-
ក្រុមហ៊ុន Chery Holding Group Co., Ltd. ចាប់អារម្មណ៍វិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត

នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ ហើយក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជា។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត រួមទាំងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងការកសាងកំពង់ផែក្នុងខេត្តសក្តានុពលមួយចំនួនរបស់កម្ពុជា។ #ams1minute
-
ក្រុមហ៊ុន Cathay ចាយ ១១ពាន់លានដុល្លារ ទិញយន្តហោះ Airbus ចំនួន ៣០គ្រឿង

ហុងកុង៖ ក្រុមហ៊ុន Cathay Pacific បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងទិញយន្តហោះ Airbus A330-900 ចំនួន ៣០គ្រឿង។ ក្រុមហ៊ុនអាកាសចរណ៍ហុងកុង Cathay Pacific នឹងទិញយន្តហោះ Airbus A330-900 យ៉ាងហោចណាស់ចំនួន ៣០គ្រឿង នៅក្នុងកិច្ចព្រមព្រៀងមានតម្លៃ ១១ពាន់លានដុល្លារ។ ការប្រកាសនេះ កើតឡើងខណៈដែល Cathay បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤នេះ ជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ គិតត្រឹមឆ្នាំ ២០២៣។ យន្តហោះថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវចែកចាយនៅចុងឆ្នាំ២០៣១។ ក្រុមហ៊ុនអាកាសចរណ៍ហុងកុងនេះបន្ថែមថា ខ្លួនមានយន្តហោះដឹកអ្នកដំណើរច្រើនជាង ២៣០គ្រឿងរួចហើយ។ យន្តហោះទាំងនេះ នឹងត្រូវផ្លាស់ប្តូរថ្មីជាបណ្តើរៗ ជំនួសកងយន្តហោះរបស់ក្រុមហ៊ុនដែលមានស្រាប់ នៃយន្តហោះទំហំមធ្យម។ ក្រុមហ៊ុន Cathay បានអះអាងថា ចំនួនអ្នកដំណើររបស់ខ្លួនបានឈានដល់ ៨០ភាគរយ ហើយខ្លួនសង្ឃឹមថា នឹងឈានដល់ ១០០ភាគរយនៅដើមឆ្នាំ ២០២៥៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
Honda ចំណេញជាង ២ពាន់លានដុល្លារ ពីការលក់ឡានកូនកាត់

តូក្យូ៖ ក្រុមហ៊ុន Honda បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធប្រចាំត្រីមាស កាលពីថ្ងៃពុធ ខណៈដែលការលក់រថយន្តកូនកាត់កើនឡើងខ្លាំងនៅសហរដ្ឋអាមេរិក និងជប៉ុន រួមជាមួយនឹងប្រាក់យ៉េនដែលទន់ខ្សោយ បានជួយ Honda យកឈ្នះលើការលក់ទន់ខ្សោយក្នុងទីផ្សារប្រទេសចិន។ ក្រុមហ៊ុន Honda បានប្រកាសថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើង ៨.៧ភាគរយ ដល់ ២.៤ពាន់លានដុល្លារ ក្នុងអំឡុងខែមេសា ដល់ខែមិថុនា ខណៈដែលការលក់បានកើនឡើង ១៦.៩ភាគរយ ដល់ ៣៦ពាន់លានដុល្លារ។ ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តលេខពីររបស់ប្រទេសជប៉ុនមួយនេះ បានរក្សាគោលដៅប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំរបស់ខ្លួនចំនួន ៦ពាន់លានដុល្លារ លើការលក់ចំនួន ១៣៧ពាន់លានដុល្លារ។ ក្រុមហ៊ុន Honda បាននិយាយថា អាជីវកម្មរថយន្តរបស់ខ្លួន គឺនៅតែ “រឹងមាំ” ដោយសារការកើនឡើងការលក់រថយន្តម៉ូដែលកូនកាត់នៅជប៉ុន និងសហរដ្ឋអាមេរិក។ ប៉ុន្តែការលក់រថយន្តទាំងមូលបានធ្លាក់ចុះ ដោយសារតែការលក់ទន់ខ្សោយនៅក្នុងទីផ្សារប្រទេសចិន ពីព្រោះមានការប្រកួតប្រជែងខ្លាំង។ រីឯបរិមាណនៃការលក់ម៉ូតូទូទាំងពិភពលោករបស់ Honda ក៏បានកើនឡើងផងដែរ ភាគច្រើននៅក្នុងប្រទេសឥណ្ឌា និងប្រេស៊ីល ខណៈដែលការលក់ធ្លាក់ចុះនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុន Honda បាននិយាយកាលពីខែឧសភាថា ខ្លួនគ្រោងនឹងវិនិយោគទ្វេដងលើរថយន្តអគ្គិសនីដល់ ៦៥ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ខណៈដែលក្រុមហ៊ុននេះ កំពុងប្រឹងប្រែងផលិតរថយន្តអគ្គិសនីទាំងស្រុង…
-
ព្រលានយន្តហោះឌូបៃបំបែកកំណត់ត្រាថ្មី ស្រូបទាញអ្នកដំណើរជិត ៤៥លាននាក់

ឌូបៃ៖ អាកាសយានដ្ឋានអន្តរជាតិឌូបៃ បានបំបែកកំណត់ត្រាថ្មីមួយ ក្រោយទទួលបានអ្នកដំណើររហូតដល់ ៤៤.៩លាននាក់។ នៅឆមាសទី១ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាព្រលានយន្តហោះដ៏មមាញឹកបំផុតរបស់ពិភពលោក បានបំបែកកំណត់ត្រាថ្មីមួយ ក្រោយទទួលបានអ្នកដំណើររហូតដល់ ៤៤.៩លាននាក់។ អាកាសយានដ្ឋានឌូបៃបានបញ្ជាក់ថា តួលេខនេះបានកត់សម្គាល់ពីការកើនឡើងចំនួន ៨ភាគរយ បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ២០២៣ មានអ្នកដំណើរត្រឹមតែ ៤១.៦លាននាក់ ខណៈតួលេខនេះឆ្ពោះទៅរកការកើនឡើងថ្មីប្រចាំឆ្នាំ។ នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិឌូបៃ លោក Paul Griffiths បាននិយាយថា លទ្ធផលបំបែកកំណត់ត្រានៅក្នុងឆមាសទីមួយនៃឆ្នាំនេះបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់យើង ក្នុងនាមជាមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោក។ លោកបន្ថែមថា យើងមានទស្សនវិស័យសុទិដ្ឋិនិយមយ៉ាងខ្លាំង សម្រាប់ពេលវេលានៅសល់នៃឆ្នាំនេះ ហើយយើងកំពុងស្ថិតនៅលើផ្លូវបំបែកកំណត់ត្រា ជាមួយនឹងអ្នកដំណើរប្រចាំឆ្នាំរហូតដល់ ៩១.៨លាននាក់ ដែលត្រូវបានព្យាករណ៍សម្រាប់ឆ្នាំ ២០២៤នេះ។ អាកាសយានដ្ឋានឌូបៃ បានទទួលអ្នកដំណើរចំនួន ៨៩.១លាននាក់ក្នុងឆ្នាំ ២០១៨ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ រីឯកាលពីឆ្នាំ ២០២៣ ចរាចរណ៍អ្នកដំណើរប្រចាំឆ្នាំបានឈានដល់ ៨៦.៩លាននាក់។ ចំណែកលទ្ធផលវិជ្ជមានរយៈពេលកន្លះឆ្នាំនៃឆ្នាំ២០២៤នេះបានកើតឡើងទោះបីជាមានភាពចលាចលក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់បានចាប់ផ្តើមក្នុងខែតុលាក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
Biden គ្មានទំនុកចិត្តផ្ទេរដោយសន្តិវិធី បើ Trump ចាញ់

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានថា លោក «មិនមានទំនុកចិត្តទាល់តែសោះ» នៃការប្រគល់អំណាច ដោយសន្តិវិធី ទៅឱ្យលោកស្រី Kamala Harris ប្រសិនបើ លោក Donald Trump ចាញ់ការបោះឆ្នោត នាខែវិច្ឆិកា ខាងមុខនេះ។ លោក Joe Biden បានថ្លែងបែបនេះ នៅក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់ទូរទស្សន៍អាមេរិក CBS ដែលបានផ្សាយ កាលពីថ្ងៃពុធ។ កាលពីខែកក្កដា បុរសអាយុ ៨១ឆ្នាំ រូបនេះ បានដកខ្លួន ពីការបោះឆ្នោតដណ្តើមសេតវិមាន ហើយត្រូវបានជំនួសវិញ ដោយអនុប្រធានាធិបតី លោកស្រី Harris ក្នុងនាមជាបេក្ខភាពប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ។ លោក Biden បាននិយាយថា កន្លងមក លោក Trump តែងតែបានលើកឡើង ពីការមិនទទួលយកបរាជ័យ ក្នុងពេលធ្វើយុទ្ធនាការឃោសនា នានា ហើយការណ៍នេះ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ លោក Biden…
-
ធ្លាក់ឧទ្ធម្ភាគចក្រ ទេសចរណ៍ ស្លាប់ទាំងអស់ នៅនេប៉ាល់

បរទេស៖ ឧទ្ធម្ភាគចក្រមួយគ្រឿង របស់ក្រុមហ៊ុន Air Dynasty បានធ្លាក់ នៅតំបន់កណ្តាល ប្រទេសនេប៉ាល់ កាលពីថ្ងៃពុធ សម្លាប់មនុស្ស ទាំង៥នាក់ រួមមាន អ្នកបើកបរ និង អ្នកទេសចរចិន ចំនួន៤នាក់។ សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិល បាននិយាយថា ឧទ្ធម្ភាគចក្របានបាត់ការទាក់ទង បន្ទាប់ពីហោះបានប្រហែល ៣នាទី ហើយបានធ្លាក់ នៅក្នុងស្រុក Nuwakot ភាគខាងជើង នៃរដ្ឋធានី Kathmandu។ អាជ្ញាធរបានអះអាងថា ឧទ្ធម្ភាគចក្របានធ្លាក់នៅតំបន់ព្រៃ លើជម្រាលភ្នំមួយ ប៉ុន្តែ មិនទាន់ដឹងពីមូលហេតុ នៅឡើយទេ។ មុនពេលធ្លាក់ ឧទ្ធម្ភាគចក្របានប៉ុនប៉ងធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍ Syabrubesi។ ឧស្សាហកម្មផ្លូវអាកាស របស់ប្រទេសនេប៉ាល់ បានរីកដុះដាល ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ដោយដឹកទំនិញ និងមនុស្ស រវាងតំបន់ពិបាក ក៏ដូចជា អ្នកដើរលេង និងអ្នកឡើងភ្នំ ជាជនបរទេស។ ប៉ុន្តែ នេប៉ាល់មានកំណត់ត្រាដ៏អាក្រក់ អំពីសុវត្ថិភាពអាកាសចរណ៍ ជាច្រើនទសវត្សរ៍មកហើយ។ កាលពីពីរសប្តាហ៍មុន…
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ សីហា ២០២៤

១. ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ៦ របស់ចិន កូរ៉េខាងត្បូង និងឥណ្ឌា គ្រោងនឹងហោះត្រង់មកកម្ពុជា – AMS Economy ២. កម្ពុជា និងជប៉ុនសហការគ្នាវិនិយោគធុរកិច្ចបៃតង ដើម្បីបង្កើតប្រភពចំណូលបន្ថែម តាមរយៈការលក់ឥណទានកាបូន – FN ៣. ឆ្នាំ២០២៥ ប្រតិភូអឺរ៉ុបនឹងមកទស្សនកិច្ចវាយតម្លៃផលិតផលជលផលកម្ពុជា ឈាននាំចេញទៅអឺរ៉ុប – កម្ពុជាថ្មី ៤. ជប៉ុន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ – AFP ៥. រដ្ឋាភិបាលអង់គ្លេស ព្រមានតាមប្រមាញ់ក្រុមកុបករបង្កចលាចល និងអ្នកបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញទំនាក់ទំនងសង្គម – Reuters #ams1minute
-
សម្តេចធិបតី៖ “ការចាប់បដិសន្ធិនៃសាកលវិទ្យាល័យ De Montfort របស់អង់គ្លេសនៅកម្ពុជា បង្កប់នូវអត្ថន័យចំនួន៤៖

១. បង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរក្នុងការទទួលយកការអប់រំកម្រិតឧត្តមសិក្សាស្តង់ដារអន្តរជាតិ ២. កត្តាស្ថិរភាពនយោបាយ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសក្តានុពលកំណើនទៅអនាគតរបស់កម្ពុជា ជាពិសេស គឺការវាយតម្លៃទៅលើកម្លាំងចាយវាយរបស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា ៣. វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើសកាន់តែសម្បូរបែបសម្រាប់វិស័យអប់រំ និងនិស្សិតកម្ពុជា ៤. សាកលវិទ្យាល័យ De Montfort អាចជួយការពាររំហូរចេញនៃធនធានខួរក្បាល តាមរយៈការផ្តល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែង”។ #ams1minute
-
រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តាមនុស្ស ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់

-
កោះសេះ ខេត្តកំពត
