Category: One-Minute

  • Biden ៖ បទឈប់បាញ់នៅហ្គាហ្សា រារាំងការសងសឹករបស់អ៊ីរ៉ង់

    Biden ៖ បទឈប់បាញ់នៅហ្គាហ្សា រារាំងការសងសឹករបស់អ៊ីរ៉ង់

    បរទេស៖ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Jo Biden បាននិយាយ កាលពីថ្ងៃអង្គារ ថា បទឈប់បាញ់ នៅតំបន់ Gaza អាចរារាំងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល។ ជាការលើកឡើង ខណៈដែលអ៊ីរ៉ង់ត្រៀមវាយប្រហាសងសឹកនឹងអ៊ីស្រាអែល ក្រោយការស្លាប់មេដឹកនាំ Hamas និង ហេសបូឡាស ដែលសុទ្ធតែ ជាសម្ព័ន្ធមិត្ត របស់អ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះ អាចនាំឱ្យប្រទេសអ៊ីរ៉ង់ ប្រែចិត្តមិនវាយប្រហារលើអ៊ីស្រាអែល ដែលថាចង់ សងសឹកចំពោះការសម្លាប់មេដឹកនាំក្រុម Hamas នៅទីក្រុងតេអេរ៉ង់។ លោក Biden បានបន្ថែមទៀតថា ការចរចាកំពុងស្ថិតក្នុងស្ថានភាពកាន់តែលំបាក ប៉ុន្តែ លោក នឹងបោះបង់នោះទេ។ ការថ្លែងរបស់លោក Biden បានធ្វើឡើង បន្ទាប់ពីប្រទេសអ៊ីរ៉ង់ បានច្រានចោលការអំពាវនាវរបស់លោកខាងលិច ឲ្យបញ្ឈប់ការគំរាមកំហែង សងសឹក។ សាធារណរដ្ឋឥស្លាម មួយនេះ និងសម្ព័ន្ធមិត្តបានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការសម្លាប់ មេដឹកនាំ Hamas កាលពីថ្ងៃទីចុងខែកក្កដា។ អ៊ីរ៉ង់បានប្តេជ្ញាសងសឹកដាច់ខាតចំពោះការស្លាប់នេះ…

  • រលកកំដៅឆក់យកជីវិតមនុស្សជិត ៥ម៉ឺននាក់នៅអឺរ៉ុបក្នុងឆ្នាំ២០២៣

    រលកកំដៅឆក់យកជីវិតមនុស្សជិត ៥ម៉ឺននាក់នៅអឺរ៉ុបក្នុងឆ្នាំ២០២៣

    ព្រុចសែល៖ ការសិក្សាមួយបានចេញផ្សាយនាពេលថ្មីៗនេះថា សីតុណ្ហភាពខ្ពស់ដែលអ្នកវិទ្យាសាស្ត្រនិយាយថា កំពុងកាន់តែអាក្រក់ដោយសារការបំភាយកាបូន ដែលជំរុញដោយសកម្មភាពមនុស្ស បានបណ្តាលឲ្យមនុស្សជិត ៥០.០០០នាក់ស្លាប់នៅអឺរ៉ុបកាលពីឆ្នាំ ២០២៣។ ការសិក្សាផ្នែកសុខភាពសកលរបស់វិទ្យាស្ថាន Barcelona បានប៉ាន់ប្រមាណថា មនុស្ស ៤៧.៦៩០នាក់បានស្លាប់ ដោយសាររលកកំដៅ ក្នុងកំឡុងឆ្នាំ ២០២៣ ជាឆ្នាំក្តៅបំផុតទីពីររបស់អឺរ៉ុបនៅក្នុងកំណត់ត្រា។ ក្នុងមួយទសវត្សរ៍កន្លងទៅនេះ មានតែឆ្នាំ ២០២២ប៉ុណ្ណោះ ដែលមានមនុស្សស្លាប់ច្រើនជាងគេ ដោយរបាយការណ៍ប្រចាំឆ្នាំបានរកឃើញថា មានជនរងគ្រោះបាត់បង់ជីវិតដោយសាររលកកម្ដៅក្តៅខ្លាំងជាង ៦០.០០០០នាក់។ នៅក្នុងទិនានុប្បវត្តិ Nature Medicine ការសិក្សានេះបានយកតាមកំណត់ត្រាសីតុណ្ហភាព និងការស្លាប់មកពីប្រទេសចំនួន៣៥ នៅទូទាំងទ្វីបអ៊ឺរ៉ុប។ តាមរយៈការសិក្សានេះ មនុស្សវ័យចំណាស់គឺប្រឈមនឹងហានិភ័យខ្ពស់បំផុត តួយ៉ាង ប្រទេសនៅអឺរ៉ុបខាងត្បូងបានទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយសាររលកកំដៅ។ បារតវាស់សីតុណ្ហភាពបានឡើងដល់ ៤៤អង្សាសេ នៅថ្ងៃទី១៨ ខែកក្កដា នៅស៊ីស៊ីលី ។ របាយការណ៍ដដែលបានដាស់តឿនថា តួលេខនេះ គឺជាការប៉ាន់ប្រមាណ ដោយបន្ថែមថា ខ្លួនមានទំនុកចិត្ត ៩៥ភាគរយថា អត្រាមរណៈគឺស្ថិតនៅចន្លោះពី ២៨.៨៥៣នាក និង ៦៦.៥២៥។ ប៉ុន្តែរបាយការណ៍នេះក៏បានរកឃើញផងដែរថា ការស្លាប់ដោយសាររលកកំដៅ នឹងកើនឡើង ៨០ភាគរយ ប្រសិនបើមិនមែនផែនការសកម្មភាពរបស់រដ្ឋាភិបាលអឺរ៉ុបក្នុងសតវត្សទី២…

  • អ៊ីរ៉ង់ច្រានចោលការអំពាវនាវរបស់លោកខាងលិច ឱ្យឈប់គំរាមវាយលុកអ៊ីស្រាអែល

    អ៊ីរ៉ង់ច្រានចោលការអំពាវនាវរបស់លោកខាងលិច ឱ្យឈប់គំរាមវាយលុកអ៊ីស្រាអែល

    តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានទាត់ចោលការអំពាវនាវរបស់មេដឹកនាំលោកខាងលិច ឱ្យខ្លួនបោះបង់ចោលការគំរាមសងសឹកអ៊ីស្រាអែល ចំពោះការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោល Ismail Haniyeh នៅទីក្រុងតេហេរ៉ង់ កាលពីចុងខែមុន។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយថា សេចក្តីប្រកាសរបស់បារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលមិនជំទាស់នឹងឧក្រិដ្ឋកម្មអន្តរជាតិនៃរបប អ៊ីស្រាអែល បានស្នើសុំឱ្យអ៊ីរ៉ង់បោះបង់ចោលការសងសឹកប្រទេស ដែលបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ លោក Kanani បន្ថែមថា សំណើបែបនេះ ខ្វះតក្កវិជ្ជានយោបាយ នៅចំពោះមុខគោលការណ៍ និងវិធាននៃច្បាប់អន្តរជាតិ ហើយបង្កើតជាការគាំទ្រជាសាធារណៈ និងជាក់ស្តែងដល់អ៊ីស្រាអែល។ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការសម្លាប់លោក Haniyeh ខណៈដែលគាត់បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដា ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។ បច្ចុប្បន្ន អ្នកការទូតលោកខាងលិចបានព្យាយាមបញ្ចៀសការផ្ទុះសង្គ្រាមធំមួយនៅមជ្ឈិមបូព៌ា ចំពេលមានភាពតានតឹងកើនឡើងខ្ពស់រួចទៅហើយ ដោយសារសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅហ្គាហ្សា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • បើការពារសន្តិភាពបាន គ្មានទេអំពើប្រល័យពូជសាសន៍

    បើការពារសន្តិភាពបាន គ្មានទេអំពើប្រល័យពូជសាសន៍
  • របាយការណ៍នៅថ្ងៃទី១៣ សីហា

    របាយការណ៍នៅថ្ងៃទី១៣ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ២ករណី ឃាត់ខ្លួនជនសង្ស័យ ១៦នាក់។ ៣. គ្រឿងញៀន ២១ករណី ឃាត់ខ្លួនជនសង្ស័យ ៥១នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១៤ សីហា ២០២៤ #ams1minute

  • តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩)

    តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩)

    ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៧៣៨.៥៤ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ គួរបញ្ជាក់ផងដែរថា តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត តាមអនុក្រឹត្យលេខ៣២១ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៣ សីហា ២០២៤

    ១. ៧ ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ១៤,៧៦ ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស – AMS Economy ២. កម្ពុជា-ឡាវ បើកសេវាឡានក្រុង ៤៣ ដុល្លារ ពីភ្នំពេញ-សៀមរាបទៅចំប៉ាសាក់ ៣. អ្នកសៀមរាបច្នៃដីឥដ្ឋធ្វើសម្ភារៈប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ជាង ១ពាន់មុខសម្រាប់ភ្ញៀវទេសចរ និងនាំចេញ – កម្ពុជាថ្មី ៤. អ៊ុយក្រែន អះអាងថា កាន់កាប់ទឹកដីរុស្ស៊ីបាន ១ ០០០គីឡូម៉ែត្រការ៉េ – Reuters ៥. អាមេរិក ប្រកែកថាមិនជាប់ពាក់ព័ន្ធនឹងបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីបង់ក្លាដែសពីតំណែង – Yahoo News #ams1minute

  • ត្រូវរួមគ្នាការពារទឹកដីតាមរយៈការធ្វើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅតាមព្រំដែន ដើម្បីឱ្យប្រជាជនងាយស្រួលរស់នៅ

    ត្រូវរួមគ្នាការពារទឹកដីតាមរយៈការធ្វើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅតាមព្រំដែន ដើម្បីឱ្យប្រជាជនងាយស្រួលរស់នៅ
  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ “ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ “ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់

    រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃ ជាការសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក ហើយទោសដែលពួកគេមានជាប់ខ្លួនគឺជាឧទាហរណ៍ស្រាប់”។ #ams1minute

  • តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៨)

    តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៨)

    ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទំហំ ៥ ៣១៥.៤៣ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។ គួរបញ្ជាក់ផងដែរថា តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត តាមអនុក្រឹត្យលេខ៣២១ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute