Category: One-Minute

  • បេក្ខជន ៤,៣២១នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ ក្នុងវិញ្ញាសាសរសេរលើកទី១ នឹងត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសា​សរសេរ លើកទី២

    បេក្ខជន ៤,៣២១នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ ក្នុងវិញ្ញាសាសរសេរលើកទី១ នឹងត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសា​សរសេរ លើកទី២

    ភ្នំពេញ៖ មិនខុសពីសព្វដងទេ មុនការប្រឡងប្រជែងមួយថ្ងៃ គ្រប់គណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងក្រុមការងារពាក់ព័ន្ធ តែងតែ​ចុះពិនិត្យមណ្ឌលប្រឡងដោយផ្ទាល់។ ជាក់ស្តែងការប្រឡងប្រជែងជ្រើសរើស​គ្រូ​បង្រៀន​សម្រាប់បង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) នឹងចាប់ផ្តើម​នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល​ និងសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រនិងវិ​ទ្យាសាស្ត្រ​សេដ្ឋកិច្ច ព្រមគ្នាក្នុងពេលតែមួយ។ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការ​រៀបចំ​ការប្រឡង​ប្រជែង តែងតែចុះពិនិត្យស្ថានភាពទូទៅ និងទីតាំងផ្សេងៗទៀតនៅមណ្ឌលប្រឡង​ទាំង២ ដើម្បីធានាថា ការប្រឡងប្រជែង ប្រព្រឹត្តទៅបានរលូន និងស្របទៅតាម​គោល​ការណ៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសមន្ត្រីរាជការ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមនិយាមនីតិវិធីជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនពរដល់បេក្ខជន​ទាំងអស់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងសូមរក្សាសុខភាពឱ្យបានល្អ ព្រម​ទាំង​ត្រៀមខ្លួនចូលរួមប្រឡងដោយអនុវត្តន៍តាមបទប្បញ្ញត្តិ និងការណែនាំ​របស់​ការប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ផ្លែផ្កានៃសុខសន្តិភាព និងលទ្ធិប្រជាធិបតយ្យនៅកម្ពុជា ផ្តល់ឱកាសដល់ប្រជាជនខ្មែរមានវត្តមាននៅលេីឆាកអន្តរជាតិជាបន្តបន្ទាប់

    ផ្លែផ្កានៃសុខសន្តិភាព និងលទ្ធិប្រជាធិបតយ្យនៅកម្ពុជា ផ្តល់ឱកាសដល់ប្រជាជនខ្មែរមានវត្តមាននៅលេីឆាកអន្តរជាតិជាបន្តបន្ទាប់

    📷 ឯកសារមន្ត្រីសាធារណៈ #ams1minute

  • មាសសុទ្ធមិនខ្លាចភ្លើង

    មាសសុទ្ធមិនខ្លាចភ្លើង
  • ពុទ្ធឱវាទ

    ពុទ្ធឱវាទ
  • មតិពលរដ្ឋខ្មែរ៖ ការប្រមែប្រមូលពលរដ្ឋខ្មែរ ចូលរួមប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ នៅប្រទេសជប៉ុន បង្ហាញពីចរឹតអន់បំផុតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលគិតតែប្រយោជន៍ក្រុមខ្លួន ដើម្បីកេងចំណេញនយោបាយ

    មតិពលរដ្ឋខ្មែរ៖ ការប្រមែប្រមូលពលរដ្ឋខ្មែរ ចូលរួមប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ នៅប្រទេសជប៉ុន បង្ហាញពីចរឹតអន់បំផុតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលគិតតែប្រយោជន៍ក្រុមខ្លួន ដើម្បីកេងចំណេញនយោបាយ

    ភ្នំពេញ៖ មតិរបស់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានបញ្ជាក់ថា ការប្រមែប្រមូលប្រជាពលរដ្ឋខ្មែដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន មកចូលរួមប្រឆាំងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បង្ហាញពីចរឹតអន់បំផុតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលគិតតែប្រយោជន៍ក្រុមខ្លួន ដើម្បីកេងចំណេញនយោបាយ និងមិនបានគិតទាល់តែសោះពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរមកចូលរួមទាំងនោះ ទោះបីជាភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីមហន្តរាយគ្រោះរញ្ជួយដីដ៏ធំ និងខ្យល់ព្យុះ Nankai Trough Earthquake ក៏ដោយ ។ កាលពីពេលថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់កម្ពុជាច្រើនរូប ដែលក្នុងនោះ រួមមាន ការថ្លែងសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ និងប្រសាសន៍ច្រើនដងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចែករំលែកឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រត្តិបត្តិការ CLV-DT ដោយក្រសួងពាណិជ្ជម្ម និងការផ្តល់កិច្ចសម្ភាសន៍ពិសេសរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលដៅផ្តល់…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យតំបន់លិចទឹក នៅឃុំកំពង់គោ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកចំនួនពីរ ក្នុងខេត្តកំពង់ធំ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យតំបន់លិចទឹក នៅឃុំកំពង់គោ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកចំនួនពីរ ក្នុងខេត្តកំពង់ធំ

    (ភ្នំពេញ)៖ នៅយប់ថ្ងៃសៅរ៍ ទី១០ សីហា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះវីដេអូ នៅលើបណ្ដាញសង្គមតេលេក្រាម ភ្ជាប់ជាមួយខ្លឹមសារ នៃការចុះពិនិត្យតំបន់លិចទឹក ដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកចំនួនពីរ ក្នុងខេត្តកំពង់ធំ ។ សម្ដេចបានបញ្ជាក់ថា ថ្ងៃនេះឆ្លៀតឱកាស ចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ ។ សូមជម្រាបថា លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរានៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឱ្យដឹងថា ផ្លូវលំក្នុងឃុំកំពង់គោ ត្រូវបានទឹកជំនន់ហូរកាត់ផ្លូវ បណ្ដាលឱ្យខូចខាតផ្លូវប្រវែងជាង ៣គីឡូម៉ែត្រ បង្ករការលំបាកដល់ការធ្វើដំណើររបស់ប្រជាជន និងខូចខាតផលដំណាំស្រូវរបស់ប្រជាកសិករនៅក្នុងឃុំកំពង់គោ ប្រមាណជាង ៨០០ហិកតា ដែលមិនអាចជួយសង្គ្រោះបាន ។ ដោយឡែក ១០០ហិកតា ទៀត កំពុងរងផលប៉ះពាល់ តែអាចសង្គ្រោះបាន បើសិនជាមិនមានភ្លៀងធ្លាក់មកបន្ថែមទៀតទេ ។…

  • នាំចេញនៅនឹងកន្លែង បន្លែត្រីសាច់ភូមិយេីង

    នាំចេញនៅនឹងកន្លែង បន្លែត្រីសាច់ភូមិយេីង

    🎥 ពពក #ams1minute

  • គណៈប្រតិភូក្រសួងសុខាភិបាល បានមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបាន​ចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅ​ប្រទេសឡាវ

    គណៈប្រតិភូក្រសួងសុខាភិបាល បានមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបាន​ចូលរួម​កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅ​ប្រទេសឡាវ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។ កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេសសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន ៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេស ទីម័រឡេស្តេរ៍ ដែលជាប្រទេសសង្កេតការ ព្រមទាំងមានការចូលរួមរបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអគ្នេយ៍ ។ ឯកឧត្តមឈាង រ៉ា បានលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងភាពជាដៃគូ មិនត្រឹមតែក្នុងចំណោមប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ តែក៏ជាមួយដៃគូសន្ទនាផ្សេងទៀត…

  • អភិបាលខេត្តកំពង់ស្ពឺណែនាំជួសជុលបន្ទាន់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រនៅស្រុកគងពិសី

    អភិបាលខេត្តកំពង់ស្ពឺណែនាំជួសជុលបន្ទាន់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រនៅស្រុកគងពិសី

    កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម ជាម ចន្ទ័សោភ័ណ បានណែនាំដល់មន្ទីរឯកភាពជំនាញនិងអាជ្ញាធរពាក់ពន្ធ័ធ្វើការជួសជុលថែទាំជាប្រចាំកំណាត់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤១ចំនុចផ្សារស្លាបលែងទៅផ្លូវជាតិ លេខ៣ ចំណុងផ្សារប៉ាង្កសី នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។កំណាត់ផ្លូវមួយនេះមានសារសំខាន់ក្នុងការដឹកជញ្ជូនផលិតផលនានាមកកាន់ទីផ្សារ តែបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារ ការដឹកជញ្ជូននៃរថយន្តធុនធំកន្លងមក ។ នៅក្នុងឱកាសចុះពិនិត្យការជួសជុលឡើងវិញកំណាត់ផ្លូវមួយខ្សែនេះកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថាផ្លូវគឺមានសារសំខាន់បំផុត ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងនៅក្នុងមូលដ្ឋាន និងឆ្លងកាត់។ពិសេសជាតំណភ្ជាប់គ្នារវាងសេដ្ឋកិច្ចមូលដ្ឋាន ទៅកាន់ទីផ្សារ។កាលណាផ្លូវស្អាត សេដ្ឋកិច្ចក៏មានភាពរស់រវើក ពលរដ្ឋមានជីវភាពធូរធា ហើយក៏បម្រើឱ្យវិស័យទេសចរណ៍ ផងដែរ។ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវ ចុះពិនិត្យមើលឱ្យបានទៀងទាត់នូវផ្លូវតូចធំ ទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ខេត្ត និងផ្លូវនៅក្នុងឃុំទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ  ហើយត្រូវប្រាកដថាផ្លូវទាំងអស់នោះជាផ្លូវដែលធ្វើដំណើរបាន យ៉ាងងាយស្រួលសម្រាប់ប្រជាពលរដ្ឋទូទៅ។មន្ទីរសាធារណ ការខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរដែនដីត្រូវ សហការជាមួយក្រុមហ៊ុនទាំងអស់ដែលអាស្រ័យផលលើផ្លូវក្នុងមូលដ្ឋានត្រូវសហការគ្នាជួសជុលឱ្យទាន់ពេលវេលានៅពេលផ្លូវ រងការខូចខាតដោយមិនត្រូវទុកឱ្យផ្លូវខូចធ្ងន់ធ្ងរនោះឡើយ៕អត្ថបទ៖ ម៉ុន សំអាត

  • របាយការណ៍នៅថ្ងៃទី១០ សីហា

    របាយការណ៍នៅថ្ងៃទី១០ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៥នាក់ និងរបួស ៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១១ សីហា ២០២៤ #ams1minute