-
ចិននៅតែជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce)

ដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣ ជាមួយនឹងអត្រាការលក់លើស ៣ ទ្រីលានដុល្លារ។ ឈរនៅលំដាប់ទី២ គឺអាមេរិក ដែលមានការទិញដូរតាមទីផ្សារ E-commerce ជាង ១ទ្រីលានដុល្លារ។ ជាងពាក់កណ្តាលនៃទីផ្សារ E-commerce កំពូលទាំង ១០ នៅលើពិភពលោក គឺជាប្រទេសស្ថិតនៅក្នុងទ្វីបអាស៊ី ដែលនេះបានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏ធំធេងរបស់ទ្វីបនេះ – Seasia #ams1minute
-
លោក Sardr Umar Alam តំណាងយូណេស្កូប្រចាំនៅកម្ពុជា

បានលើកឡើងពីបំណងប្រាថ្នាក្នុងការថែរក្សាការពារ ទាំងប្រាសាទបុរាណ និងប្រជាជន នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ”។ នេះ គឺស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញ រវាងអង្គរ និងប្រជាជន គឺត្រូវយកទាំងពីរ។អង្គរ ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌជាតិ និងជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដីនេះ ជាតំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។ ប្រជាជន រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ និងគ្រប់និន្ននាការនយោបាយ ជំនឿសាសនា ដោយមិនរើសអើងពណ៌ “គ្មានប្រជាជន គឺគ្មានប្រជាជាតិដ៏ឧត្តុង្គឧត្តម្ភរបស់យើងនោះទេ”។ សៀមរាប ថ្ងៃទី១៣ សីហា ២០២៤ 📷 MLMUPC #ams1minute
-
កម្ពុជាទទួលផ្លែផ្កាធំជាងគេពីការប្រែប្រួលប្រជាសាស្រ្ត

មនុស្សចូលនិវត្តន៍ចំនួន ១ ពាន់លាននាក់នៅទូទាំងពិភពលោកនៅឆ្នាំ២០៥០ (២/៣ ក្នុងប្រទេសចិន និងឥណ្ឌា) គឺជាទីផ្សារដ៏ធំសម្បើមសម្រាប់វិស័យទេសចរណ៍ ការថែទាំមនុស្សចាស់ និងសេវាកម្មមើលថែអ្នកចូលនិវត្តន៍។ ខណៈមនុស្សក្នុងក្រុមអាយុ ៣០-៤៩ឆ្នាំ មានកាន់តែច្រើន វានឹងបង្កើនការចំណាយឯកជន និងជំរុញតម្រូវការឥណទានកាន់តែខ្ពស់បន្ថែមទៀត។ ម្យ៉ាងទៀត កម្ពុជានឹងក្លាយជាទិសដៅវិនិយោគដ៏ទាក់ទាញ ជាពិសេសផ្នែកកម្មន្តសាលដែលត្រូវការកម្លាំងពលកម្មខ្ពស់។ សេដ្ឋកិច្ចកម្ពុជានឹងកើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ។ ✍🏽 Mekong Strategic Partners #ams1minute
-
លោក Goh Chok Tong អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី៖

“ពលរដ្ឋរបស់សាំងហ្គាពួរ ទោះក្នុងនិន្នាការនយោបាយណាក៏ដោយ មុននឹងអ្នកធ្វើអ្វីមួយ ត្រូវគិតថាទង្វើនេះបំផ្លាញសាំងហ្គាពួរ ឬដើម្បីជាប្រយោជន៍របស់សាំងហ្គាពួរ»។ ទម្រាំទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន ប្រទេសកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់សិបទសវត្សរ៍មកហើយ ដូច្នេះ ទោះក្នុងតម្លៃណាក៏ដោយ ក៏កម្ពុជាត្រូវតែប្រឆាំងដាច់ខាតនូវរាល់ទង្វើដែលបង្កឱ្យមានភាពវឹកវរ និងចលាចល ក្នុងចេតនាបំបែកបំបាក់សាមគ្គីភាព និងឯកភាពជាតិខ្មែរ។ 🎥 UYFC Phnom Penh #ams1minute
-
រឹបអូសកូកាអ៊ីន ២តោន ពីនាវាពាក់កណ្តាលមុជទឹក នៅកូស្តារីកា

បរទេស៖ ក្រសួងសន្តិសុខសាធារណៈនៃប្រទេស កូស្តារីកា បាននិយាយ កាលពីថ្ងៃចន្ទថា ឆ្មាំឆ្នេរសមុទ្រ បានស្ទាក់ចាប់នាវាពាក់កណ្តាលមុជទឹក ដែលផ្ទុកកូកាអ៊ីន ប្រហែល២តោន នៅចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកខាងត្បូង របស់ប្រទេស ស្ថិតនៅក្នុងតំបន់អាមេរិកកណ្តាល មួយនេះ។ យន្តហោះល្បាតរបស់សហរដ្ឋអាមេរិកបានកំណត់ទីតាំងនាវា នៅពេលយប់ ហើយបានជូនដំណឹង ដល់អាជ្ញាធរកូស្តារីកា ដូច្នេះ ក្រុមអន្តរាគមន៍ឆ្មាំពិសេស បានស្ទាក់ចាប់ និងរឹបអូស ព្រមទាំងបានខ្លួនជនបរទេស ដែលជាជនជាតិ កូឡុំប៊ី និងអេក្វាទ័រ ទៀតផង។ មុនពេលរឹបអូស អាជ្ញាធរ កូស្តារីកា ធ្លាប់ត្រូវបានរដ្ឋាភិបាល កូឡុំប៊ី ដាស់តឿន ដោយទទូច ឲ្យតាមដានអំពីការដឹកជញ្ជូនគ្រឿងញៀន ក្នុងទ្រង់ទ្រាយបែបនេះ កន្លងមក។ នេះជាការបង្ក្រាបលើនាវាពាក់កណ្តាលមុជទឹកនៅកូស្តារីកា ជាលើកដំបូង ក្នុងឆ្នាំ២០២៤។ ការបង្ក្រាប លើកចុងក្រោយ កាលពីឆ្នាំ២០២៣ កើតមាន នៅខែសីហា។ តាំងពីដើមឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន កូកាអ៊ីន ជាង៦តោន ត្រូវបានបំផ្លាញចោល នៅកូស្តារីកា នេះបើយោងតាមទិន្នន័យ ពីស្ថាប័នជំនាញ របស់ប្រទេសមួយនេះ៕…
-
តាលីបង់ថាបាននាំ «សន្តិសុខ» ដល់អាហ្វហ្គានីស្ថាន

បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាល តាលីបង់ បាននិយាយ កាលពីថ្ងៃចន្ទថា ពួកគេបាននិងកំពុងនាំ «សន្តិសុខ» ដល់ប្រទេសអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid និយាយថា ពួកគេបាន «ទទួលជោគជ័យ» ក្នុងការនាំយកសន្តិសុខ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ទោះបីជាមានការភ័យខ្លាច ចំពោះការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយសាខារបស់ក្រុមរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក៏ដោយ។ លោក Mujahid បាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ AFP ថា «ប្រសិនបើអ្នកក្រឡេកមើលប្រទេសអាហ្វហ្គានីស្ថាន សព្វថ្ងៃនេះ អ្នកនឹងឃើញថា យើងមានកម្លាំងសន្តិសុខខ្លាំង នៅក្នុងជួរកងទ័ព ប៉ូលីស និងសេវាស៊ើបការណ៍សម្ងាត់»។ យ៉ាងណាមិញ លោក Mujahid បានបដិសេធ មិនឆ្លើយសំណួរ ចោទសួរពីសិទ្ធិស្ត្រី នៅអាហ្វហ្គានីស្ថាន។ ទោះបីជាមានការពង្រឹងសន្តិសុខ រយៈពេលបីឆ្នាំ បន្ទាប់ពីការបញ្ចប់នៃការបះបោររបស់ពួកតាលីបង់ ក៏ដោយ ក៏សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅតែទ្រឹង ហើយចំនួនប្រជាជនរបស់ខ្លួន កំពុងស្ថិតក្នុងវិបត្តិមនុស្សធម៌ ដែលកាន់តែអាក្រក់ទៅៗ។ មួយភាគបីនៃប្រជាជនអាហ្វហ្គានីស្ថានប្រហែល ៤០ លាននាក់ រស់នៅ…
-
ក្រុមហ៊ុនផលិតសព្វាវុធអាល្លឺម៉ង់កើនប្រាក់ចំណេញទ្វេដង ដោយសារសង្គ្រាមអ៊ុយក្រែន

ប៊ែរឡាំង៖ Rheinmetall ដែលជាក្រុមហ៊ុនផលិតលក់សព្វាវុធឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ប្រកាសថា ខ្លួនកើនឡើងប្រាក់ចំណេញស្ទើរតែទ្វេដង នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ជាមួយនឹងការបញ្ជាទិញជាង ៥០ពាន់លានដុល្លារ។ ក្រុមហ៊ុន Rheinmetall បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់យោធូបករណ៍នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ បានកើនឡើងមួយភាគបីដល់ ៤.១៤ពាន់លានដុល្លារ។ ដោយឡែក ប្រាក់ចំណេញប្រតិបត្តិការរបស់ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Dusseldorf ប្រទេសអាល្លឺម៉ង់នេះ ក៏បានកើនឡើងចំនួន ៩១ភាគរយដល់ ៤៤០លានដុល្លារផងដែរ។ បើតាមក្រុមហ៊ុន Rheinmetall សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យដំណើរការអាជីវកម្មរបស់ខ្លួនប្រសើរឡើងគួរឱ្យកត់សម្គាល់។ សេចក្តីថ្លែងការណ៍ដដែលបន្តថា សៀវភៅបញ្ជាទិញរបស់ក្រុមហ៊ុន Rheinmetall ឥឡូវនេះមានតម្លៃ ៥៣ពាន់លានដុល្លារ។ ជាមួយគ្នានេះ ក្រុមហ៊ុន Rheinmetall បានរំពឹងថា ការធ្វើអាជីវកម្មជាមួយកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ និងប្រទេសជាដៃគូនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ រួមជាមួយនឹងការផ្តល់ជំនួយដល់អ៊ុយក្រែន នឹងបន្តកាន់តែប្រសើរឡើងថែមទៀត។ បច្ចុប្បន្ន Rheinmetall កំពុងសាងសង់រោងចក្រថ្មីមួយនៅរដ្ឋ Lower Saxony ដែលត្រូវបានគេរំពឹងថា នឹងផលិតគ្រាប់កាំភ្លើងធំប្រហែល ១០០.០០០គ្រាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំទីពីរនៃប្រតិបត្តិការរបស់ខ្លួនតទៅ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ក្រុមហ៊ុនអាកាសចរណ៍បារាំង Air France បន្តផ្អាកជើងហោះហើរទៅលីបង់

បារាំង៖ ក្រុមហ៊ុនអាកាសចរណ៍ Air France និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Transavia France បានបន្តផ្អាកជើងហោះហើរទៅកាន់រដ្ឋធានីបេរូត ប្រទេសលីបង់ រហូតដល់ថ្ងៃព្រហស្បតិ៍ទី១៥ ខែសីហា ដោយសារតែភាពតានតឹងនៅតែបន្តកើតមានក្នុងតំបន់។ ក្រុមហ៊ុន Air France និងក្រុមហ៊ុនបុត្រសម្ព័ន្ធតម្លៃទាបរបស់ខ្លួន Transavia France បានផ្អាកជើងហោះហើរទៅកាន់រដ្ឋធានីបេរូត របស់ប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីអ៊ីស្រាអែលបានប្តេជ្ញាសងសឹកវិញ ក្រោយមានការបាញ់គ្រាប់រ៉ុក្កែតពីប្រទេសលីបង់ ដែលបានសម្លាប់មនុស្ស ១២នាក់នៅតំបន់ Golan Heights។ ទន្ទឹមគ្នា ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក៏បានបញ្ឈប់ជើងហោះហើរទៅកាន់ទីក្រុងបេរូតផងដែរ។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Eurowings និង Lufthansa បានលុបចោលជើងហោះហើរចំនួន៣ជើងទៅកាន់ទីក្រុងបេរូត ដែលបានគ្រោងទុកនៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះបើយោងតាមក្រុមប្រឹក្សាព័ត៌មាននៅឯអាកាសយានដ្ឋាន និងគេហទំព័រតាមដានជើងហោះហើរ Flightradar24។ រីឯក្រុមហ៊ុនអាកាសចរណ៍តួកគីក៏បានលុបចោលជើងហោះហើរចំនួនពីរជើងកាលពីថ្ងៃទី២៨ ខែកក្កដា ហើយក្រុមហ៊ុនដឹកជញ្ជូនថវិកាដែលមានមូលដ្ឋាននៅប្រទេសតួកគី SunExpress, ក្រុមហ៊ុនបុត្រសម្ព័ន្ធតួកគី AJet, ក្រុមហ៊ុនអាកាសចរណ៍ក្រិក Aegean Airlines, ក្រុមហ៊ុន Ethiopian Air និង MEA…
-
អាមេរិកថា អ៊ីរ៉ង់ត្រៀមផ្គត់ផ្គង់មីស៊ីល ទៅឲ្យរុស្ស៊ី

បរទេស៖ សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់ថា មានគម្រោងបញ្ជូនកាំជ្រួចផ្លោង ទៅកាន់ប្រទេសរុស្ស៊ី ដោយបានព្រមានថា ខ្លួននឹងឆ្លើយតបយ៉ាងធ្ងន់ធ្ងរ បើអ៊ីរ៉ង់ហ៊ានធ្វើ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃចន្ទ។ លោក វ៉េដាន ប៉ាតែល (Vedant Patel) បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកបានទាក់ទងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប លើរបាយការណ៍ដែលថា អ៊ីរ៉ង់កំពុងរៀបចំផែនការបញ្ជូនកាំជ្រួចផ្លោងរាប់រយគ្រាប់ ទៅកាន់ប្រទេសរុស្ស៊ី។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការណ៍នេះបង្ហាញពីការគាំទ្ររបស់អ៊ីរ៉ង់ កាន់តែខ្លាំង ចំពោះសង្គ្រាមឈ្លានពាន របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ រុស្ស៊ីបាននិងកំពុងងាកទៅរកប្រទេស ដែលស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិ រួមទាំង កូរ៉េខាងជើងផងដែរ ដើម្បីទទួលបានការផ្គត់ផ្គង់សម្ភារៈយោធា គាំទ្រដល់ប្រតិបត្តិការរបស់ខ្លួន នៅអ៊ុយក្រែន។ កន្លងមក សហរដ្ឋអាមេរិកធ្លាប់បានដាក់ទណ្ឌកម្ម លើអ្នកផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ហៅកាត់ UAV របស់អ៊ីរ៉ង់ ដល់រុស្ស៊ីផងដែរ។ តែ មន្រ្តីអ៊ីរ៉ង់ បន្តបដិសេធ នេះបើតាមអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិករូបនេះដដែល ប៉ុន្តែលោក ប៉ាតែល បន្ថែមទៀតថា បើទោះបីជាបដិសេធ ពិភពលោកបានឃើញច្បាស់ថា រុស្ស៊ីតែងតែប្រើ UAV ក្នុងសង្គ្រាមនេះ៕ ប្រភពពី AFP…
-
កងកម្លាំងនគរបាលវរការពារព្រំដែនគោក៦១៩
