉ុនដកការព្រមាន អំពីគ្រោះរញ្ជួយដី ទ្រង់ទ្រាយធំ

    ជប៉ុនដកការព្រមាន អំពីគ្រោះរញ្ជួយដី ទ្រង់ទ្រាយធំ

    នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេស ជប៉ុន បានដកចេញ ការព្រមានអំពីគ្រោះរញ្ជួយដីដែលអាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងការបាត់បង់អាយុជីវិតមនុស្សដ៏ច្រើន ដោយមន្ត្រីបានប្រាប់ប្រជាជនថា អ្វីៗ ត្រឡប់ទៅធម្មតាវិញ។ ការព្រមានពី មហន្តរាយ រយៈពេល៧ថ្ងៃ កន្លងមកនេះ បានជំរុញឱ្យជនជាតិជប៉ុន រាប់ពាន់នាក់លុបចោលថ្ងៃឈប់សម្រាក និងស្តុកទុកទំនិញសំខាន់ៗ។ រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Yoshifumi Matsumura បាននិយាយថា «មិនមានភាពមិនប្រក្រតីណាមួយ ត្រូវបានរកឃើញ ជុំវិញសកម្មភាពរញ្ជួយដី និងការខូចទ្រង់ទ្រាយ នៃសំបកផែនដីនោះទេ»។ ប៉ុន្តែ លោកបន្ថែមថា «មិនមែនមានន័យថា ហានិភ័យនៃការរញ្ជួយដីដ៏ធំ ត្រូវបានលុបចោល នោះទេ គឺ យើងស្នើសុំឱ្យមានការប្រុងប្រយ័ត្នពិសេស ដូចជា ការគេងពេលកំពុងរៀបចំដើម្បីជម្លៀសចេញជាបន្ទាន់»។ យ៉ាងណាមិញ លោកថា ប្រជាជនជប៉ុន មានសេរីភាព ក្នុងការត្រឡប់ទៅរករបៀបរស់នៅ ធម្មតាវិញបាន។ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ទីភ្នាក់ងារអាកាសធាតុជប៉ុនបាននិយាយថា លទ្ធភាព នៃគ្រោះរញ្ជួយដី កម្រិតខ្ពស់ជាងធម្មតា បន្ទាប់ពីមានការរញ្ជួយដី កម្រិត ៧.១ រ៉ិចទ័រ ធ្វើឱ្យមនុស្ស ១៥ នាក់…

  • ប្រាសាទបន្ទាយស្រី ខេត្តសៀមរាប

    ប្រាសាទបន្ទាយស្រី ខេត្តសៀមរាប

    🎥 Gazetteប្រជាជន #ams1minute

  • កម្ពុជាអត់ត្រូវការរស់ដោយការប្រណីរបស់គេនោះទេ គឺត្រូវការរស់ដោយខ្លួនឯង

    កម្ពុជាអត់ត្រូវការរស់ដោយការប្រណីរបស់គេនោះទេ គឺត្រូវការរស់ដោយខ្លួនឯង
  • របាយការណ៍នៅថ្ងៃទី១៤ សីហា

    របាយការណ៍នៅថ្ងៃទី១៤ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ១នាក់ និងរបួស ២០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៣ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់។ ៣. គ្រឿងញៀន ៥៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២២នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៥ សីហា ២០២៤ #ams1minute

  • ការបញ្ចេញមតិប ឬកង្វល់ចំពោះបញ្ហាប្រទេសជាតិ ជាសិទ្ធិរបស់បងប្អូន គឺមិនមានអ្វីខុសទេ

    ការបញ្ចេញមតិប ឬកង្វល់ចំពោះបញ្ហាប្រទេសជាតិ ជាសិទ្ធិរបស់បងប្អូន គឺមិនមានអ្វីខុសទេ

    ប៉ុន្តែសកម្មភាពទាំងឡាយណាដែលបង្កបញ្ហាអស្ថេរភាពដល់ប្រទេសជាតិ និងរំខានសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទៅ គឺដើរហួសព្រំដែននៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិហើយ។ ការថែរក្សាអោយបានជាដាច់ខាតនូវសន្តិភាព សន្តិសុខ និងស្ថេរភាពសង្គម គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ចំពោះមុខជាតិនិងប្រជាជន។ #ams1minute

  • ក្នុងអាស៊ី ប្រជាជនថៃជាង ៣៩% ប្រើប្រាស់ TikTok ជាប្រភពព័ត៌មាន

    ក្នុងអាស៊ី ប្រជាជនថៃជាង ៣៩% ប្រើប្រាស់ TikTok ជាប្រភពព័ត៌មាន

    ខណៈប្រជាជនម៉ាឡេស៊ីជាង ៣១ % និងឥណ្ឌូណេស៊ីប្រមាណ ២៩ % ចាប់ផ្ដើមងាកទៅរក TikTok សម្រាប់ការតាមដានព័ត៌មាន។ ផ្ទុយទៅវិញ ប្រជាជនអាមេរិកមានប្រមាណ ៩%ប៉ុណ្ណោះដែលប្រើប្រាស់ TikTok ជាប្រភពព័ត៌មាន និងមានប្រមាណ ៤%នៃប្រជាជននៅបណ្តាប្រទេសអឺរ៉ុបដូចជាអង់គ្លេស អូទ្រីស និងសាធារណរដ្ឋឆេក ដែលប្រើប្រាស់វេទិកានេះ – Seasia #ams1minute

  • គោលនយោបាយគន្លឹះ ៣ចំណុច

    គោលនយោបាយគន្លឹះ ៣ចំណុច

    🎥 MLMUPC #ams1minute

  • ប្រាសាទភ្នំបាណន់​ ខេត្តបាត់ដំបង

    ប្រាសាទភ្នំបាណន់​ ខេត្តបាត់ដំបង

    🎥 MLMUPC #ams1minute

  • យើងមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនទេ តែសូមបញ្ចេញមតិដោយឈរលើការពិត និងភាពត្រឹមត្រូវ

    យើងមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនទេ តែសូមបញ្ចេញមតិដោយឈរលើការពិត និងភាពត្រឹមត្រូវ
  • ថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ស្អែកនេះ!

    ថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ស្អែកនេះ!

    បាងកក៖ សភាថៃនឹងជួបប្រជុំគ្នា នៅថ្ងៃសុក្រ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការចេញដីកា បង្គាប់ឱ្យបណ្តេញលោកនាយករដ្ឋមន្ត្រី Srettha នេះបើតាមកាសែត Bangkok Post។ ផ្អែកតាមប្រភព ប្រធានសភាថៃ លោក Wan Muhamad Noor Matha បានផ្ញើសេចក្តីជូនដំណឹងដល់សមាជិកសភាទាំងអស់ កាលពីល្ងាចថ្ងៃពុធ អញ្ជើញពួកគេជួបប្រជុំ នៅម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែសីហា នេះបើតាមលោក Arpath Sukhanunth អគ្គលេខាធិការសភា។ មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ បាននិយាយថា តំណាងមកពីរដ្ឋាភិបាល និងគណបក្សប្រឆាំង ព្រមទាំង គណៈរដ្ឋមន្ត្រីចាំផ្ទះ សុទ្ធតែបានយល់ស្របថា ការបោះឆ្នោត គួរតែត្រូវបានធ្វើឡើងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ប្រភពបន្តថា មេដឹកនាំគណបក្សចម្រុះ នឹងមានការពិភាក្សាផ្ទៃក្នុង លើបេក្ខភាព នៅក្នុងគណបក្ស នាថ្ងៃព្រហស្បតិ៍នេះ។ គួររម្លឹកថា កាលពីពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសកល កាលពីឆ្នាំមុន សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សភឿថៃ ក្រៅពីលោក Srettha Thavisin ក៏មានលោកស្រី Paetongtarn Shinawatra ផងដែរ។…