-
អ៊ុយក្រែន ជាប្រទេសដែលទទួលជំនួយបរទេសច្រើនជាងគេ

ដោយសរុបប្រមាណជាង ១១,២ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ ទំហំទឹកប្រាក់នេះមានការកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹងឆ្នាំ២០២១ ដែលមានត្រឹម ៤១៩លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្ន ជំនួយបរទេសដែលបញ្ជូនទៅអ៊ុយក្រែន ក្នុងឆ្នាំ២០២៣ បានកើនដល់ ១៦,៧ពាន់លានដុល្លារ។ ក្រៅពីអ៊ុយក្រែន ប្រទេសបន្ទាប់ដែលទទួលជំនួយយ៉ាងច្រើនពីបរទេសគឺអ៉ីស្រាអែល ពោលគឺទទួលបានជាង ៣,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២។ មួយចំណែកធំនៃប្រទេសដែលទទួលបានទឹកប្រាក់ជំនួយពីបរទេសធំបំផុត គឺស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក – Visual Capitalist #ams1minute
-
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ

បដិសេធចំពោះការអត្ថាធិប្បាយ របស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា។ ការអះអាងថាដំណើរការកាត់ក្តីលើសកម្មជនបរិស្ថាន មិនអនុលោមតាមបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការកម្ពុជា។ កម្ពុជា ក៏ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ គ្មានបុគ្គលណាម្នាក់ត្រូវបានចោទប្រកាន់ ដោយសារតែពួកគេជានរណានោះទេ ប៉ុន្តែផ្អែកលើបទល្មើសដែលច្បាប់បានកំណត់។ ការដែល ជាសកម្មជនបរិស្ថាន ឬសម្ព័ន្ធជាមួយអង្គការស្តីពីសិទ្ធិណាមួយ មិនផ្តល់ឱ្យពួកគេធ្វើសកម្មភាព ដោយនិទណ្ឌភាពឡើយ។ សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារ ការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១។ #ams1minute
-
លំហសាធារណៈ

-
អ្នកជំងឺទឹកនោមផ្អែម អាចប្រើ AI វាស់ជាតិស្ករ និង សម្រួលការគេង

បរទេស៖ ឆាប់ៗនេះ អ្នកជំងឺទឹកនោមផ្អែម នៅប្រទេសស្វីសនឹងអាចប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីវាស់ ស្ទង់កម្រិតជាតិស្ករអ្នកជំងឺទឹកនោមផ្អែម នៅពេលយប់ ដូច្នេះ ជួយអ្នកជំងឺគេងលក់ ដោយគ្មានការ ព្រួយបារម្ភ។ នេះបើយោងតាមចុះផ្សាយរបស់ Medical Express។ បច្ចេកវិទ្យាថ្មីប្រើ AI នេះត្រូវបានផលិតដោយក្រុមហ៊ុន ឱសថដ៏ធំរបស់ប្រទេសស្វីស Roche។ ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃ កើតឡើងពីកម្រិតជាតិស្ករខ្ពស់ក្នុងឈាម។ ជំងឺនេះអាចរំខានដំណេក និងមានពេលខ្លះ ត្រូវចូលពេទ្យភ្លាមៗ នៅពេលជាតិស្ករចុះឬឡើងខ្លាំងនៅពេលយប់។ ក្រុមហ៊ុនស្វីស Roche អះអាងថា បច្ចេកវិទ្យាតាមដានជាតិស្ករចុងក្រោយបំផុតរបស់ខ្លួន ប្រើឧបករណ៍ ចាប់សញ្ញា កម្រិតជាតិស្ករក្នុងឈាម រៀងរាល់ ៥ នាទីម្តង ដោយភ្ជាប់ជាមួយកម្មវិធី AI ។ បច្ចេកវិទ្យានេះ កាត់បន្ថយការព្រួយបារម្ភ អំពីការថយចុះជាតិស្ករក្នុងឈាម នៅពេលយប់។ ក្រុមហ៊ុន Roche រំពឹងថា ដំណោះស្រាយ AI ថ្មីនេះ នឹងវិនិច្ឆ័យ ស្របតាមស្តង់ដារសុខភាព និងសុវត្ថិភាពអឺរ៉ុប។ យោងតាមអង្គការសុខភាពពិភពលោក គិតត្រឹមឆ្នាំ…
-
អាមេរិកព្រមលុបបំណុលឥណ្ឌូណេស៊ី ជាថ្នូរនឹងថ្មប៉ប្រះទឹក

បរទេស៖ សហរដ្ឋអាមេរិកបានយល់ព្រមលុបបំណុលចំនួន ៣៥ លានដុល្លារដល់ប្រទេសឥណ្ឌូណេស៊ីក្នុងរយៈពេល ៩ ឆ្នាំខាងមុខ ជាថ្នូរនឹងការស្ដារ ក៏ដូចជាថែរក្សាថ្មប៉ប្រះទឹក ឬផ្កាថ្ម ដោយសារតែឥណ្ឌូណេស៊ីជាកន្លែង ផ្ទុកជីវចម្រុះច្រើនបំផុតរបស់ពិភពលោក ។ ថ្មប៉ប្រះទឹកនៅទូទាំងពិភពលោកកំពុងស្ថិតក្រោមការគំរាមកំហែង កាន់តែខ្លាំងឡើង ដោយសារតែការ ប្រែប្រួលអាកាសធាតុ បង្កឲ្យទឹកសមុទ្រឡើងកម្ដៅ ។ ទិន្នន័យ នៅក្នុងខែឧសភាបានបង្ហាញថា ជិត ២ ភាគ ៣ នៃផ្កាថ្មត្រូវបានទទួលរងនូវផលប៉ះពាល់ កាលពីឆ្នាំមុន ។ យោងតាមក្រសួងហិរញ្ញវត្ថុអាមេរិកបានឲ្យដឹងថា បំណុលចំនួន ២៦ លានដុល្លាររបស់ទីក្រុងហ្សាកាតា ក្រោមច្បាប់អភិរក្សព្រៃឈើត្រូពិច និងផ្កាថ្មីត្រូវបានលុបចោល ហើយបំណុលដែលនៅសេសសល់ ទាំងប៉ុន្មាន ត្រូវអង្គការអភិរក្សរបស់អាមេរិកមួយចំនួនទៀតដូចជា អង្គការ The Nature Conservancy បានចូលរួមផ្តល់ជាវិភាគទាន ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ ដល់ប្រព័ន្ធអេកូឡូស៊ីថ្មប៉ប្រះទឹក ក៏ដូចជា ដល់ការចិញ្ចឹម ជីវិតប្រកបដោយនិរន្តរភាព សម្រាប់អ្នកដែលពឹងផ្អែក លើធនធានទាំងនេះ ។ ឥណ្ឌូណេស៊ីមានផ្កាថ្ម ប្រហែល ១៨% នៃចំនួនថ្មប៉ប្រះទឹកសរុប របស់ពិភពលោក…
-
ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា បង្ហាញពីភាពចាស់ទុំ និងការបោះជំហានយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ កក្កដា ២០២៤

១. ឡានអគ្គិសនីកាន់តែពេញនិយមនៅកម្ពុជា ៦ខែ កើនជាង ៥០០% ដោយយានយន្តអគ្គិសនី ២ ៩៦៨គ្រឿង បានចុះបញ្ជី – AMS Economy ២. កម្ពុជានាំចេញមៀនស្រស់ជាង ១,៤ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាង ១២០% ក្នុងឆមាសទី១ – FN ៣. ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានទឹកប្រាក់ជាង ២៦ពាន់លានដុល្លារ – កម្ពុជាថ្មី ៤. សេតវិមាន៖ ឥណ្ឌាមានសមត្ថភាពទទូចឱ្យលោក Putin បញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន – AFP ៥. ក្រុមហ៊ុនអាវុធរដ្ឋរបស់អ៊ុយក្រែន បើកការិយាល័យបរទេសដំបូង នៅអាមេរិក – Reuters #ams1minute
-
អបអរសាទរព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី

លើកទី២ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងពិធីបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្ដែងចំបាប់បុរាណ, គុនខ្មែរ, យុទ្ធគុនក្រមខម, យុទ្ធគុនវាយខែល, គុនល្បុក្កតោ, ក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលនឹងក្លាយជាផ្ទាំងទស្សនីយភាពដ៏ប្រណីត ដើម្បីផ្សព្វផ្សាយដល់បរទេសថា អំពីយុទ្ធគុនពិសេសសម្បូរបែប ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ #ams1minute
-
ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ

-
តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ស្ថិតក្នុងខេត្តបាត់ដំបង មានទំហំ ៣៥៣.៩០ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថាន តាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute