Category: One-Minute

  • មន្ត្រី UN ថ្កោលទោសការស្លាប់៤ម៉ឺននាក់នៅហ្គាហ្សា

    មន្ត្រី UN ថ្កោលទោសការស្លាប់៤ម៉ឺននាក់នៅហ្គាហ្សា

    បរទេស៖ ឧត្តមស្នងការ អង្គការសហប្រជាជាតិ ហៅកាត់ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសព្រឹត្តិការណ៍ដ៏គួរឲ្យសោកស្ដាយជាទីបំផុត នៅហ្គាហ្សា ដែលបានសម្លាប់មនុស្ស ចំនួន៤ម៉ឺននាក់ ក្នុងរយៈពេល១០ខែ មកនេះ។ លោក Volker Turk បាននិយាយពីការស្លាប់ជនជាតិប៉ាឡេស្ទីន នៅក្នុងការវាយលុក របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា។ លោកថែមទាំងចោទប្រកាន់យោធារបស់ប្រទេសមួយនេះថា បានបំពាន «ច្បាប់នៃសង្គ្រាម» ទៀតផង។ លោក Volker Turk បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះចំនួនអ្នកស្លាប់កើនឡើង បន្តបន្ទាប់ នៅក្នុងទឹកដីនេះ ជាទីដែលអ៊ីស្រាអែលវាយប្រហារយ៉ាងសាហាវ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដែលមិនធ្លាប់មានពីមុនមក បង្កឡើងដោយពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងខែតុលា។ លោក Turk បាននិយាយបន្ថែមទៀតថា «ភាគច្រើននៃអ្នកស្លាប់ គឺជាស្ត្រី និងកុមារ។ ទំហំនៃការបំផ្លិចបំផ្លាញរបស់យោធាអ៊ីស្រាអែល ទៅលើផ្ទះ មន្ទីរពេទ្យ សាលារៀន និងកន្លែងគោរពបូជា គឺជាការតក់ស្លុតយ៉ាងខ្លាំង»។ លោកបាននិយាយថា ការិយាល័យរបស់លោកកំពុងចងក្រងឯកសារ «ការរំលោភយ៉ាងធ្ងន់ធ្ងរ» នៃច្បាប់មនុស្សធម៌អន្តរជាតិ…

  • បុរីជនបទ ស្រុកស្វាយលើ ខេត្តសៀមរាប

    បុរីជនបទ ស្រុកស្វាយលើ ខេត្តសៀមរាប
  • កំពង់ចាមកំពង់ចិត្ត

    កំពង់ចាមកំពង់ចិត្ត

    📷 ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា #ams1minute

  • ការដណ្តើមអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យជាឬសគល់នៃសង្រ្គាម

    ការដណ្តើមអំណាចតាមមធ្យោបាយមិនប្រជាធិបតេយ្យជាឬសគល់នៃសង្រ្គាម
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ សីហា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៥ សីហា ២០២៤

    ១. គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ សីហា ២០២៤ កម្ពុជាទទួលបានចំណូលជាង ៨១ម៉ឺនដុល្លារ ពីការលក់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរចំនួន ៣៦១ ២០០បណ្ណ – AMS Economy ២. ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ឈ្មោះ ឆ្នេរតេជោសន្តិភាពកែប ប្រវែងបណ្តោយជិត ៣គីឡូម៉ែត្រ នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ – AMS Economy ៣. ៧ខែឆ្នាំនេះ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានជិត ៤៤លានដុល្លារ – FN ៤. ចិនជំរុញអាមេរិក អង់គ្លេស និងអូស្ត្រាលី កុំបន្តកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ – AP ៥. អ៊ុយក្រែនបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំ ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន៤ ដូចជា Savasleyka, Borisoglebsk, Baltimore និង Kursk – Reuters #ams1minute

  • ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ៖

    ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ៖

    ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គឺពួកយើងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងណាមួយដើម្បីបំផ្លាញសុខសន្តិភាព។ យើងគ្មានជម្រើសអ្វី ក្រៅពីការអនុវត្តច្បាប់ ដោយស្រាវជ្រាវ ចាប់ខ្លួន និងបញ្ជូនរាល់ជនល្មើស ទៅកាន់ស្ថាប័នតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នោះឡើយ។ ១៥ សីហា ២០២៤ #ams1minute

  • យើងមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនទេ តែសូមបញ្ចេញមតិដោយឈរលើការពិត និងភាពត្រឹមត្រូវ

    យើងមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនទេ តែសូមបញ្ចេញមតិដោយឈរលើការពិត និងភាពត្រឹមត្រូវ
  • អនុសាសន៍ ៧ ចំណុច ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងវិស័យធម្មការ និងសាសនា៖

    អនុសាសន៍ ៧ ចំណុច ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងវិស័យធម្មការ និងសាសនា៖

    ១. ក្រសួងធម្មការ ត្រូវបន្តរៀបចំវគ្គបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ២. សូម អាចារ្យ អាចារិនី បង្កើនសាមគ្គីភាពល្អជាមួយ ពុទ្ធបរិស័ទ ព្រះសង្ឃ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយប្រកាន់ខ្ជាប់នូវក្រមសីលធម៌របស់ខ្លួន ទប់ស្កាត់សកម្មភាពការយកសាសនាធ្វើអាជីវកម្ម ៣. លើកទឹកចិត្តដល់ អាចារ្យ អាចារិនី ជាគណៈកម្មការអាចារ្យវត្ត បង្កើនកិច្ចសហការល្អជាមួយព្រះសង្ឃ ហើយប្រកាន់ភ្ជាប់ស្មារតីថា ខ្លួនគឺជាសេនាធិការ (អ្នកបម្រើព្រះសង្ឃ) មិនត្រូវសម្តែងសកម្មភាពណាមួយមិនថាដោយដែលមិនសមរម្យ ៤. សូម អាចារ្យ អាចារិនី រក្សាឱ្យបាននូវគុណធម៌ខ្ពស់ ៥. ក្រសួងធម្មការ ត្រូវធ្វើបច្ចុប្បន្នភាពលើឯកសារសម្រាប់បង្រៀនធ្វើយ៉ាងណាឱ្យ ការប្រតិបត្តិមានការឯកភាពគ្នា ៦. ក្រសួងធម្មការ ត្រូវរៀបចំឡើងវិញឱ្យមានសមាគមអាចារ្យខ្មែរ ៧. អាចារ្យ អាចារិនី បន្តប្រព្រឹត្តឱ្យបានត្រឹមត្រូវទៅតាមធម៌វិន័យសាសនា និងសីលធម៌សង្គម។ #ams1minute

  • សម្តេចធិបតី៖ “ចំណុចសំខាន់ៗចំនួន៣ ដើម្បីចូលរួមអភិរក្សវប្បធម៌ខ្មែររួមមាន

    សម្តេចធិបតី៖ “ចំណុចសំខាន់ៗចំនួន៣ ដើម្បីចូលរួមអភិរក្សវប្បធម៌ខ្មែររួមមាន

    ១. ស្រាវជ្រាវចងក្រងទៅតាមក្បួនខ្នាតដែលរក្សាបាននូវ អត្តសញ្ញាណជារបស់ខ្មែរ ២. ផ្សព្វផ្សាយ តាមរយៈធ្វើការបោះពុម្ពផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យបានទូលំទូលាយ ៣. ការប្រតិបត្តិ ដែលសំដៅដល់ការប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមក្បួនខ្នាត ហើយត្រូវធ្វើដោយមានការឯកភាពគ្នា”។ #ams1minute

  • អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) កោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា

    អគ្គនាយកនៃសហភាពប្រៃសណីយ៍សកល (UPU) កោតសសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា

    និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃគម្រោងទំនើបកម្មដំណើរការប្រតិបត្តិការប្រៃសណីយ៍នៅកម្ពុជា ហើយបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយក្នុងកិច្ចប្រឹងប្រែងធ្វើទំនើបកម្មវិស័យនេះ។ លោកអគ្គនាយក សន្យាថានឹងបន្តគាំទ្រវិស័យប្រៃសណីយ៍នៅកម្ពុជា។ #ams1minute