-
គោលនយោបាយដីធ្លីពិសេសព្រួញ ១ បាញ់បានសត្វ ២

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ សីហា ២០២៤

១. ៧ខែ ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ២៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង១៨% – FN ២. កម្ពុជានាំចេញអង្ករជិត ៣៨ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ បានចំណូលជាង ២៨០លានដុល្លារ រយៈពេល៧ខែ ឆ្នាំ២០២៤ – កម្ពុជាថ្មី ៣. ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសរួមគ្នាជាង ៣លាននាក់ កើន ២២% ពីជាង ២លាននាក់ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – ខ្មែរថាមស៍ ៤. ចិន ប្រកាសគាំទ្រអ៉ីរ៉ង់ នៅក្នុងកិច្ចការការពារអធិបតេយ្យ និងសន្តិសុខរបស់ខ្លួន – Reuters ៥. អាមេរិក ប្រកាសជាសាធារណៈពីការដាក់ពង្រាយនាវាមុជទឹក ទៅមជ្ឈិមបូព៌ា ចំពោះមុខភាពតានតឹងអ៉ីរ៉ង់ – អ៉ីស្រាអែល – AFP #ams1minute
-
សម្តេចតេជោ៖ “ការចោទប្រកាន់រឿងលំហូរប្រជាជនវៀតណាមមកក្នុងប្រទេសកម្ពុជា

ជារឿងមិនត្រឹមត្រូវនោះទេ។ ប្រទេសមួយគឺអនុវត្តច្បាប់រៀងៗខ្លួនចំពោះការចេញចូលរបស់ប្រជាជនឆ្លងព្រំដែន ជាការសម្រួលក្នុងក្របខណ្ឌអាស៊ាន ដោយពុំចាំបាច់ធ្វើទិដ្ឋាការមុនពេលដែលទៅដល់នោះទេ ប៉ុន្តែក្នុងករណីពុំមានលិខិតឆ្លងដែននោះទេ ក៏ពុំអាចទទួលបាននូវទិដ្ឋាការនោះដែរ។ កម្ពុជាមិនមែនមានត្រឹមតែសហប្រតិបត្តិការជាមួយវៀតណាម និងឡាវ នោះទេ ប៉ុន្តែយើងមានកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងប្រទេសជាច្រើនទៀត ដែលការធ្វើកិច្ចសហប្រតិបត្តិការនេះមិនមែនជាការដាក់ទឹកដីកម្ពុជាចូលក្នុងកិច្ចសហប្រតិបត្តិការណាមួយនោះទេ ប៉ុន្តែជាការសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកលើវិស័យផ្សេងៗ”។ ១២ សីហា ២០២៤ #ams1minute
-
“ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ”

ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះអំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។ #ams1minute
-
CLV កើត ២៥ ឆ្នាំហើយ។ តើ CLV នេះបំផ្លាញអ្វីដល់បងប្អូន?

-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ “សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបាន

ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ ១៩៩៨ មកក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ដែលសន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត”។ #ams1minute
-
សេចក្តីថ្លែងការណ៍៖ កម្ពុជាទើបមានសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨

ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ។ សន្តិភាពមានតម្លៃធំធេងណាស់ មិនអាចកាត់ថ្លៃបានឡើយ និងបានផ្តល់ឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសារជាថ្មី គឺជាអំពើល្មើសច្បាប់មិនអាចអត់ឱនបានឡើយ។ យុវជនគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស នឹងធ្វើការឆ្លើយតប វាយបកនូវរាល់ឧបាយកលទុច្ចរិត ការប៉ុនប៉ងបង្កចលាចល ផ្ដួលរំលំរាជរដ្ឋាភិបាល តាមគ្រប់រូបភាព។ #ams1minute
-
កិច្ចពិភាក្សាទី២ ក្រោមប្រធានបទ “ការអភិរក្សប្រាសាទ

ការគ្រប់គ្រងទឹកនិងព្រៃឈើ ការស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ កំណាយបុរាណវិទ្យា កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ICC-Angkor” នៃកម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិនិត្យ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការ ICC-Angkor លើកិច្ចការរក្សាតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ តាមរយៈការថែរក្សា អភិរក្សបេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី ដែលជាសមាសធាតុមិនអាចខ្វះបាននៃតំបន់ឧទ្យានអង្គរ។ ការគ្រប់គ្រងការសាងសង់ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីរក្សាឱ្យបាននូវបូរណភាព (Integrity) និងសភាពដើម (Authenticity) នៃ អង្គរ ការលើកកម្ពស់ជីវភាព “អ្នកស្រុកអង្គរ” តាមរយៈការបង្កើតជម្រើសមុខរបរកសិកម្ម និងសេវាទេសចរណ៍ ការថែរក្សា ជួសជុស ស្ដារ និងសាងសង់សំណង់ធារាសាស្ត្របុរាណ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដើម្បីគ្រប់គ្រងធនធានទឹកក្នុងតំបន់សៀមរាប អង្គរ ការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់ឧទ្យានអង្គរ ការសម្អាត ជួសជុល និងថែទាំប្រាង្គប្រាសាទ ការធ្វើកំណាយបុរាណវិទ្យា និងការកំណត់ទីតាំងបុរាណដ្ឋាន នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ។ ១២ សីហា ២០២៤ 📷 MLMUPC #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-
កុំអង្គុយចាំតែព្រួយ ត្រូវចេះពង្រឹងសមត្ថភាពខ្លួនឯង
