-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ

របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភយ៉ាងច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពដែលគ្មានការទទួលខុសត្រូវ និងខុសច្បាប់បែបនេះ បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។ កម្ពុជាអំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ហើយត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលរបស់ខ្លួន។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ #ams1minute
-
ទាហានថៃ រងរបួសជាបន្តបន្ទាប់កើនដល់ជាង ១០នាក់ ខណៈកងទ័ពកម្ពុជាគ្រប់គ្រងស្ថានការណ៍សមរភូមិបានយ៉ាងរឹងមាំ

-
មេភូមិភាគ២របស់ថៃថា បានប្រើយន្ដហោះចម្បាំង F-16 ចំនួន ៦គ្រឿង នៅក្នុងការវាយប្រហារជាមួយកម្ពុជា – The Nation Thailand

-
ប្រជាជននៅស្រុកភ្នំដុងរាក់ ខេត្តសុរិន ប្រទេសថៃ ចាប់ផ្តើមជម្លៀសខ្លួនចេញពីទីលំនៅ

-
តើប្រទេសណាខ្លះផលិតប្រេងក្នុងពិភពលោក?

-
សម្តេចធិបតី៖ សូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល

-
សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធរបស់យើង🇰🇭

-
សូមគុណបុណ្យបារមីវត្ថុសក្តិសិទ្ធិក្នុងលោកមេត្តាប្រោសព្រំពរជ័យដល់វីរកងទ័ពដ៏អង់អាចរបស់យើង ដែលកំពុងឈរជើងការពារទឹកដីពីខ្លាំងសត្រូវ

-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ “នៅព្រឹកថ្ងៃទី២៤ កក្កដានេះ មានការផ្ទុះអាវុធ

វាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។ កងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា”។ #ams1minute
-
កម្ពុជា សម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជា-ថៃ
