Category: One-Minute

  • របាយការណ៍នៅថ្ងៃទី៦ សីហា

    របាយការណ៍នៅថ្ងៃទី៦ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៧ សីហា ២០២៤ #ams1minute

  • តំបន់អភិវឌ្ឍន៍ត្រីកោណមិនមានការបញ្ចូលដីជាមួយប្រទេសផ្សេងទេ មានតែផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងការពារជាតិ

    តំបន់អភិវឌ្ឍន៍ត្រីកោណមិនមានការបញ្ចូលដីជាមួយប្រទេសផ្សេងទេ មានតែផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងការពារជាតិ
  • អនុញ្ញាតឱ្យអនុវត្តយន្តការចាយលុយដុល្លារចាស់ ឬទក់នៅទូទាំងប្រទេសដោយមិនកាត់ទឹក និងលើកទឹកចិត្តឱ្យចាយប្រាក់រៀល

    អនុញ្ញាតឱ្យអនុវត្តយន្តការចាយលុយដុល្លារចាស់ ឬទក់នៅទូទាំងប្រទេសដោយមិនកាត់ទឹក និងលើកទឹកចិត្តឱ្យចាយប្រាក់រៀល
  • សិល្បករ សិល្បការនី គឺជាទូតសុឆន្ទៈដ៍សំខាន់ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌

    សិល្បករ សិល្បការនី គឺជាទូតសុឆន្ទៈដ៍សំខាន់ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌

    អរិយធម៌ខ្មែរ និងមានឥទ្ធិពលក្នុងការផ្លាស់ប្តូរផ្នត់គំនិតយុវជនជំនាន់ក្រោយ ស្រ្តី និងកុមារ។ ដូច្នេះ សិល្បករ សិល្បការនី គប្បីប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសច្ចធម៌ #ams1minute

  • អាមេរិកឈ្នះមេដាយច្រើនជាងគេក្នុងកីឡាអូឡាំពិករដូវក្តៅចាប់តាំងពីឆ្នាំ១៨៩៦

    អាមេរិកឈ្នះមេដាយច្រើនជាងគេក្នុងកីឡាអូឡាំពិករដូវក្តៅចាប់តាំងពីឆ្នាំ១៨៩៦

    អត្តពលិកអាមេរិកបានឈ្នះមេដាយសរុបចំនួន ២ ៦៥៥គ្រឿង រួមមានមេដាយមាស ១ ០៧០គ្រឿង ប្រាក់ ៨៤១គ្រឿង និងសំរឹទ្ធ ៧៤៤គ្រឿង។ ប្រទេសដែលទទួលបានជោគជ័យបំផុតទីពីរ គឺអតីតសហភាពសូវៀត ដែលទើបតែបានចូលរួមកីឡានេះចន្លោះឆ្នាំ១៩៥២ និង ១៩៨៨ ដោយអត្តពលិកអតីតសហភាពសូវៀតឈ្នះមេដាយមាសចំនួន ៣៩៥គ្រឿង មេដាយប្រាក់ចំនួន ៣១៩គ្រឿង និងមេដាយសំរឹទ្ធចំនួន ២៩៦គ្រឿង សម្រាប់មេដាយសរុបចំនួន ១ ០១០គ្រឿង – Statista #ams1minute

  • ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុនធ្វើជាអ្នកទីផ្សារផ្សព្វផ្សាយឱ្យកម្ពុជាលើឆាកអន្តរជាតិ

    ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុនធ្វើជាអ្នកទីផ្សារផ្សព្វផ្សាយឱ្យកម្ពុជាលើឆាកអន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានផ្តាំផ្ញើរដល់ និស្សិតជ័យលាភី អាហារូបករណ៍ ទៅសិក្សានៅជប៉ុនធ្វើជាអ្នកទីផ្សារផ្សព្វផ្សាយឱ្យកម្ពុជាលើឆាកអន្តរជាតិ។ ក្រៅពីណែនាំពីជីវិតរស់នៅបរទេសឃ្លាតពីគ្រួសារ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យជ័យលាភីអាហារូបករណ៍ទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពរបស់ប្រទេសទៅកាន់បរទេស ព្រោះវាជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ជូនមិត្តភក្តិជាជនបរទេសឱ្យស្គាល់ពីកម្ពុជាដែលជាប្រទេសមានវប្បធម៌ ប្រាង្គប្រាសាទអង្គរវត្តដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោកល្អឯក និងចំណុចវិជ្ជមានផ្សេងៗទៀតដែលកម្ពុជាមាន ដើម្បីកៀងគរអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកាន់កម្ពុជាបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្នុងនាមជាបញ្ញវន្ត។ ប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន២៩រូបដែលទទួលបានអាហារូបករណ៍ទៅសិក្សារនៅប្រទេសជប៉ុនក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធន៍ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ ។ គួរបញ្ជាក់ផងដែរថា ជំនួបនៅថ្ងៃនេះជាលើកទី៦ ហើយដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបសំណេះសំណាលជាមួយនិស្សិតដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុនចាប់ពីឆ្នាំ២០២០មក៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សហរដ្ឋអាមេរិកជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែលទប់ស្កាត់ជម្លោះ

    សហរដ្ឋអាមេរិកជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែលទប់ស្កាត់ជម្លោះ

    វ៉ាស៊ីនតោន៖ ប្រមុខការទូតអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែលគួរតែជៀសវាងបង្កជម្លោះកាន់តែរីកធំឡើងនៅតំបន់មជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា គ្មាននរណាម្នាក់ចង់បង្កើនជម្លោះនេះទេ… យើងបានចូលរួមក្នុងការទូតដ៏ខ្លាំងក្លាជាមួយសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីដោះស្រាយដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល។ លោក ប្លីងគែន បន្តថា ការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែល គឺរឹងមាំដូចវាំងននដែក ហើយយើងនឹងបន្តការពារអ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហារពីក្រុមភេរវករ ឬអ្នកឧបត្ថម្ភរបស់ពួកគេ ដូចដែលយើងនឹងបន្តការពារកងទ័ពរបស់យើងដែរ។ លោក ប្លីងគែន បានសង្កត់ធ្ងន់ថា អ្នកគ្រប់គ្នានៅក្នុងតំបន់គួរតែយល់ថា ការវាយប្រហារគ្នាបន្ថែមទៀត គឺគ្រាន់តែជាការបង្កើនជម្លោះ បង្កអស្ថិរភាព និងអសន្តិសុខសម្រាប់មនុស្សគ្រប់គ្នាប៉ុណ្ណោះ។ លោក ប្លីងគែន បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី នៅបណ្ឌិតសភាកងទ័ពជើងទឹកអាមេរិកនៅទីក្រុង Annapolis រដ្ឋ Maryland ថា សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ក៏ដូចជាដើម្បីការពារការរីករាលដាលជម្លោះ។ ការអះអាងបែបនេះរបស់លោក ប្លីងគែន ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានប្តេជ្ញាសងសឹកក្រោយអ៊ីស្រាអែលបានសម្លាប់មេដឹកនាំនយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh នៅទីក្រុងតេហេរ៉ង់។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានបង្ហាញការខកចិត្តជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល…

  • អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង

    អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង

    របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងបញ្ជាក់ពីការចាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគលើវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើបរបស់ជប៉ុន នៅកម្ពុជា។ #ams1minute

  • ទ័ពអាមេរិករងការវាយប្រហារនៅអ៊ីរ៉ាក់

    ទ័ពអាមេរិករងការវាយប្រហារនៅអ៊ីរ៉ាក់

    អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយ កាលថ្ងៃអង្គារថា ទាហានអាមេរិក ចំនួន៧នាក់បានរងការវាយប្រហារ ដោយការបាញ់ជ្រួច ចុងក្រោយបង្អស់ នៅអ៊ីរ៉ាក់។ លោកសង្កត់ធ្ងន់ថា អាមេរិកនឹងមិនអត់ឱនចំពោះទង្វើវាយប្រហារណាមួយ មកលើកងទ័ពរបស់ខ្លួន នៅមជ្ឈិមបូព៌ា នោះឡើយ។ ការវាយប្រហារ នៅថ្ងៃច័ន្ទ លើកនេះ គឺជាការវាយប្រហារ ជាលើកទីបី ក្នុងរយៈពេលត្រឹមតែជាងបីសប្តាហ៍ប៉ុណ្ណោះ លើមូលដ្ឋាន Ain al-Assad នៅភាគខាងលិច ប្រទេសអ៊ីរ៉ាក់ ដែលជាកន្លែងទទួលកងទ័ពអាមេរិក ក៏ដូចជា ទាហានបរទេសផ្សេងទៀត មកពីក្រុមចម្រុះ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមជីហាដរដ្ឋអ៊ីស្លាម។ អាមេរិកនិងអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ ដោយបារម្ភខ្លាំង ចំពោះការវាយប្រហារទាំងនេះ។ ប៉ុន្តែទាហានទាំង៧នាក់ មិនប្រឈមនឹងការបាត់បង់ជីវិតទេ ដោយគ្រាន់តែរងរបួស។ ការបាញ់គ្រាប់រ៉ុក្កែត ចុងក្រោយនេះ បានកើតឡើង ស្រពេលនឹងការភ័យខ្លាច កាន់តែខ្លាំងឡើង ដែលថា អាចនឹងមានការវាយប្រហារ ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ទៅលើអ៊ីស្រាអែល ជាការសងសឹក ចំពោះការសម្លាប់មេកំពូលក្រុមហាម៉ាស និងក្រុម ហេសបូឡា ថ្មីៗនេះ៕…

  • លីបង់អាចជាទីតាំងផ្ទុះសង្គ្រាមរវាង អ៊ីស្រាអែល-អ៊ីរ៉ង់

    លីបង់អាចជាទីតាំងផ្ទុះសង្គ្រាមរវាង អ៊ីស្រាអែល-អ៊ីរ៉ង់

    បរទេស៖ ប្រទេសធំៗ ចំនួន១០ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង កាណាដា កូរ៉េខាងត្បូង អារ៉ាប៊ី សាអូឌីត ជប៉ុន ទួកគី និងហ្ស៊កដានី នាពេលថ្មីៗនេះ បានជំរុញឱ្យពលរដ្ឋរបស់ពួកគេ ចាកចេញពីប្រទេសលីបង់ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន បន្ទាប់ពីអ៊ីរ៉ង់បានព្រមានថា នឹងសងសឹក លើអ៊ីស្រាអែល ក្រោយការស្លាប់មេដឹកនាំ Hamas និង Hezbollah។ មន្ត្រីលោកខាងលិចអះអាងថា ក្រុម Hezbollah ជាកងជីវពល គាំទ្រដោយអ៊ីរ៉ង់ ហើយចលនានយោបាយមានមូលដ្ឋាន នៅលីបង់ ដូច្នេះ លីបង់ អាចជាទីតាំងអាទិភាព ក្នុងការសងសឹក ហើយវានឹងបង្កឱ្យមានការឆ្លើយតប យ៉ាងធ្ងន់ធ្ងរ ពីអ៊ីស្រាអែលវិញ។ មួយវិញទៀត ការភ័យខ្លាចនៃការកើនឡើងអរិភាព ដែលអាចវាយលុកលីបង់ គឺខ្ពស់បំផុត ដោយសារតែក្រុម Hezbollah នៅលីបង់ ធ្លាប់បានបង្កើនការវាយប្រហារ លើអ៊ីស្រាអែល មួយថ្ងៃ បន្ទាប់ពីការវាយប្រហារដ៏សាហាវ របស់ពួកហាម៉ាស លើអ៊ីស្រាអែល ភាគខាងត្បូង…