-
លោកគ្រូអ្នកគ្រូគ្រប់ថ្នាក់ គឺសុទ្ធតែជាអ្នកមានគុណរបស់សិស្សគ្រប់រូប

-
“ក្រសួងការពារជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ

ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃចំនួន ៥ នាក់ ដោយសារការផ្ទុះគ្រាប់មីន ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ កក្កដា ២០២៥”។ កម្ពុជាតែងតែបានរំលឹកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ដែលមិនទាន់បានបោសសម្អាត ហើយជំរុញឱ្យភាគីថៃជៀសវាងអនុវត្តផ្ទុយពីការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000)។ វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ។ #ams1minute
-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៣ កក្កដា ២០២៥

១. រោងចក្រចម្រាញ់ប្រេងពីសម្បកស្វាយចន្ទីដំបូងគេនៅកម្ពុជា ដែលវិនិយោគឡើងដោយកូរ៉េខាងត្បូង នឹងបើកដំណើរការនៅឆ្នាំ២០២៦ – FN ២. សភាពាណិជ្ជកម្មអាមេរិកព្យាករថា កម្ពុជា អាចទទួលបានពន្ធបដិកាថ្មីពីអាមេរិករហូតដល់ ១៩% – AMS Economy ៣. ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេសសម្រេចបាន ៥១៥លានដុល្លារក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ កើនឡើង១៣% – ខ្មែរថាមស៍ ៤. មេដឹកនាំចិន និងអឺរ៉ុប គ្រោងជួបគ្នានៅប៉េកាំង ជជែករឿងជម្លោះពាណិជ្ជកម្ម – Reuters ៥. រុស្ស៉ីចាប់ផ្តើមសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ នៅមហាសមុទ្រប៉ាស៉ីហ្វិក និងអាកទិក ព្រមទាំងនៅសមុទ្របាល់ទិកនិងកាព្យែន – Reuters #ams1minute
-
ប្រាសាទព្រះខ័ន ខេត្តសៀមរាប

-
សហគមន៍ចម្ការស្តេចទុរេន

-
របាយការណ៍នៅថ្ងៃទី២២ កក្កដា

-
ដើម្បីពង្រឹង និងថែរក្សាកម្លាំងកងយោធពលខេមរភូមិន្ទឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមលទ្ធភាពថវិកា

-
ស្រុកគិរីសាគរ ខេត្តកោះកុង

-
នាយករដ្ឋមន្ត្រីស្ដីទីថៃ ប្រកាសថា នឹងទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយកម្ពុជា

-
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពចម្បងបំផុតលើការអភិវឌ្ឍ និងវិនិយោគលើមូលធនមនុស្សរបស់កម្ពុជា
