-
អបអរសាទរ កីឡាករ ផេង សុបញ្ញា (គោរមៈ ចន្ទរាជ) ដែលបានឈ្នះ មេដាយសំរឹទ្ធ

-
អបអរសាទរ កីឡាករ សែន ច័ន្ទឫទ្ធិគុណ ដែលបានឈ្នះ មេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ លើវិញ្ញាសា ប្រពៃណីផ្នែកបុរស ទម្ងន់ក្រោម ៨៥គីឡូក្រាម

-
អបអរសាទរ កីឡាការិនី គន្ធ វណ្ណនីតា ដែលបានឈ្នះ មេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ លើវិញ្ញាសា ប្រពៃណីផ្នែកនារី ទម្ងន់ក្រោម ៦៩គីឡូក្រាម

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១២ កក្កដា ២០២៤

១. រដ្ឋាភិបាល មានផែនការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាទីក្រុងធំមួយក្នុងតំបន់អាស៊ាន – AMS Economy ២. ៦ខែនេះ រឿងអត្រានុកូលដ្ឋានជិត ៥ពាន់សំណុំរឿង ដោះស្រាយចប់ ១០០% ខណៈចូលថ្មីជាង ២ម៉ឺនសំណុំរឿង ដោះស្រាយអស់ ៩០% – FN ៣. ស្រូវជាង ១៤០ហិកតារបស់កសិករនៅប៉ៃលិន កំពុងរងផលប៉ះពាល់ពីដង្កូវហ្វូង និងដង្កូវមូរស្លឹក – ថ្មីៗ ៤. លោក Erdogan៖ តួកគីនឹងមិនយល់ព្រម លើការធ្វើកិច្ចសហប្រតិបត្តិការណាមួយរបស់ NATO ជាមួយអ៉ីស្រាអែលនោះទេ – Times of Israel ៥. អ៊ុយក្រែនទទួលបានជំនួយយោធាចំនួន ២២៥លានដុល្លារបន្ថែមទៀតពីអាមេរិក – Reuters #ams1minute
-
អបអរសាទរ មេដាយមាសទី១ 🥇💐🇰🇭

-
បុរីជនបទ ភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ

-
របាយការណ៍នៅថ្ងៃទី១១ កក្កដា

-
ការផ្តល់ឱកាសសម្រាប់បន្តវេន

-
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានប្រែក្លាយខ្លួនទៅជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក

ពោលគឺចាប់តាំងពីឆ្នាំ ២០១៩មក ការនាំចេញរថយន្តអគ្គិសនី (EV) របស់ចិនបន្តហក់ឡើងគួរឱ្យកត់សម្គាល់។ ក្នុងឆ្នាំ២០១៩ ការនាំចេញរថយន្ដ EV របស់ចិនមានទំហំត្រឹមតែ ៤៤០លានដុល្លារប៉ុណ្ណោះ ខណៈដែលការនាំចេញនេះបានស្ទុះឡើងដល់ ១,៥៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០។ ដោយឡែក ក្នុងឆ្នាំ២០២១ ទំហំការនាំចេញកើនជាង ៥ដង ដោយសរុបជាទឹកប្រាក់ដល់ ៨,៥៩ពាន់លានដុល្លារ។ ឆ្នាំ២០២២ ហក់ឡើងដល់ ២០,០៩ពាន់លានដុល្លារ ហើយចុងក្រោយក្នុងឆ្នាំ២០២៣ ក៏កើនឡើងដល់ ៣៤,១៣ពាន់លានដុល្លារ – Statista #ams1minute
-
យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»

ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ ។ អាស្រ័យហេតុនេះ សូមជនរួមជាតិទាំងអស់ មេត្តាចូលរួមបរិច្ចាគទៅកាន់ទីតាំង ផ្ទះលេខ ៥អេ ផ្លូវលេខ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។លេខទំនាក់ទំនង៖ 096 646 4574 / 093 858 893 #ams1minute