-
លិង្គមួយពាន់ ភ្នំគូលែន ខេត្តសៀមរាប

-
កិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារក្នុងគោលដៅ៖

១. ជំរុញការផ្សព្វផ្សាយ និងការអនុវត្តកម្មវិធីនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល ២. ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ៣. ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ៤. ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។ #ams1minute
-
បុរសម្នាក់កាន់គ្រាប់បែក ចូលព្រលានយន្តហោះ Hawaii

អាមេរិក៖ បុរសជនជាតិជប៉ុនម្នាក់ បានយកគ្រាប់បែកពីរគ្រាប់ ដាក់ក្នុងវ៉ាលី ហើយដើរចូលទៅក្នុងបរិវេណព្រលានយន្តហោះ Hawaii របស់អាមេរិក កាលពីថ្ងៃអង្គារ។ ប៉ូលីសហាវ៉ៃបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមបោសសម្អាតគ្រាប់ផ្ទុះបានស៊ើបអង្កេតវត្ថុ គួរឱ្យសង្ស័យ តាមរយៈម៉ាស៊ីន X-ray។ ព្រលានត្រូវបានផ្អាក ក្នុងប្រតិបត្តិការ ជាងមួយម៉ោង។ អ្នកជំនាញបានកំណត់វត្ថុទាំងនោះ ថាជាគ្រាប់បែកដៃអសកម្ម ដែលមានន័យថា វាមិនមានគ្រោះថ្នាក់ទេ។ គ្រាប់បែកដៃអសកម្ម គឺជាឧបករណ៍ហ្វឹកហាត់ ដែលមានសុវត្ថិភាព ព្រោះវាត្រូវបានច្នៃ ឲ្យមានប្រហោង ហើយមិនផ្ទុះ ប៉ុន្តែមានរូបរាង ដូចនឹងគ្រាប់បែកសកម្ម។ យ៉ាងណាមិញ បុរសឈ្មោះ Akito Fukushima អាយុ ៤១ ឆ្នាំមកពីទីក្រុង Ishikawa ត្រូវបានចាប់ខ្លួនពីបទ «គំរាមកំហែងភេរវកម្ម» ហើយត្រូវបានចាប់ឃុំឃាំង។ ប៉ូលិសបានរំឭកសាធារណជនថា ការចម្លងគ្រឿងផ្ទុះ ដូចជា គ្រាប់បែកដៃ ជាដើម ត្រូវបានហាមឃាត់ ក្នុងការឆែកឆេរ និងដាក់អីវ៉ាន់៕ ប្រភពពី AFP ប្រែសម្រួល៖សារ៉ាត
-
Elon Musk ត្រៀមដាក់បន្ទះឈីបក្នុងក្បាលមនុស្សទី២ ត្រៀមដាក់បន្ទះឈីបក្នុងក្បាលមនុស្សទី២

បរទេស៖ បន្ទះឈីបខួរក្បាលរបស់ក្រុមហ៊ុនអាមេរិក Neuralink កំពុងវិឌ្ឍន៍ល្អ បន្ទាប់ពីបានដាក់ក្នុងក្បាលអ្នកជំងឺ ជាលើកដំបូង កាលពីដើមឆ្នាំ ហើយពេលនេះ លោក Elon Musk កំពុងត្រៀមដាក់បញ្ជូលទៅក្នុងក្បាលអ្នកជំងឺទី២។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី របស់មហាសេដ្ឋីរូបនេះឲ្យដឹងកាលពីថ្ងៃពុធ។ លោក Elon Musk បាននិយាយ តាមរយៈបណ្តាញសង្គម X ថា បច្ចេកវិទ្យាភ្ជាប់ខួរក្បាលនិងកុំព្យូទ័រ ឬ ផ្សាំខួរក្បាល មានភាពប្រសើរឡើង ហើយសង្ឃឹមថា ដំណើរការល្អបែបនេះ នាំឲ្យមានអ្នកជំងឺសរសៃប្រាសាទ ឬ ពិការខួរក្បាល ឬ ជំងឺផ្សេងៗទៀត ជាច្រើននាក់ អាចដាក់បន្ទះឈីបនេះបាន។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីស្ថាប័នជំនាញរបស់អាមេរិក ក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទរបស់លោក Musk កាលពីខែមករា បានដំឡើងការផ្សាំខួរក្បាល ដាក់បន្ទះឈីប ក្នុងខួរក្បាលអ្នកជំងឺ ឈ្មោះ Noland Arbaugh ដោយជោគជ័យ។ លោក Arbaugh មានជំងឺ ខ្វិនចាប់ពីស្មាចុះក្រោម ដោយសារតែឧបទ្ទវហេតុមុជទឹក កាលពី៨ឆ្នាំមុន។ ចាប់តាំងពីប្រតិបត្តិការផ្សាំមក លោក Arbaugh បានលេងអុក…
-
ឡាន BMW រាប់ម៉ឺនគ្រឿងប្រឈមផ្ទុះពោងសុវត្ថិភាព

បរទេស៖ រថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ BMW និង ក្រុមហ៊ុនអាមេរិក-អ៊ីតាលី-បារាំង Stellantis សរុបចំនួន៧២៥០០០គ្រឿង មានពោងសុវត្ថិភាពដែលអាចបណ្តាលឲ្យផ្ទុះ។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនទាំងពីរកំពុងប្រមូលរថយន្តទាំងនេះមកជួសជុលយ៉ាងបន្ទាន់។ នេះបើតាមទីភ្នាក់ងាររដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក ហៅកាត់ NHTSA កាលពីថ្ងៃពុធ។ សេចក្តីជូនដំណឹងរបស់ NHTSA បានឲ្យដឹងថា ក្នុងចំណោមឡានជាង៧២ម៉ឹនគ្រឿង មានឡានរបស់ក្រុមហ៊ុន BMW ចំនួនជាង៣៩ម៉ឺនគ្រឿង ដែលផលិតនៅឆ្នាំ២០០៦ និង ២០១១។ ពោងសុវត្ថិភាព យីហោ Takata របស់ឡានទាំងនេះងាយនឹងផ្ទុះ និងអាចមកជាមួយនូវបំណែកដែកមុតស្រួច ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ។ រីឯ ឡានក្រុមហ៊ុន Stellantis ចំនួន៣៣ម៉ឺនគ្រឿង មានបញ្ហាឧបករណ៍ចាប់សញ្ញាប្តូរខ្សែក្រវាត់ ដែលភ្ជាប់មិនបានត្រឹមត្រូវ ធ្វើឲ្យពោងសុវត្ថិភាពកៅអីខាងមុខដំណើរការមិនល្អ។ រថយន្តទាំងនោះមានម៉ូដែល Alfa Romeo និង Jeep ជាដើម ដែលផលិតនៅចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤។ បើតាម FCA ក្រុមហ៊ុនទាំងពីរនឹងជួលជុលរថយន្តមានបញ្ហាដោយមិនគិតថ្លៃ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
ឥណ្ឌា និងរុស្ស៊ីដាក់គោលដៅជំរុញពាណិជ្ជកម្មដល់ ១០០ពាន់លានដុល្លារ នៅឆ្នាំ ២០៣០

មូស្គូ: ឥណ្ឌា និង រុស្ស៊ី បាន ព្រមព្រៀង គ្នា លើក កម្ពស់ពាណិជ្ជកម្មទ្វេភាគី កើនដល់ជាង ១០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ ការព្រមព្រៀងនេះបានកើតចេញពីកិច្ចប្រជុំកំពូលទ្វេភាគីប្រចាំឆ្នាំលើកទី ២២ នៅទីក្រុងមូស្គូ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ា ឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងពីរ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងឯកសិទ្ធិ។ គោលដៅបង្កើនពាណិជ្ជកម្មដល់ ១០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០ រវាងរុស្ស៊ី និងឥណ្ឌា នឹងផ្តោតលើការវិនិយោគ, ការប្រើប្រាស់រូបិយប័ណ្ណ ជាតិសម្រាប់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ មានដូចជាថាមពល កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ភាគីទាំងពីរបានឯកភាពលើកកម្ពស់លើវិស័យសំខាន់ៗចំនួន៩ នៃកិច្ចសហប្រតិបត្តិការដែលលាតសន្ធឹងលើពាណិជ្ជកម្ម, ការទូទាត់ពាណិជ្ជកម្មដោយប្រើរូបិយប័ណ្ណជាតិ, បង្កើនការដឹកទំនិញតាមរយៈផ្លូវថ្មី មានដូចជាច្រករបៀងដឹកជញ្ជូនខាងជើង-ខាងត្បូង, ការបង្កើនទំហំពាណិជ្ជកម្មកសិផល, ម្ហូបអាហារ និងជី។ លើសពីនេះ មេដឹកនាំទាំងពីរនៅបានព្រមព្រៀងគ្នា ដើម្បីលុបបំបាត់របាំងពាណិជ្ជកម្មមិនមែនពន្ធដែលទាក់ទងនឹងពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងរុស្ស៊ី ក៏ដូចជាការសន្ទនាក្នុងវិស័យសេរីភាវូបនីយកម្ម និងពាណិជ្ជកម្មទ្វេភាគី រួមទាំងលទ្ធភាពនៃការលុបបំបាត់តំបន់ពាណិជ្ជកម្មសេរី EAEU-ឥណ្ឌា៕…
-
យូអិន៖ របបយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមបំផ្លាញប្រទេសខ្លួនឯង

ណៃពិដោ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា របបយោធាមីយ៉ាន់ម៉ាទំនងជាកំពុងព្យាយាមបំផ្លាញប្រទេស ដែលខ្លួនមិនអាចគ្រប់គ្រងបាន។ អ្នករាយការណ៍សិទ្ធិមនុស្សមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិ លោក Tom Andrews បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា របបយោធាមីយ៉ាន់ម៉ាហាក់ដូចជាកំពុងព្យាយាមបំផ្លាញប្រទេសដែលខ្លួនមិនអាចគ្រប់គ្រងបាន តាមរយៈការវាយប្រហារទៅលើជនស៊ីវិលស្លូតត្រង់ មានដូចជាការវាយលុកទៅលើសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ លោកបន្ថែមថា ការវាយប្រហារទាំងនោះ គឺពិតជាមានទំហំធំធេងខ្លាំងណាស់។ កាសែតរ៉យទ័របានរាយការណ៍ថា លោក Tom Andrews កាលពីពេលថ្មីៗនេះ ក៏បានអះអាងដែរថា នៅពេលមានកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរារាំងរបបសឹកមីយ៉ាន់ម៉ាពីការទិញសម្ភារៈយោធានោះ គេសង្កេតឃើញថា នៅតែមានការនាំចូលអាវុធក្នុងតម្លៃ ២៥៣លានដុល្លារសម្រាប់រយៈពេល ១២ខែ គិតមកទល់នឹងខែមីនា ឆ្នាំ២០២៤។ ទោះបីជាយ៉ាងណា ធនាគារកណ្តាលមីយ៉ាន់ម៉ាបានចេញមុខជំទាស់យ៉ាងខ្លាំងចំពោះរបាយការណ៍របស់លោក Andrews និងបានអះអាងថា របាយការណ៍នេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជនស៊ីវិលមីយ៉ាន់ម៉ា ព្រមទាំងទំនាក់ទំនងមីយ៉ាន់ម៉ា និងប្រទេសដទៃ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

“ពានរង្វាន់សម្តេចធិបតី” ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់ ហើយបានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់។ #ams1minute
-
រុក្ខវិថីក្រមួនស រាជធានីភ្នំពេញ

-
ភ្នំស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
