Category: One-Minute

  • ប្រព័ន្ធធារាសាស្ដ្រទំនប់អាងទឹកលេខ៥ ប្រវែង ៤៧៧ម៉ែត្រ កម្ពស់ ២៥ម៉ែត្រ អាចស្តុកទឹកបាន ២៤,៥លានម៉ែត្រគូប

    ប្រព័ន្ធធារាសាស្ដ្រទំនប់អាងទឹកលេខ៥ ប្រវែង ៤៧៧ម៉ែត្រ កម្ពស់ ២៥ម៉ែត្រ អាចស្តុកទឹកបាន ២៤,៥លានម៉ែត្រគូប

    ស្ថិតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទំនប់អាងទឹកលេខ៥ បានជួយដល់ការស្រោចស្រពបន្ថែមពីលើប្រព័ន្ធស្រោចស្រពដំណាក់អំពិល និងចារឹក ស្ថិតក្នុងស្រុកបាកាន និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ 🎥 ក្រសួងធនធានទឹកនិងឧតុនិយម #ams1minute

  • របាយការណ៍នៅថ្ងៃទី៥ សីហា

    របាយការណ៍នៅថ្ងៃទី៥ សីហា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១១ករណី ស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៣៨នាក់។ ២. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៦ សីហា ២០២៤ #ams1minute

  • ងាយៗក្នុងការស្នើសុំសេវាធ្វើលិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ

    ងាយៗក្នុងការស្នើសុំសេវាធ្វើលិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញ
  • ឱកាសការងារចំនួន ៥៤ ១២២ កន្លែង ដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ឱកាសការងារចំនួន ៥៤ ១២២ កន្លែង ដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររបស់ NEA តាមរយៈលេខទូរស័ព្ទ 016 786 655 ឬ www.nea.gov.kh ។ #ams1minute

  • “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានកំណត់ ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព

    “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានកំណត់ ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព

    និងចីរភាពរបស់ប្រទេសជាតិ ព្រោះ ធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសាកលលោក” សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មាននិស្សិតដែលកំពុងសិក្សាមានចំនួន ២ ៧០៧ នាក់ (នារី ១ ៦៧៦នាក់) និង និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យមានចំនួន ៤ ៦០៧ នាក់ គិតទាំងនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រក្នុងថ្ងៃនេះផងដែរ។ យោងតាមរបាយការណ៍ស្ទង់មតិរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ក្នុងចំណោមនិស្សិតជ័យលាភី សរុបចំនួន៥៦១នាក់នេះ អ្នកមានការងារធ្វើចំនួន ៥៥៥នាក់ ស្មើនឹង ៩៩%។ ពិធីប្រគល់សញ្ញាបត្រជូននិស្សិសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ០៦ សីហា ២០២៤ #ams1minute

  • បំណុលជាតិអាមេរិក បានកើនឡើងដល់ ៣៥ ទ្រីលានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤

    បំណុលជាតិអាមេរិក បានកើនឡើងដល់ ៣៥ ទ្រីលានដុល្លារ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤

    បំណុលអាមេរិកក្នុងមនុស្សម្នាក់ៗ ស្មើនឹងជាង ១០ម៉ឺនដុល្លារ។ ចាប់ពីខែមករាមក បំណុលអាមេរិកកើន ១ ទ្រីលានដុល្លារ ដែលធ្វើឱ្យសមាមាត្របំណុលធៀបនឹង GDP សរុបកើនដល់ ៩៨% ហើយអាចនឹងកើនឡើងដល់ ១៤០% ក្រោមគោលនយោបាយបច្ចុប្បន្ន។ នេះបើយោងតាមការព្យាករណ៍របស់ IMF។ បំណុលជាតិអាមេរិកកើនឡើងចំនួន ៧,២ទ្រីលានដុល្លារ ក្នុងអាណត្តិ លោក Biden ខណៈ អាណត្តិលោក Donald Trump បានបន្ថែម ៧,៨ទ្រីលានដុល្លារ – Visual Capitalist #ams1minute

  • អាមេរិកដកទ័ពចុងក្រោយ ចេញពីនីហ្សេ

    អាមេរិកដកទ័ពចុងក្រោយ ចេញពីនីហ្សេ

    បរទេស៖ កាលពីថ្ងៃចន្ទ យោធាអាមេរិកបានដកខ្លួន ចេញពីមូលដ្ឋានចុងក្រោយ នៅក្នុងប្រទេសនីហ្សេ ជាប្រទេសដែលរងគ្រោះ ដោយសកម្មភាព របស់ពួកសកម្មប្រយុទ្ធ ជីហាដ ជាងមួយឆ្នាំ។ កិច្ចព្រមព្រៀងស្តីពីការដកខ្លួនរបស់អាមេរិក បន្តបន្ទាប់ បានធ្វើឡើង បន្ទាប់ពីមេដឹកនាំរដ្ឋប្រហារ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ទាមទារឱ្យទាហានអាមេរិក ចាកចេញ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សហរដ្ឋអាមេរិក និងបារាំង កំពុងប្រយុទ្ធប្រឆាំងនឹងពួកជីហាដ នៅអាហ្វ្រិកខាងលិច ចាប់តាំងពីយោធា បានដណ្តើមអំណាច នៅក្នុងប្រទេសម៉ាលី និង បួគីណា ហ្វាសូ។ រដ្ឋប្រហារថ្ងៃទី ២៦ ខែកក្កដា ឆ្នាំមុន នៅប្រទេសនីហ្សេដែលបានផ្ដួលរំលំប្រធានាធិបតី ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។ របបថ្មីនេះ បង្ខំកងទ័ពបារាំង និងអាមេរិក ចេញពីប្រទេស តាំងពីខែឧសភា។ រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយចាត់ទុក វត្តមានរបស់ទាហានអាមេរិក ឥឡូវនេះ គឺ “ខុសច្បាប់” ហើយអះអាងអំពីអធិបតេយ្យភាព របស់ខ្លួន។ ជាការកត់សម្គាល់ នីហ្សេ កំពុងមានទំនោរទៅរករុស្ស៊ី យ៉ាងខ្លាំង ដូចនឹង…

  • អតីតសេដ្ឋីអាកាសចរណ៍វៀតណាម ជាប់គុក២១ឆ្នាំ

    អតីតសេដ្ឋីអាកាសចរណ៍វៀតណាម ជាប់គុក២១ឆ្នាំ

    ហណូយ៖ អតីតមហាសេដ្ឋីអចលនទ្រព្យ និងអាកាសចរណ៍វៀតណាម លោក Trinh Van Quyet កាលពីថ្ងៃចន្ទ ត្រូវបានតុលាការ ប្រកាសសាលក្រម ឱ្យជាប់ពន្ធនាគារ រយៈពេល ២១ឆ្នាំ ពីបទក្លែងបន្លំ លើផ្សារភាគហ៊ុន ដែលមានតម្លៃ ១៤៦លានដុល្លារ។ លោក Trinh Van Quyet ស្ថិតក្នុងចំណោមជនជាប់ចោទ៥០នាក់ផ្សេងទៀត ដែលត្រូវបានរកឃើញថា មានពិរុទ្ធនេះ។ តុលាការបាននិយាយថា លោក Quyet បានប្រព្រឹត្តកំហុស នៅចន្លោះឆ្នាំ ២០១៧ និង ២០២២។ តុលាការបានបន្ថែមថា មានជនរងគ្រោះ ពីការបក្លែងបន្លំនេះ មានចំនួន២ម៉ឺន៥ពាន់នាក់។ ករណីនេះគឺជាផ្នែកមួយនៃការបង្រ្កាបអំពើពុករលួយថ្នាក់ជាតិ របស់វៀតណាម ដែលបានបោសសម្អាតមន្ត្រី និងសមាជិកឥស្សរជនធុរកិច្ច ជាច្រើននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ កាលពីខែមេសា មហាសេដ្ឋីអចលនទ្រព្យវៀតណាមកំពូលម្នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ក្នុងករណីឆបោក តម្លៃ ២៧ពាន់លានដុល្លារ។ ក្រោយមក ក្នុងខែនោះ ដដែល ប្រធានក្រុមហ៊ុនភេសជ្ជៈកំពូលម្នាក់ទៀត ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ៨ឆ្នាំ…

  • ឧស្សាហកម្ម K-Pop ល្បីល្បាញរបស់កូរ៉េ ប្រឈមបាត់ឈ្មោះ

    ឧស្សាហកម្ម K-Pop ល្បីល្បាញរបស់កូរ៉េ ប្រឈមបាត់ឈ្មោះ

    សេអ៊ូល៖ កាសែតអាមេរិក Bloomberg បានចេញផ្សាយអត្ថបទវិភាគមួយនាពេលថ្មីៗនេះថា ឧស្សាហកម្ម K-Pop ដែលធ្លាប់តែទទួលបានចំណូលប្រចាំឆ្នាំ ១០ពាន់លានដុល្លារ កំពុងប្រឈមមុខនឹងវិបត្តិថមថយអត្តសញ្ញាណ ឈានទៅរកការបាត់បង់ទៀតផង ដោយសារតែ ក្រុមហ៊ុនបណ្តាញសង្គម និង ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងដណ្តើមអ្នកគាំទ្រ ពី K-Pop។ ក្រុមហ៊ុនបណ្តាញសង្គមចិន ByteDance បានផ្លាស់ប្តូរការនិយមទស្សនាការតន្ត្រី តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ រីឯ ក្រុមហ៊ុននៅអូស្ត្រាលី Adobe និង អាមេរិក Canva កំពុងបង្កើនឱកាសច្នៃប្រឌិតសម្រាប់សិល្បករ និងអ្នកគាំទ្រ ឲ្យបង្វែរមកគាំទ្រសិល្បៈជាតិ។ ប្រទេសផ្សេងៗទៀតក៏កំពុងតែព្យាយាម បង្កើតអ្វីដែលថ្មីដូចគ្នាដែរ។ Bloomberg លើកឡើងថា ដើម្បីរួចពីវិបត្តិបាត់អត្តសញ្ញាណនេះ K-Pop ត្រូវតែផ្លាស់ប្តូរ និងច្នៃប្រឌិតទម្រង់សិល្បៈរបស់ខ្លួន។ គួរបញ្ជាក់ថា K-pop ឬ Korean Pop ជាប្រភេទតន្ត្រីបង្កើតឡើងរាប់សិបឆ្នាំមកហើយ រួមបញ្ចូល រចនាបទតន្ត្រីចម្រុះ ដូចជា ប៉ុប, ហ៊ីបហប R&B, ជាដើម។ សិល្បករ នៅក្នុងពិភព K-pop ឬ តារា K-pop ទទួលបានការហ្វឹកហាត់…

  • ស្មារតីជាតិនិយមត្រូវមាន តែកុំជ្រុលនិយម

    ស្មារតីជាតិនិយមត្រូវមាន តែកុំជ្រុលនិយម