-
វាលធំ ឧទ្យានជាតិវិរៈជ័យស្រុកវើនសៃ ស្រុកតាវែង ខេត្តរតនគីរី

-
ឱកាសការងារចំនួន ៤៦ ២៧៨ កន្លែង សម្រាប់ថ្ងៃទី៨~១៥ ខែកក្កដា ឆ្នាំ ២០២៤

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ បាន និងកំពុងជំរុញក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងបញ្ចកោណទី៣ មុំទី១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ តាមរយៈ ការបង្កើត, ការរក្សា, និងការបង្កើន ការងារដល់កម្មករ-និយោជិត, ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាជន ។ សូមយុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram) ដើម្បីទទួលបានព័ត៌មានលម្អិត #ams1minute
-
តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង ស្ថិតក្នុងខេត្តឧត្តរមានជ័យ មានទំហំ ៥៣.៨០ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងបរិស្ថាន តាមក្រមបរិស្ថាន ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
របាយការណ៍នៅថ្ងៃទី៨ កក្កដា

-
ការរៀបចំសហគមន៍កសិកម្ម គឺដើម្បីធានាការបង្កើនផលិតផល និងផលិតភាពរបស់កសិករ

-
ប្រធានាធិបតីអាមេរិក លោក Joe Biden គឺជាប្រធានាធិបតីដែលមានវ័យចំណាស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រអាមេរិក

យោងតាមការស្ទង់មតិថ្មីមួយដោយសារព័ត៌មាន The New York Times និង Siena College គេឃើញថា ៧៤% នៃអ្នកមានសិទ្ធិបោះឆ្នោត គិតថាលោកមានអាយុចាស់ពេកហើយក្នុងការធ្វើជាប្រធានាធិបតី ខណៈដែលមានប្រជាជនត្រឹម ៤៣%ប៉ុណ្ណោះដែលគិតដូច្នេះចំពោះលោក Donald Trump។ ជាងនេះទៅទៀត ៦២%នៃប្រជាជនដែលបោះឆ្នោតឱ្យលោក Joe Biden កាលពី២០២០ ដោយក្នុងនោះមាន ៥៩%ជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ក៏គិតថាលោកមានវ័យកាន់តែចំណាស់ខ្លាំងដែរ – Statista #ams1minute
-
ប្រាសាទព្រះខ័នកំពង់ស្វាយ ឬប្រាសាទបាកាន

-
រកឃើញសពអ្នកឡើងភ្នំព្រិលប៉េរូ ក្រោយបាត់ខ្លួន ២២ឆ្នាំ

បរទេស៖ សាកសពរបស់អ្នកឡើងភ្នំ ជាបុរជនជាតិអាមេរិកម្នាក់ ទើបត្រូវបានគេរកឃើញ កាលពីថ្ងៃចន្ទ បន្ទាប់ពីបានឡើងភ្នំព្រិល Huascaran កម្ពស់ ជាង៦៧០០ម៉ែត្រ នៅប្រទេសប៉េរូ កាលពី២២ឆ្នាំមុន។ លោក William Stampfl ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន នៅក្នុងខែមិថុនា ឆ្នាំ២០០២ ហើយធ្លាក់ព្រិលទឹកកកបានកប់រូបលោកស្លាប់ នៅលើភ្នំ Huascaran ។ ភ្នំ Huascara ស្ថិតនៅក្នុងតំបន់ Ancash ចម្ងាយប្រហែល៤០០ គីឡូម៉ែត្រ ភាគខាងជើង នៃរដ្ឋធានីលីម៉ា របស់ប្រទេសប៉េរូ។ ភ្នំមួយនេះ ជាទីពេញចិត្តរបស់អ្នកឡើងភ្នំ មកពីជុំវិញពិភពលោក។ ប៉ុន្តែប្រឈមនឹងការបាត់បង់ជីវិត។ កាលពីខែឧសភា សាកសពរបស់អ្នកឡើងភ្នំ ជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានគេរកឃើញ នៅទីនោះ បន្ទាប់ពីគេបានបាត់ខ្លួន ជិតមួយខែ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៤

-
ចិនផលិតឆ្កែយន្តជើង ៦ ធ្វើជាជំនួយការអ្នកពិការភ្នែក

ប៉េកាំង៖ សាលាវិស្វកម្មមេកានិច នៃសាកលវិទ្យាល័យចិន Shanghai Jiao Tong បានបង្កើតឆ្កែយន្ត ជើងប្រាំមួយ មានកាមេរ៉ា និងឧបករណ៍ចាប់សញ្ញាសម្គាល់សញ្ញាចរាចរណ៍ ធ្វើជាជំនួយការរបស់អ្នកពិការភ្នែក។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Interesting Engineering កាលពីពេលថ្មីៗនេះ។ ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ឆ្កែយន្តនេះ អាចយល់ និងឆ្លើយតបទៅនឹងការបញ្ជា ដោយសំឡេង ពីអ្នកប្រើប្រាស់ដែលពិការភ្នែក ជាមួយនឹងភាពត្រឹមត្រូវ ជាង ៩០% និងពេលវេលាឆ្លើយតបយ៉ាងលឿន ពោលគឺតិចជាងមួយវិនាទី។ វាអាចប្រតិបត្តិតាមពាក្យបញ្ជា ដូចជា ចាប់ផ្តើម, ឈប់, ទៅមុខ បកក្រោយ បង្កើនល្បឿន និងបន្ថយល្បឿន ជាដើម។ នៅប្រទេសចិន មានឆ្កែពិតនាំផ្លូវ ៤០០ប្រភេទ រួមទាំងឆ្កែ Labradors សម្រាប់មនុស្សពិការភ្នែក ជិត២០លាននាក់ តែវាមានតម្លៃថ្លៃ។ នេះបើតាម Interesting Engineering ដដែល។ សាស្ត្រាចារ្យ Gao Feng ដែលដឹកនាំការស្រាវជ្រាវបង្កើតឆ្កែយន្ត បានប្រាប់ Reuters ថា…