-
សូមកុំថារដ្ឋាភិបាលផ្តាច់ការនៅពេលយើងចាត់វិធានការចំពោះក្រុមបង្កចលាចលនៅកម្ពុជា

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ សីហា ២០២៤

១. ៦ខែ ឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ៧ ៣០០លានដុល្លារ កើនឡើង ១៩% – FN ២. គម្រោងវិនិយោគថ្មីចំនួន ៤៤ ក្រោមទុនវិនិយោគសរុបជាង ៣៩៦លានដុល្លារ ត្រូវបានអនុម័ត ក្នុងខែកក្កដា ឆ្នាំ២០២៤ – FN ៣. ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុប ៨ ៨៨៣នាក់ បានចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារនៅក្នុងខែកក្កដា – ខ្មែរថាមស៍ ៤. ក្រុមប៉ូលិសអង់គ្លេសបង្ក្រាបក្រុមបាតុករយ៉ាងសាហាវ ខណៈកុបកម្មប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍កាន់តែក្តៅគគុក – Reuters ៥. កូរ៉េខាងត្បូងប្រាប់ឱ្យពលរដ្ឋខ្លួន ចាកចេញពីប្រទេសលីបង់ និងអ៉ីស្រាអែល ដោយសារតែការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា – Reuters #ams1minute
-
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី សាយ សំអាល់ បានអញ្ជើញមកផ្ទាល់ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន

នៅស្រុកគងពិសីដែលបានចូលរួមក្នុងការងារចុះបញ្ជីដីបង្ហើយ។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ស្ពឺ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ មេឃុំ និងអជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរហូតសម្រេចបាននូវការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលនេះ។ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣០ភូមិ ក្នុងឃុំវាល និងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ៧ សីហា ២០២៤ 📷 MLMUPC #ams1minute
-
តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី៧ សីហានេះ សម្រេចរំលាយគណបក្ស Move Forward

ដែលជាគណបក្សទទួលបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ជុំវិញផែនការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងបំផុតមួយស្តីពីការការពារប្រឆាំងការប្រមាថព្រះមហាក្សត្រ។ ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ – The Nation #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតាំងមុខតំណែង នាយទាហាន

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ សីហា ២០២៤

១. គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ៤ ចេញពីភ្នំពេញ មានតម្លៃរហូតដល ៤,៧ពាន់លានដុល្លារ – AMS Economy ២. កម្ពុជានឹងដាក់ឱ្យទូទាត់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិចចាប់ពីថ្ងៃទី១ កញ្ញា – កម្ពុជាថ្មី ៣. រដ្ឋ អនុម័តថវិកាជាង ៣លានដុល្លារ សង់មន្ទីរសុខាភិបាលខេត្តរតនគិរីថ្មី – ថ្មីៗ ៤. អាមេរិក អាចស្នើច្បាប់រារាំងការបំពាក់ Software របស់ចិន ក្នុងរថយន្តបើកបរស្វ័យប្រវត្តិ – Reuters ៥. រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ធ្វើដំណើរទៅកាន់តំបន់អាហ្រ្វិក ដើម្បីបន្តស្វែងរកការគាំទ្រក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី – Reuters #ams1minute
-
អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត ជំរុញអ្នកវិនិយោគគ្រប់ជាតិសាសន៍មកវិនិយោគនៅខេត្តព្រះសីហនុ

-
អបអរសាទរ ក្រុមកីឡាករ កីឡាការិនីហាប់គីដូកម្ពុជា ដែលឈ្នះបាន មេដាយ

-
ដំណើកម្សាន្តដ៏រីករាយនៅតំបន់រមណីយដ្ឋានអង្គរ

-
បុរីជនបទ ស្រុកទឹកឈូ ខេត្តកំពត
