-
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

-
អ៊ីស្រាអែលប្តេជ្ញាតាមប្រមាញ់មេដឹកនាំហាម៉ាស់ថ្មី

ហ្ស៊េរុយសាឡិម៖ អ៊ីស្រាអែលបានប្តេជ្ញាកាលពីពុធថា នឹងតាមកម្ចាត់លោក Yahya Sinwar បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន ក្រោយការធ្វើឃាតមេដឹកនាំមុន គឺលោក Ismail Haniyeh នៅប្រទេសអ៊ីរ៉ង់ ខណៈដែលសង្រ្គាមហ្គាហ្សាឈានចូលដល់ខែទី ១១។ ថ្លែងនៅឯមូលដ្ឋានយោធាមួយកន្លែង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលបានប្តេជ្ញាចិត្តក្នុងការការពារខ្លួន ហើយបានប្រាប់ទៅកាន់មេដឹកនាំហាម៉ាស់ថ្មីថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចហើយ ទាំងការការពារខ្លួន និងការវាយលុក។ ប្រមុខយោធាអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថា យើងនឹងខិតខំប្រឹងប្រែងស្វែងរកលោក Yahya Sinwar រួចវាយប្រហារលើរូបលោក ហើយនឹងធ្វើឱ្យក្រុមហាម៉ាស ផ្លាស់ប្តូរមេដឹកនាំនយោបាយរបស់ពួកគេជាថ្មីម្តងទៀត។ កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Israel Katz ក៏បានអំពាវនាវឱ្យកម្ចាត់លោក Sinwar ជាបន្ទាន់ផងដែរ។ អ៊ីស្រាអែលបានចោទប្រកាន់លោក Yahya Sinwar ថា ជាមេគំនិតនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលនាំឱ្យផ្ទុះសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីបអស់រយៈពេល ១១ខែមកនេះ៕ ប្រភព៖ AFP…
-
អង្គការសុខភាពពិភពលោកបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងជាង១លានទៅហ្គាហ្សា

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងជាងមួយលានទៅកាន់តំបន់ហ្គាហ្សា ជាទីដែលហែកហួរដោយសារសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បន្ទាប់ពីមេរោគត្រូវបានរកឃើញនៅក្នុងទឹកសំណល់នៃទឹកដីប៉ាឡេស្ទីន។ ប្រធានអង្គការសុខភាពពិភព (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បានប្រាប់សន្និសីទសារព័ត៌មានមួយថា អង្គការសុខភាពពិភពលោកកំពុងបញ្ជូនវ៉ាក់សាំងជំងឺស្វិតដៃជើងច្រើនជាងមួយលាន ទៅកាន់តំបន់ហ្គាហ្សានៅក្នុងសប្តាហ៍ខាងមុខនេះ។ ការរកឃើញជំងឺស្វិតដៃជើងនៅក្នុងទឹកសំណល់នៅតំបន់ហ្គាហ្សា គឺជាសញ្ញាបង្ហាញថា មេរោគកំពុងរាតត្បាតនៅក្នុងសហគមន៍ ធ្វើឱ្យកុមារមិនបានចាក់វ៉ាក់សាំងប្រឈមនឹងហានិភ័យ។ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា បុគ្គលិកសុខាភិបាលត្រូវការការអនុញ្ញាតឱ្យចូលទៅកាន់តំបន់ហ្គាហ្សា ដើម្បីចែកចាយវ៉ាក់សាំងជំងឺស្វិតដៃជើង និងថា បទឈប់បាញ់ ឬយ៉ាងហោចណាស់រក្សាភាពស្ងប់ស្ងាត់ពីរបីថ្ងៃ គឺជារឿងចាំបាច់ ដើម្បីចាក់វ៉ាក់សាំងដល់កុមារងាយរងគ្រោះនៅហ្គាហ្សា។ ក្រសួងសុខាភិបាលបាននិយាយថា មេរោគត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ ដែលបានយកចេញពីតំបន់ Khan Yunis និងនៅតំបន់ភាគកណ្តាលនៃតំបន់ហ្គាហ្សា។ មេរោគនេះភាគច្រើនឆ្លងតាមរយៈទឹកស្អុយ និងទឹកកខ្វក់ មានផ្ទុកវីរុសប៉ូលីយ៉ូ ដែលឆ្លងខ្លាំង។ មេរោគនេះអាចបណ្តាលឱ្យអ្នកជំងឺខូចទ្រង់ទ្រាយរាងកាយ និងខ្វិន ហើយក៏អាចឈានដល់ស្លាប់ផងដែរ។ ជាចម្បងវាប៉ះពាល់ដល់កុមារអាយុក្រោម ៥ឆ្នាំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹមទីណា
-
យន្តហោះឥណ្ឌាផ្តល់ជម្រើសថ្មី ឲ្យស្ត្រីរើសកន្លែងអង្គុយឆ្ងាយពីបុរស

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃធូរថ្លៃដ៏ធំរបស់ឥណ្ឌា គឺ IndiGo កំពុងសាកល្បងមុខងារកក់កៅអី ដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរស្រីរើសកន្លែងអង្គុយដែលមិនក្បែរអ្នកដំណើរប្រុស។ នេះជាជម្រើសថ្មីដំបូងបង្អស់ មិនធ្លាប់មានក្នុងវិស័យអាកាសចរណ៍ក្នុងពិភពលោក។ ក្រុមហ៊ុននេះអះអាងថា ការផ្តល់នូវជម្រើសនេះ គឺដើម្បីសុវត្ថិភាព ខណៈដែលកន្លងមក មានការបំពាតបំពាន និងកាយវិការមិនសមរម្យរបស់បុរសទៅលើស្ត្រីនៅលើយន្តហោះ។ ក្រុមហ៊ុន IndiGo បានប្រាប់សារព័ត៌មាន CNBC Travel កាលពីសប្តាហ៍មុនថា កៅអីដែលអ្នកដំណើរស្រីជ្រើសរើសនឹងកំណត់ឲ្យមានពណ៌ផ្កាឈូក ដែលអនុញ្ញាតិឲ្យភ្ញៀវស្រីដូចគ្នារើសកន្លែងក្បែរស្រីៗដូចគ្នា។ មុខងាររើសកៅអីអង្គុយនេះត្រូវបានដាក់ដំណើរការសាកល្បងចាប់តាំងពីខែឧសភាមក។ អ្នកប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមបានសរសើរគំនិតផ្តួចផ្តើមថ្មី របស់ IndiGo ដើម្បីបញ្ចៀសការបៀតបែន។ កាលពីខែកញ្ញា ឆ្នាំមុន នៅលើយន្តហោះរបស់ក្រុមហ៊ុន IndiGo ធ្លាប់មានករណីអ្នកដំណើរប្រុសម្នាក់ បានដាក់ដៃ លើអ្នកដំណើរស្រី មិនសមរម្យ ខណៈពេលដែលនាងកំពុងគេង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Economic Times ។ ជើងហោះហើរមួយទៀត របស់ក្រុមហ៊ុននេះ ដដែល ក្នុងឆ្នាំ២០១៩ បុរសជនជាតិឥណ្ឌា ដែលរស់នៅសិង្ហបុរី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៤ ខែ ពីបទបៀតបៀន និងប៉ះអ្នកបម្រើ លើយន្តហោះអាយុ ២២ឆ្នាំ…
-
អ៊ុយក្រែនស្នើឱ្យម៉ិកស៊ិកចាប់ខ្លួនលោក ពូទីន

គៀវ៖ ស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ បានស្នើឱ្យរដ្ឋាភិបាលម៉ិកស៊ិក ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រសិនបើគាត់ចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតម៉ិកស៊ិក លោកស្រី Claudia Sheinbaum តាមការអញ្ជើញ។ ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសម៉ិកស៉ិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមានទំនុកចិត្តថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលម៉ិកស៉ិកនឹងគោរពតាមដីកាចាប់ខ្លួនអន្តរជាតិ ដោយប្រគល់ខ្លួនលោក ពូទីន ឱ្យទៅស្ថាប័នយុត្តិធម៌របស់អង្គការសហប្រជាជាតិនៅឯទីក្រុងឡាអេ ប្រទេសហូឡង់។ កាលពីខែមីនា ឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក ពូទីន ក្រោមការចោទប្រកាន់ ឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ លោក ពូទីន និង លោក ហ្សេលេនស្គី ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ដែលបានចូលរួមផ្ញើសារអបអរសាទរ ជ័យជម្នះរបស់លោកស្រី Sheinbaum។ ពិធីស្បថចូលកាន់តំណែងនោះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែតុលា ខាងមុខ។ លោកស្រី Sheinbaum នឹងក្លាយជាប្រធានាធិបតីស្រីដំបូងបង្អស់ របស់ប្រទេសម៉ិកស៉ិក ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលកាលពីខែមិថុនាកន្លងទៅ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ សីហា ២០២៤

១. ផ្លូវចំនួន ៤ខ្សែដែលតភ្ជាប់ចេញពីភ្នំពេញទៅកាន់តំបន់សមុទ្រ បាននិងកំពុងសាងសង់លើកកម្រិតគុណភាព និងគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៦ – AMS Economy ២. រដ្ឋប្រមូលចំណូលពីកាស៊ីណូ និងល្បែងផ្សងសំណាងបានជាង ២៤លានដុល្លារ នៅឆមាសទី១ – ថ្មីៗ ៣. ត្រឹមរយៈពេល ៧ខែចុងក្រោយនេះ “បសស” ចុះបញ្ជីសមាជិកថ្មីជាង ៤៥ម៉ឺននាក់ – FN ៤. សមាជិក “បក្សឆ្ពោះទៅមុខ” របស់ថៃ ប្រកាសបង្កើតបក្សថ្មី ក្រោយតុលាការរំលាយបក្សចាស់ – Nikkei Asia ៥. លោក Donald Trump ថានឹងមានការផ្ទេរអំណាចដោយសន្តិវិធី ប្រសិនបើការបោះឆ្នោតមានភាពយុត្តិធម៌ – NDTV #ams1minute
-
ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ”Gumball 3000 Rally” នឹងត្រូវឆ្លងកាត់ប្រទេសកម្ពុជា

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ជូនអតិថិជនបុរីពិភពថ្មី

-
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ស្ថិតក្នុងខេត្តបន្ទាយមានជ័យ មានទំហំ ៥៨.១៥ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក (តំបន់២) ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត តាមអនុក្រឹត្យលេខ៣២១ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
សូមអរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
