-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ សីហា ២០២៤

១. កំពង់ផែអន្តរជាតិកំពត តម្លៃ ១៤០លានដុល្លារ មានសមត្ថភាពខ្ពស់លើកដាក់ទំនិញចេញ-ចូលប្រមាណ ២០ម៉ឺន TEU – AMS Economy ២. រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ ជប៉ុននឹងជួយកម្ពុជាលើវិស័យដឹកជញ្ជូនផ្លូវទឹក និងឡូជីស្ទីកសំខាន់ៗ លើសពីគម្រោងព្រែកជីកហ្វូណនតេជោ – កម្ពុជាថ្មី ៣. ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស – ខ្មែរថាមស៍ ៤. អាមេរិកថា កំពុងបន្ថែមកម្លាំងយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីបន្ធូរបន្ថយភាពតានតឹង – Reuters ៥. ម៉ាលី ថាកាត់ផ្តាច់ទំនាក់ទំនងជាមួយអ៊ុយក្រែន ជុំវិញភាពជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាម – Reuters #ams1minute
-
ផ្លូវក្រវាត់ព្រំដែនយើងធ្វើ ២ ខ្សែ គឺមួយបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងមួយទៀតការពារទឹកដី

-
នាយកប្រតិបត្តិមូលនិធិNippon កោតសរសើរការបណ្ដុះបណ្ដាលជំនាញធ្វើអវយវៈសិប្បនិម្មិត

-
ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា ក្នុងក្របខ័ណ្ឌកងទ័ពជេីងគោក ជេីងទឹក

-
ការអប់រំមិនផ្ដោតត្រឹមតែចំណេះដឹងទេ ត្រូវយកចិត្តទុកដាក់ទៅលើការអប់រំឥរិយាបថ (វិន័យ គុណធម៌ សីលធម៌) ហើយត្រូវធ្វើចាប់ពីថ្នាក់ដំបូងតែម្ដង

-
សម្តេចធិបតី៖ “នៅថ្ងៃនេះ យើងមានមោទនភាពក្នុងនាមកូនខ្មែរជាអ្នកជំនាន់ក្រោយ

ដែលបានយកលំនាំនៃចក្ខុវិស័យរបស់ដូនតាយើងនាសម័យកាលដ៏រុងរឿង ធ្វើព្រែកជីកនេះឡើងវិញ ដែលមានប្រវែងរហូត ១៨០ គីឡូម៉ែត្រ និងទទឹង ១០០ ម៉ែត្រ ដែលតភ្ជាប់ពីរាជធាភ្នំពេញទីកាន់កំពង់ផែរសមុទ្រអន្តរជាតិ។ គំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ និងការសម្រេចចិត្តសាងសង់ ព្រែកជីកហ្វូណនតេជោនេះ បង្ហាញអំពីការដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានធ្វី ហ៊ានទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ហើយជាសក្ខីភាពដែលមិនអាចបំភ្លៃបានថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញ ក្នុងការកំណត់ជោគវាសនារបស់ខ្លួន ដោយខ្លួនឯង និងដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់នៃសង្គម”។ #ams1minute
-
ប្រជាពលរដ្ឋគ្រប់កោសិកានៃសង្គម អបអរសាទរពិធីបើកការដ្ឋានសាងសង់

-
ខេត្តព្រះសីហនុ

-
ជម្រើសនៃការស្នាក់នៅ ស្រុកស្រែអំបិល ខេត្តកោះកុង

-
គុណតម្លៃ “ព្រែកជីកហ្វូណនតេជោ”
