-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ កក្កដា ២០២៤

១. ៥ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជិត ៥៤ម៉ឺនតោន កើនឡើងជាង ៦០% ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៦៦ម៉ឺន ៧ពាន់តោន – AMS Economy ២. កម្ពុជាដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យជាង ៧៧ម៉ឺនគ្រឿងនៅឆ្នាំ២០៣០ – FN ៣. ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញផ្លែទុរេនចំនួនជាង ៧ពាន់តោន កើន ១៣ ៩៦២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៥០តោន – ថ្មីៗ ៤. អាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសព្វាវុធបាញ់បានចម្ងាយឆ្ងាយ នៅអាល្លឺម៉ង់ក្នុងឆ្នាំ២០២៦ – Reuters ៥. អាមេរិក ដឹកគ្រាប់បែកទម្ងន់ជាង ២០០គីឡូ ទៅអ៉ីស្រាអែលឡើងវិញ – AFP #ams1minute
-
សម្តេចធិបតី៖ “ក្នុងនាមម្ចាស់ផ្ទះសូមស្វាគមន៍ដល់គ្រប់ប្រតិភូកីឡា និងអត្តពលិកទាំងអស់ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២នៅកម្ពុជា

-
សម្តេចធិបតី៖ “ការរៀបចំឱ្យមាន សភាពាណិជ្ជកម្មកម្ពុជាក្រុងម៉ែលប៊ន

ក៏ដូចជាទីក្រុងស៊ីដនី គឺជាភាពរីកចម្រើនដ៏ល្អមួយ ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ធុរកិច្ច និងវិនយោគិនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួល ដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងវិនិយោគ”។ សម្តេចធិបតីក៏បានលើកទឹកចិត្តដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សិក្សាស្វែងយល់ពីឱកាសក្នុងការធ្វើធុរកិច្ច និងការវិនិយោគ លើវិស័យដែលមានសក្តានុពល សំខាន់ៗដូចជា៖ វិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ ឌីជីថល អប់រំ និងសុខាភិបាល ព្រមទាំងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយកាលានុវត្តភាពសម្រាប់ធុរកិច្ច និង ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងអូស្ត្រាលី។ #ams1minute
-
ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរបស់ CMAC ដែលបានខិតខំបំពេញការងារក្នុង

វិស័យបោសសម្អាតមីនប្រកបដោយជំនាញវិជ្ជាជីវៈ និងវិន័យខ្ពស់ ហើយប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង CMAC បន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកការបោសសម្អាតមីននៅកម្ពុជា។ សម្តេចធិបតី៖ “ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បង របស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាពបោះសម្អាតមីន ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១ ៧០០ គីឡូម៉ែត្រការ៉េ បន្ថែមទៀត”។ #ams1minute
-
រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់សំដៅក្នុងការឈានបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ ដែលគិតមកដល់ពេលនេះ ការអនុវត្តគម្រោងនេះ សម្រេចបាន ៦.៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុន និងតំបន់ផ្សារដើមគរ។ #ams1minute
-
តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង (ទីតាំងទី២) ស្ថិតក្នុងខេត្តឧត្តរមានជ័យ មានទំហំ ០.៨០ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង (ទីតាំងទី២) ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថាន តាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

-
របាយការណ៍នៅថ្ងៃទី១០ កក្កដា

-
វិស័យអប់រំនៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា

-
អបអរសាទរ ទិវាប្រជាជនពិភពលោក (World Population Day) លើកទី៣៥
