-
របាយការណ៍នៅថ្ងៃទី១១ សីហា

-
ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន និងប្រជាសាស្ត្រ ត្រូវបានលើកយកមកធ្វើបទបង្ហាញ និងជជែកពិភាក្សា

កិច្ចពិភាក្សាទី១ នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិភាក្សាលើបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន និងផ្ដល់មតិយោបល់ធាតុចូលជាសំណូមពរ និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហការការងារឱ្យកាន់តែល្អប្រសើរ ពង្រឹងប្រសិទ្ធភាពការងាររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសរក្សាឱ្យបាននូវតម្លៃលេចធ្លោជាសកលនៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ។ ១២ សីហា ២០២៤ 📷 MLMUPC #ams1minute
-
កាសែតបារាំង Le Parisien ចុះផ្សាយអត្ថបទមួយដោយចោទសួរថាតើ វណ្ណដា ជានរណា?

ជារឿងធម្មតា កម្ពុជាជាប្រទេសសម្បូរយុវជននិងយុវនារី (៧០%នៃប្រជាជនខ្មែរមានអាយុក្រោម៣០ឆ្នាំ)។ ម្ល៉ោះហើយ ដើម្បីព្យាករមើលអនាគតនៃប្រទេសមួយនេះ គេតែងចាប់អារម្មណ៍ជាពិសេសទៅលើ “ទំពាំងស្នងឫស្សី”។ គុណភាពនៃយុវវ័យ អាចស្តែងឡើងលើគ្រប់វិស័យ ដូចជាចំណេះដឹងនិងជំនាញ ពិសេស ផ្នែកវិទ្យាសាស្ត្រ និងសេដ្ឋកិច្ចហិរញ្ញវត្ថុ ព្រមទាំងសិល្ប:ដែលជាព្រលឹងជាតិនិងដែលត្រូវតែរស់រវើក សម្បូរបែប ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ វណ្ណដាជាសិល្បករដែលមានគុណសម្បត្តិអស់ទាំងនេះ។ ✍🏽 Jean-François Tain #ams1minute
-
សម្រាប់កិច្ចការការពារបូរណភាពទឹកដី សូមបងប្អូនជនរួមជាតិទុកចិត្តលើកងកម្លាំងឈរជើង និងប្រជាពលរដ្ឋខ្មែររស់នៅនៅតាមព្រំដែន

-
យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ

គឺមិនត្រឹមតែយកចិត្តទុកដាក់លើការងារអភិរក្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវគិតគូរឱ្យបានដិតដល់លើការគ្រប់គ្រងប្រជាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ នេះ គឺជាជំហរដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាលនៃរដ្ឋសភា ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃដំណើរការរៀបចំគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរជាបន្តបន្ទាប់ទៅតាមដំណាក់កាល និងអាទិភាពជាក់ស្តែង ដែលមិនអាចកាត់ផ្តាច់ចេញពីដំណើររបស់កម្ពុជា ដែលជារួមអាចនិយាយបានថា មានលក្ខណៈពិសេសដោយឡែក គ្មានប្រទេសណាដូចឡើយ។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌអង្គរ ១២ សីហា ២០២៤ 📷 MLMUPC #ams1minute
-
ប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល

-
លោក Kagame ស្បថចូលកាន់តំណែងជាប្រធានាធិបតី រវ៉ាន់ដា អាណត្តិទី៤

បរទេស៖ ប្រជាជន រ៉វ៉ាន់ដា រាប់ពាន់នាក់ បានចូលរួម ក្នុងពិធីស្បថចូលកាន់តំណែង របស់ លោក Paul Kagame ជាប្រធានាធិបតីប្រទេស រវ៉ាន់ដា សម្រាប់អាណត្តទី៤ រយៈពេល៥ឆ្នាំទៀត កាលពីថ្ងៃអាទិត្យ។ បុរសខ្លាំង វ័យ ៦៦ ឆ្នាំរូបនេះ បានទទួលសម្លេងឆ្នោតគាំទ្រ ច្រើនជាង ៩៩ ភាគរយ នៅក្នុងការបោះឆ្នោត កាលពីខែមុន។ លោកបាននិយាយថា សន្តិភាពក្នុងតំបន់ គឺជា «អាទិភាព» នៅចំពោះមុខជម្លោះ ដែលកំពុងបន្តមាន នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាប្រទេសជិតខាង។ របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បាននិយាយថា ទាហាន រ៉វ៉ាន់ដា ប្រមាណពី ៣ ទៅ ៤ពាន់នាក់ កំពុងប្រយុទ្ធ ជាមួយក្រុមបះបោរ M23។ ប្រទេសអាហ្វ្រិកមួយនេះថា ជាការគ្រប់គ្រងជាក់ស្តែង លើក្រុមដែលបង្កហានិភ័យ នៃអស្ថិរភាព នៅតាមព្រំដែន។ សកម្មជនសិទ្ធិមនុស្សបានរិះគន់ជ័យជម្នះដ៏លើសលប់របស់បុរស ដែលគ្រប់គ្រងប្រទេស តាំងពីឆ្នាំ១៩៩៤មករូបនេះ ដោយចោទថា គឺជារបបគាបសង្កត់…
-
រអិលបាក់ដីនៅទីតាំងចាក់សំរាមនៅអ៊ូហ្គង់ដា សម្លាប់មនុស្ស ១៩នាក់ ក្នុងនោះកុមារ ៥នាក់

កំប៉ាឡា៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ១៩នាក់ រួមទាំងកុមារ ៥នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍រអិលបាក់ដីនៅឯទីតាំងចាក់សំរាមដ៏ធំនៅក្នុងរដ្ឋធានីកំប៉ាឡា របស់ប្រទេសអ៊ូហ្គង់ដា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ូហ្គង់ដាបានរាយការណ៍ថា លំនៅដ្ឋាន ប្រជាជន និងសត្វពាហនៈជាច្រើនបានកប់ក្រោមភ្នំសំរាម នៅឯទីតាំងចោលកាកសំណល់ដ៏ធំមួយនៅរដ្ឋធានីកំប៉ាឡា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការរអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។អាជ្ញាធរក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា គិតមកទល់ពេលនេះ ចំនួនអ្នកស្លាប់មានចំនួន ១៩នាក់ ក្នុងនោះមានកុមារ ៥នាក់។ បេសកកម្មជួយសង្គ្រោះកំពុងបន្ត ប៉ុន្តែមានក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត។ អាជ្ញាធរមូលដ្ឋានកំពុងបង្កើតជម្រកបណ្ដោះអាសន្ន សម្រាប់ជនរងគ្រោះ។ ភ្លាមៗ ប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni បាននិយាយថា លោកបានដឹកនាំកងកម្លាំងពិសេស ចុះជួយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ហើយបានទាមទារឱ្យស្វែងរកអ្នកណាដែលអនុញ្ញាតឱ្យមនុស្សរស់នៅក្បែរទីតាំង ដែលអាចមានហានិភ័យ និងគ្រោះថ្នាក់បែបនេះ។ ប៉ុន្តែអាជ្ញាធរបានស្តីបន្ទោសប្រជាជនមួយចំនួន ដែលបានផ្តួលរលំបង្គោលរបងនៅទីតាំងកើតហេតុ ដើម្បីតាំងទីលំនៅ ទើបបង្កឱ្យមានមនុស្សបាត់បង់ជីវិតច្រើនក្នុងគ្រោះថ្នាក់នេះ។ ទោះបីជាយ៉ាងណា ប្រធានាធិបតីអ៊ូហ្គង់ថា លោក Museveni បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកបានបញ្ជាឱ្យបង់ប្រាក់សំណងទៅឱ្យគ្រួសារជនរងគ្រោះចំនួន ១.៣០០ដុល្លារ សម្រាប់អ្នកស្លាប់ម្នាក់ៗ…
-
អបអរសាទរ ទិវាយុវជនអន្តរជាតិ ( International Youth Day )

-
មូលធនមនុស្ស មានគុណភាពខ្ពស់ និង សុខភាពល្អ ជាទ្រព្យសកម្មជាតិដ៏រឹងមាំ

សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពកំណើនរយះពេលវែង និង ជវភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការអភិវឌ្ឍធនធានមនុស្ស ជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ជម្រុញពិពិធកម្ម និង កំណើនសេដ្ឋកិច្ច។ ធនធានមនុស្ស ជាអាទិភាពគន្លឹះចម្បង ក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ #ams1minute