-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ កក្កដា ២០២៥

១. រដ្ឋាភិបាល គ្រោងបញ្ចប់ការបោះបង្គោលព្រំដីព្រែកជីកហ្វូណន ក្នុងខែកក្កដានេះ មុនដំណើរការសាងសង់នៅចុងឆ្នាំ – AMS Economy ២. សិស្សប្រឡងបាក់ឌុប ឆ្នាំ២០២៥ ដែលទទួលបានពិន្ទុខ្ពស់ជាងគេបំផុត នឹងទទួលបានរថយន្តអគ្គិសនីមួយគ្រឿង មានតម្លៃ ១៥ ៩៩០ដុល្លារ – FN ៣. កម្ពុជាទទួលចំណូលជាង ៣១១លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង ៥១% នៅឆមាសទី១ឆ្នាំនេះ – FN ៤. តួកគីជិតឈានដល់កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងអឺរ៉ុបចំនួន ៤០គ្រឿង – Reuters ៥. ជប៉ុន ប្រឈមមុខនឹងការខ្វះខាតអង្ករ ខណៈកូរ៉េខាងត្បូង លើសតម្រូវការផ្គត់ផ្គង់ – AFP #ams1minute
-
ក្រុងច្បារមន ខេត្តកំពង់ស្ពឺ 🍃🏡

-
របាយការណ៍នៅថ្ងៃទី២១ កក្កដា

-
ការពង្រឹងវិស័យការពារជាតិនៅតែត្រូវបន្ដធ្វើឱ្យបានល្អ

-
វិស័យទេសចរណ៍ដើរតួយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិរបស់ប្រទេសនានា

-
តើប្រទេសណាផលិតដែកច្រើនជាងគេ?

-
ប្រាសាទប្រែរូប | Pre Rup Temple Cambodia

-
សម្តេចធិបតី ផ្តាំទៅភាគីថៃថា “សូមកុំបំពានបន្ទាត់ក្រហម។

កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឱ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។ តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ”។ រាល់វិធានការនានាដែលអាចអនុវត្ត ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។ #ams1minute
-
ការពង្រីកការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាកត្តាចាំបាច់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២១ កក្កដា ២០២៥

១. ទំហំពាណិជ្ជកម្ម កម្ពុជា-អាស៊ាន សម្រេចបានជាង ៨ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៥ – AMS Economy ២. កម្ពុជាកំពុងសាងសង់អគាររាងគ្រាប់មីនធំជាងគេក្នុងពិភពលោក ដែលជានិមិត្តរូបនៃការសម្រេចជោគជ័យ ក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ា – FN ៣. កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១ – កម្ពុជាថ្មី ៤. ព្យុះបក់បោកលើភាគខាងត្បូងប្រទេសចិន ក្រោយព្យុះទីហ្វុង Wipha វាយប្រហារហុងកុង – Reuters ៥. អ៉ីរ៉ង់ និងរុស្ស៊ី ត្រៀមបើកសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅសមុទ្រកាសព្យែន – Xinhua #ams1minute