Category: One-Minute

  • ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន

    ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន

    ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបោសសម្អាតមីននៅតាមបណ្តាប្រទេសដែលបាន និងកំពុងរងគ្រោះដោយសារសង្គ្រាម។ ២០ កក្កដា ២០២៥ #ams1minute

  • ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា

    ក្រសួងការពារជាតិកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា

    ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។ ជាក់ស្តែងទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ ឧប្បត្តិហេតុខាងលើក៏បានចោទជាសំណួរផងដែរ ថាតើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។ ២០ កក្កដា ២០២៥ #ams1minute

  • របាយការណ៍នៅថ្ងៃទី១៩ កក្កដា

    របាយការណ៍នៅថ្ងៃទី១៩ កក្កដា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៣ករណី ស្លាប់ ២នាក់ និងរបួស ៧នាក់។ ២. កូវីដ ករណីថ្មី ៣នាក់ អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២០ កក្កដា ២០២៥ #ams1minute

  • ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ

    ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ
  • ទួលស្បូវ 🏡🍃

    ទួលស្បូវ 🏡🍃

    ស្រុកឯកភ្នំ ខេត្តបាត់ដំបង 📷 កណ្ដៀរ | តាមខេត្ត #ams1minute

  • ប័ណ្ណកម្មសិទ្ធិដីរដ្ឋចំនួន ២ទីតាំង បានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមមាន៖

    ប័ណ្ណកម្មសិទ្ធិដីរដ្ឋចំនួន ២ទីតាំង បានប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមមាន៖

    គួរបញ្ជាក់ផងដែរថា ទីតាំងទាំង២ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ #ams1minute

  • ស្រុកសន្ទុក ខេត្តកំពង់ធំ

    ស្រុកសន្ទុក ខេត្តកំពង់ធំ
  • ភូមិក្រេះ ខេត្តរតនគិរី

    ភូមិក្រេះ ខេត្តរតនគិរី

    📷 Tong Len #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កក្កដា ២០២៥

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៨ កក្កដា ២០២៥

    ១. កម្ពុជា បើកជើងហោះហើរត្រង់ សៀមរាប-សិនជិន ដើម្បីជំរុញទេសចរណ៍ – AMS Economy ២. កម្ពុជានាំចេញផ្លែទុរេនស្រស់ចំនួន១៧តោនទៅកាន់ទីផ្សារចិនជាលើកដំបូង – AMS Economy ៣. កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃជាង ៧០០លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន – កម្ពុជាថ្មី ៤. ប្រេងឡើងថ្លៃជិត ២% ក្រោយតំបន់ Kurdistan របស់អ៉ីរ៉ាក់ រងការវាយប្រហារ – Reuters ៥. អឺរ៉ុបព្រមានអ៉ីរ៉ង់ថានឹងអនុវត្តការដាក់ទណ្ឌកម្មឡើងវិញ បើគ្មានភាពរីកចម្រើនលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ – AFP #ams1minute

  • សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គណនី Telegram ដែលមានឈ្មោះ “អ្នកគ្រប់គ្រង SAY SAMAL”

    សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គណនី Telegram ដែលមានឈ្មោះ “អ្នកគ្រប់គ្រង SAY SAMAL”

    ពុំមែនជាគណនី Telegram របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះទេ។ ក្រសួងនឹងសហការជាមួយក្រសួងមហាផ្ទៃ ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ប្រភព៖ MLMUPC #ams1minute