-
កម្ពុជាជាប់លេខ ១ ខាងស្វាយចន្ទី ហើយវៀតណាមជាទីផ្សារដ៏ធំមួយរបស់កម្ពុជា

-
ឱកាសការងារជាង ៥ពាន់កន្លែង ជាមួយក្រុមហ៊ុនធំៗ ជាង២០

-
សង្គមអាចមានបញ្ហា នៅពេលដែលយើងចាប់ផ្តើមសង្ស័យគ្នា និងបែកបាក់សាមគ្គី

-
បងប្អូនមិនគួរលើកឡើងពីការធ្វើរបងនៅតាមព្រំដែនវៀតណាមទេ

-
រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ី ជាទីក្រុងដែលមានភាពងាយស្រួលសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ

ជាក់ស្ដែង ថ្មើរជើងអាចដើរកម្សាន្ដពីព្រះបរមរាជវាំងទៅកាន់សារមន្ទីរជាតិ និងទទួលទានអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចតាមផ្លូវ ដោយចំណាយពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។ នៅអាស៊ាន ទីក្រុងហូជីមិញ របស់វៀតណាម ឈរនៅលេខ៣ ខណៈទីក្រុងសិង្ហបុរី ស្ថិតក្នុងលេខ៥ និងទីក្រុងបាងកករបស់ថៃស្ថិតក្នុងលេខ៨ – Preply via SEA Infographics #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា អាជ្ញាធរខេត្ត

និងតំណាងប្រជាពលរដ្ឋ បានឯកភាពគ្នាចុះបញ្ជីដីបុរាណដ្ឋាន ដីប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានទទួលយកសំណូមពរជាច្រើនរប ស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កំណត់ដោយអាជ្ញាធរអប្សរា ជាតំបន់បេតិកភណ្ឌដើម្បីយកមកពិនិត្យនិងដោះស្រាយជូន។ កិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” ខេត្តសៀមរាប ថ្ងៃទី១៣ សីហា ២០២៤ #ams1minute
-
Goodyear ចាយជាង ៥០០លានដុល្លារ ធ្វើទំនើបកម្មរោងចក្រផលិតសំបកកង់ឡានអគ្គិសនីនៅកាណាដា

អូតាវ៉ា៖ ក្រុមហ៊ុន Goodyear Canada មានផែនការចំណាយប្រាក់ជាង ៥៧៥លានដុល្លារ ដើម្បីពង្រីក និងធ្វើទំនើបកម្មរោងចក្រនៅភាគខាងកើតនៃរដ្ឋធានីអូតាវ៉ា ប្រទេសកាណាដា ដើម្បីផលិតឡានអគ្គិសនី និងសំបកកង់គ្រប់ប្រភេទឡាន។ ក្រុមហ៊ុនផលិតសំបកកង់ Goodyear នឹងទទួលបានថវិការហូតដល់ ៤៤.៣លានដុល្លារពីមូលនិធិច្នៃប្រឌិតយុទ្ធសាស្ត្រសហព័ន្ធ និង ២០លានដុល្លារ តាមរយៈការវិនិយោគរបស់រដ្ឋអូតាវ៉ា បន្ទាប់ពីការប្រកាសវិនិយោគប្រមាណ ៥៧៥លានដុល្លារ ដើម្បីពង្រីករោងចក្រនៅរដ្ឋធានីអូតាវ៉ា។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ការវិនិយោគរបស់ Goodyear គឺជាការផ្តល់ទំនុកចិត្តសម្រាប់វិស័យរថយន្តរបស់ប្រទេសកាណាដា និងកម្មកររបស់ខ្លួន។ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Goodyear លោក Mark Stewart បាននិយាយថា ផែនការធ្វើទំនើបកម្មរបស់ក្រុមហ៊ុនលោកនៅក្នុងទីក្រុង Napanee រួមមានការពង្រីកបរិក្ខារ ការធ្វើទំនើបកម្ម ការបំពាក់ឧបករណ៍ទំនើបៗ និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងបង្កើតការងារជំនាញខ្ពស់ថ្មីៗចំនួន២០០កន្លែងនៅឆ្នាំ ២០២៧។ គម្រោងនេះ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងធ្វើឱ្យរោងចក្រនេះ មានការបំភាយឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ ២០៤០ នេះបើតាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ដោយកាសែត The Canadian Press៕…
-
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីការពន្យល់បន្ថែម ទៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងសូមថ្កោលទោសដាច់ខាតចំពោះទង្វើទាំងឡាយណា ដែលបំភ្លៃព័ត៌មាន ញុះញង់ បង្កចលាចលសង្គម បំផ្លាញសមិទ្ធផលជាតិ ប្រឆាំងឧត្តមប្រយោជន៍ប្រជាជន ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងរារាំងដំណើរការអភិវឌ្ឍន៍ជាតិ។ #ams1minute
-
នាយករដ្ឋមន្ត្រីជប៉ុន Kishida មិនបន្តឈរឈ្មោះធ្វើជាប្រធានបក្ស

តូក្យូ៖ ទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក របស់ជប៉ុន មានដូចជា NHK និង Kyodo បានចេញផ្សាយ នៅថ្ងៃពុធនេះថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន មានបំណងចាកចេញ ពីបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើស ប្រធាន គណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP ដែលគ្រោងនឹងរៀបចំឡើង នៅខែកញ្ញា ឬ មានន័យថា លោកនឹងចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រី។ បើតាមប្រភពទាំងនេះ បានឲ្យដឹងថា លោក Kishida បានជូនដំណឹងដល់មន្ត្រីរដ្ឋបាលជាន់ខ្ពស់ អំពីចេតនា របស់លោកបែបនេះ។ លោក Kishida គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះ បញ្ជាក់លម្អិត បន្ថែម។ លោក Kishida អាយុ ៦៧ឆ្នាំ បានចូលកាន់តំណែង តាំងពីខែតុលាឆ្នាំ ២០២១ ប៉ុន្តែ ការស្ទង់មតិបង្ហាញថា ប្រជាប្រិយភាពរបស់លោក ធ្លាក់យ៉ាងខ្លាំង នៅចំពោះមុខការឆ្លើយតបទៅនឹងការកើនឡើងតម្លៃទំនិញ ដែលប៉ះពាល់ដល់ប្រាក់ចំណូល របស់ប្រជាជនជប៉ុន។ អ្នកស្នងតំណែងថ្មី នឹងប្រឈមមុខភាពតានតឹងភូមិសាស្ត្រនយោបាយ…
-
ស្រុកក្រគរ ខេត្តពោធិ៍សាត់
