Category: One-Minute

  • ស្វែងយល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA

    ស្វែងយល់បន្ថែម អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA

    🎥 Jong Deng #ams1minute

  • ភ្នំបាសិត ខេត្តកណ្ដាល

    ភ្នំបាសិត ខេត្តកណ្ដាល
  • ប៉ូឡូញចាយ ៨៥៥លានដុល្លារ ទិញមីស៊ីលរាប់រយគ្រាប់ពីអាមេរិក

    ប៉ូឡូញចាយ ៨៥៥លានដុល្លារ ទិញមីស៊ីលរាប់រយគ្រាប់ពីអាមេរិក

    វ៉ាសូវី៖ ទីភ្នាក់ងារអាវុធជាតិបាននិយាយកាលពីថ្ងៃសុក្រថា ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីល Air-to-Air រាប់រយគ្រាប់ ដែលនេះជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធរបស់យោធាប៉ូឡូញ។ ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញមីស៊ីល Air-to-Air រាប់រយគ្រាប់ ក្នុងតម្លៃ ៨៥៥លានដុល្លារ ជាមួយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារអាវុធជាតិប៉ូឡូញបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា មីស៊ីល AIM-120C AMRAAM របស់អាមេរិកដែលទិញនេះ នឹងត្រូវចែកចាយនៅចន្លោះឆ្នាំ ២០២៩ និង ២០៣៣ សម្រាប់យន្តហោះចម្បាំងរបស់កងទ័ពអាកាស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ូឡូញ បានឱ្យដឹងថា ទីក្រុងវ៉ាសូវី និងវ៉ាស៊ីនតោននៅថ្ងៃអង្គារសប្តាហ៍ក្រោយ ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រប្រយុទ្ធធុន AH-64E Apache ដែលផលិតដោយអាមេរិកចំនួន ៩៦គ្រឿង មានតម្លៃជាង ៩ពាន់លានដុល្លារ។ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញក្នុងសប្តាហ៍នេះ ក៏បានប្រកាសផងដែរថាកិច្ចព្រមព្រៀងមួយទៀត ក៏នឹងត្រូវចុះហត្ថលេខាផងដែរ ដើម្បីទទួលបាននូវប្រព័ន្ធការពារមីស៊ីលដែនអាកាសប៉ាទ្រីយ៉ូត ដែលផលិតដោយអាមេរិកចំនួន ៤៨គ្រឿងផងដែរ។សហរដ្ឋអាមេរិកបានបើកភ្លើងខៀវសម្រាប់កិច្ចព្រមព្រៀងទិញលក់សព្វាវុធជាមួយប៉ូឡូញកាលពីឆ្នាំមុន ដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាសូវីជំនួសឧទ្ធម្ភាគចក្រ Mi-24 ដែលនៅសេសសល់តាំងពីសម័យសូវៀត។ ប្រទេសនៅអឺរ៉ុបខាងកើតបានពន្លឿនការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីរុស្ស៊ីបានលុកលុយប្រទេសជិតខាងអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ជាក់ស្តែង ប្រទេសប៉ូឡូញបានប្រកាសកន្លងមកថា ខ្លួននឹងចំណាយថវិកា ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន…

  • ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល

    ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល

    (ភ្នំពេញ)៖ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬ Cambodia e-Arrival រួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ។ នេះជាការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា Cambodia e-Arrival នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខ បន្តថា Cambodia e-Arrival រៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ដែលអាចឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ជាពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេស ឲ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ និងក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ…

  • ចិនប្តឹងអឺរ៉ុបដល់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការតម្លើងពន្ធឡានអគ្គិសនី

    ចិនប្តឹងអឺរ៉ុបដល់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការតម្លើងពន្ធឡានអគ្គិសនី

    ប៉េកាំង៖ ទីក្រុងប៉េកាំងបានបញ្ជាក់កាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ពាក្យប្តឹងឧទ្ធរណ៍ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការតម្លើងពន្ធបន្ថែមរបស់សហភាពអឺរ៉ុប លើការនាំចូលឡានអគ្គិសនីពីប្រទេសចិន។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី៩ ខែសីហា ប្រទេសចិនបានអំពាវនាវឱ្យមានយន្តការដោះស្រាយវិវាទនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញវិធានការតម្លើងពន្ធរបស់សហភាពអឺរ៉ុបលើការនាំចូលឡានអគ្គិសនី (EVs) របស់ចិន។ ក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ថា ការប្តឹងឧទ្ធរណ៍នេះធ្វើឡើងមានគោលបំណងការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍នៃឧស្សាហកម្មឡានអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបៃតងជាសកល។ ក្រសួងបន្ថែមថា សេចក្តីសម្រេចបឋមរបស់អឺរ៉ុប ខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ ហើយបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដូច្នេះយើងជំរុញឱ្យអឺរ៉ុបកែតម្រូវជាបន្ទាន់ នូវការអនុវត្តខុសរបស់ខ្លួន ហើយរួមគ្នារក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អឺរ៉ុប ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មឡានអគ្គិសនី។ សូមរម្លឹកថា ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា អឺរ៉ុបបានតម្រូវឱ្យក្រុមហ៊ុននាំចូលឡានអគ្គិសនីចិនត្រូវបង់ពន្ធបន្ថែមថ្មីចំនួន៣៨ភាគរយ បន្ទាប់ពីអឺរ៉ុបបានស៊ើបអង្កេតរកឃើញថា រដ្ឋចិនលួចជួយឧបត្ថម្ភដោយខុសច្បាប់ដល់សហគ្រាសផលិតឡានអគ្គិសនីក្នុងស្រុកចិន ដើម្បីធ្វើឱ្យតម្លៃលក់ឡានចិននៅអឺរ៉ុបមានតម្លៃថោកជាងឡានអឺរ៉ុប។ គណៈកម្មការអឺរ៉ុបធ្លាប់បានចាត់ទុកករណីនេះថា ជាការដើរខ្សែលើ និងជាការប្រកួតប្រជែងមិនស្មោះត្រង់ពីសំណាក់ប្រទេសចិន។ ការតម្លើងពន្ធនេះ នឹងត្រូវចូលជាធរមាននៅខែវិច្ឆិកាខាងមុខ ហើយមានសុពលភាព៥ឆ្នាំ ប៉ុន្តែវានៅរង់ចាំការបោះឆ្នោតគាំទ្រដោយរដ្ឋសមាជិកចំនួន២៧ របស់សហភាពអឺរ៉ុបជាមុនសិន។ យោងតាមក្រុមប្រឹក្សាអាត្លង់ទិកបានឱ្យដឹងថា ការលក់ឡានអគ្គិសនីរបស់ចិននៅក្រៅប្រទេស បានកើនឡើង ៧០ភាគរយក្នុងឆ្នាំ២០២៣ ដែលឈានដល់ទឹកប្រាក់ ៣៤.១ពាន់លានដុល្លារ។ ក្នុងនោះ…

  • ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

    ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

    📷 កម្ពុជាមាតុភូមិខ្ញុំ #ams1mminute

  • កោះស្តេច ខេត្តកោះកុង 🚤 🎣 🏝

    កោះស្តេច ខេត្តកោះកុង 🚤 🎣 🏝

    🎥 កម្ពុជាមាតុភូមិខ្ញុំ #ams1minute

  • ប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល

    ប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល
  • របាយការណ៍នៅថ្ងៃទី៩ សីហា

    របាយការណ៍នៅថ្ងៃទី៩ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៦ករណី ស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់។ ៣. គ្រឿងញៀន ២៩ករណី ឃាត់ខ្លួនជនសង្ស័យ ៧៩នាក់។ ៤. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១០ សីហា ២០២៤ #ams1minute

  • បុរីជនបទ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

    បុរីជនបទ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ