-
Google បញ្ចេញស្មាតហ្វូន Pixel ជំនាន់ថ្មី ភ្ជាប់មុខងារ AI

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google បានបញ្ចេញស្មាតហ្វូនត្រកូល Pixel ជំនាន់ទី៩របស់ខ្លួន ដោយភ្ជាប់មកជាមួយមុខងារបញ្ញាសិប្បនិម្មិត AI កម្រិតខ្ពស់។ ការប្រកាសបញ្ចេញស្មាតហ្វូន Pixel 9 របស់ក្រុមហ៊ុន Google នាពេលនេះ ត្រូវបានគេជឿជាក់ថា មានគោលបំណងធំៗចំនួន២ចម្បង ក្នុងនោះទី១.គឺដើម្បីតាមឱ្យទាន់គូប្រជែង ក្នុងការដាក់បញ្ចូលមុខងារ AI ទៅក្នុងផលិតផលរបស់ខ្លួន។ ហើយទី២. គឺ Google ចង់បញ្ចេញឱ្យបានមុនគូប្រជែងរបស់ខ្លួន គឺក្រុមហ៊ុន Apple ដែលគ្រោងបញ្ចេញ iPhone ជំនាន់ថ្មីនៅក្នុងខែកញ្ញាខាងមុខ ដែលទំនងភ្ជាប់មកជាមួយមុខងារ «Apple Intelligence»។ ស្របពេលជាមួយគ្នានេះ អនុប្រធានជាន់ខ្ពស់ផ្នែកឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Google លោក Rick Osterloh បានអះអាងយ៉ាងដូច្នេះថា កន្លងទៅ មានការសន្យាជាច្រើន ហើយការសន្យាទាំងនោះ នឹងមកដល់ក្នុងពេលឆាប់ៗនេះ នៅពេលនិយាយអំពី AI នោះហើយជាមូលហេតុ ដែលថ្ងៃនេះយើងបញ្ចេញស្មាតហ្វូនឡើង។ ស្មាតហ្វូន Pixel 9 ថ្មីនេះ មានមុខងារពិសេសៗជាច្រើន ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ…
-
ចិន និងហុងឌីរ៉ាស ចង់ពង្រីកពាណិជ្ជកម្មទ្វេភាគីដល់ជើងមេឃ

តេហ្គូស៊ីហ្គាល់ប៉ា៖ ប្រមុខការទូតហុងឌូរ៉ាសថ្លែងថា ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro កាលពីថ្ងៃអង្គារ បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន លោក Hua Chunying ពិភាក្សាពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។ រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស លោក Enrique Reina បានប្រាប់អ្នកយកព័ត៌មានថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Hua Chunying បានមកបំពេញទស្សនកិច្ចក្នុងប្រទេសហុងឌូរ៉ាស ដើម្បីជំរុញកិច្ចការជាច្រើន។ លោក Reina បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ដែលតាមរយៈនោះ ប្រទេសចិននឹងអនុញ្ញាតឱ្យបង្គា កាហ្វេ ផ្លែឪឡឹក និងផលិតផលរបស់ហុងឌូរ៉ាសដទៃទៀត អាចនាំចូលទីផ្សារប្រទេសចិនដោយមិនគិតពន្ធ។ លោក Reina បន្ថែមថា នៅពេលបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៨ដង បើធៀបនឹងអត្រាមុនពេលហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងការទូតជាមួយចិនក្នុងឆ្នាំ ២០២៣។កាលពីនៅខែមីនា ឆ្នាំ២០២៣ ហុងឌូរ៉ាសបានប្រកាសថា ខ្លួនកំពុងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ដោយបញ្ចប់តួនាទីដែលខ្លួនកាន់កាប់អស់រយៈពេលជាង ៧០ឆ្នាំមកហើយ។ ក្រោយមក ហុងឌូរ៉ាសបានបង្កើតទំនាក់ទំនងជាមួយចិនភ្លាមៗ។ ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី Xiomara Castro បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមិថុនា ដើម្បីជួបជាមួយសមភាគីចិន…
-
វៀតណាមផ្ទុះរឿងពុករលួយ លើគម្រោងថាមពលស្អាត

ហាណូយ៖ រដ្ឋាភិបាលវៀតណាម បាននិយាយ កាលពីថ្ងៃអង្គារថា ប៉ូលីសនឹងពិនិត្យមើលគម្រោងថាមពលស្អាតចំនួន ៣២គម្រោង ដែលសង្ស័យថាមានពាក់ព័ន្ធនឹងអំពើពុករលួយរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ ក្រសួងសន្តិសុខសាធារណៈ វៀតណាម បានអះអាងថា អគ្គិសនីរដ្ឋវៀតណាម ហៅកាត់ EVN ត្រូវបានស្នើសុំឱ្យ ផ្តល់ព័ត៌មាន និងឯកសារ ទាក់ទងនឹងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ចំនួន១០ គម្រោង និងរោងចក្រថាមពលខ្យល់ ចំនួន២២គម្រោង ។ ឯកសារទាំងនោះ រួមមាន ដូចជា កិច្ចសន្យាលក់ និងទិញអគ្គិសនី ក៏ដូចជា ការត្រួតពិនិត្យអំពីកាលកំណត់ លើសមត្ថភាពដំឡើង របស់រោងចក្រ ជាដើម។ របាយការណ៍បាននិយាយថា ការស៊ើបអង្កេត រួមមាន នៅទីក្រុង និងខេត្តនៅភាគកណ្តាល ប្រទេសវៀតណាម តំបន់ខ្ពង់រាបកណ្តាល និងតំបន់ដីសណ្តទន្លេមេគង្គ។ ការបើកការស៊ើបអង្កេត នេះធ្វើឡើងបន្ទាប់ពី ក្រុមហ៊ុនវិនិយោគទាំងនេះមានកំហុសមួយចំនួន ក្នុងការអភិវឌ្ឍន៍អគ្គិសនីនៅក្នុងមូលដ្ឋានទាំងនោះ។ គួរសម្កាល់ថា វៀតណាមបានប្តេជ្ញាឆ្ពោះទៅរកការបំភាយកាបូនសូន្យ នៅឆ្នាំ២០៥០ តាមរយៈការចូលរួមកាត់បន្ថយការប្រើប្រាស់ថាមពលចេញពីឥន្ធនៈហ្វូស៊ីល ប្តូរទៅរកថាមពលស្អាត ឬថាមពលបៃតង មានដូចជា ពន្លឺព្រះអាទិត្យ និងខ្យល់ ជាដើម៕…
-
កុំខ្លាចក្នុងការបង្ក្រាបមនុស្សម្នាក់ ដើម្បីការពារប្រជាជនជាង ១៧ លាននាក់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៤ សីហា ២០២៤

១. ក្រុមហ៊ុនចិនសិក្សាបើករោងចក្រកែច្នៃដូង និង ទុរេន នៅកម្ពុជា – AMS Economy ២. ១១ខែនៃរាជរដ្ឋាបាលអាណត្តិថ្មី កម្ពុជាទទួលបានគម្រោងវិនិយោគ ៣៣៨ ក្នុងទំហំជាង ៦ពាន់លានដុល្លារ កើន ២២០% – FN ៣. ៧ខែ ឆ្នាំ២០២៤ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមាន ២៥៩ ៨៧៩ TEUs កើនជិត ១៥% ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣ – កម្ពុជាថ្មី ៤. យោធាមីយ៉ាន់ម៉ា ច្រានចោលពាក្យចចាមអារ៉ាមដែលថា ប្រមុខរបបសឹក លោក Min Aung Hlaing ត្រូវបានចាប់ខ្លួន – AFP ៥. មនុស្សជាង ១ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្រោយកុបកម្មដ៏ហិង្សា នៅអង់គ្លេស – Reuters #ams1minute
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជំរុញលើកទឹកចិត្តឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋជឿជាក់មកលើរាជរដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ មានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម បន្ថែមពីការលើកឡើងពី ការអនុវត្តភាពស្អាត បៃតង និងចិរភាព។ តាមរយៈញ្ញតិ្តគាំទ្រ ក្រសួងបរិស្ថាន បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារប្រយោជន៏ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV -DTA និងបានថ្កោលទោសដាច់អហង្ការចំពោះ ការឃោសនាបង្កចលាចលសំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍតំបន់ត្រីកោណ ព្រមទាំងអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម។ ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបរិស្ថាន ធ្វើឡើងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្ត តាកែវ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងមន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ដែលបានចូលរួមអនុវត្តយុទ្ធនាការធ្វើឲ្យកម្ពុជា ស្អាត បៃតង និងចិរភាព ស្របទៅនឹងអ្វីដែលបានចែងនៅក្នុងយុទ្ធសាស្ត្រ ចក្រារបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន បានបន្តលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ បន្តធ្វើយ៉ាងណា ធ្វើការផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋពីភាពស្អាត ពិសេសខិតខំប្រែក្លាយពីការផ្សព្វផ្សាយឲ្យទៅជាយុទ្ធនាការ ពីយុទ្ធនាការឲ្យទៅជាចលនា នឹងប្រែក្លាយ ពីចលនាឲ្យទៅជាទម្លាប់នៃភាពស្អាត៕ ដោយ ៖ ជីម ភារ៉ា
-
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃទី១៤ សីហា

-
គួរដាក់បម្រាមរថយន្តធុនធំផ្អាកធ្វើចរាចរក្នុងរយៈពេលកំណត់ណាមួយនៃពិធីបុណ្យធំៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់!

-
ភ្នំទឹក កំពង់ត្រាច ខេត្តកំពត

-
តុលាការធម្មនុញ្ញថៃ ចេញសាលក្រមដកតំណែងលោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន
