-
រង្វង់មូលស្រុកព្រៃនប់ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

-
របាយការណ៍នៅថ្ងៃទី៩ កក្កដា

-
ឆ្នឹងខ្នងនៃវិស័យអប់រំ គឺគ្រូបង្រៀន។ ដូច្នេះ គុណភាពគ្រូ គឺជាកត្តាគន្លឹះនៅក្នុងការធានាគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសនៅក្នុងការអភិវឌ្ឍ

-
កន្លែងអភិរក្សជលផល ស្ទឹងកំបុត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ មានទំហំ ៧៨.០៩ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ

គួរបញ្ជាក់ផងដែរថា កន្លែងអភិរក្សជលផល ស្ទឹងកំបុត ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute
-
នៅអាស៊ាន ហ្វីលីពីន ឈរនៅចំណាត់ថ្នាក់កំពូល ដោយទទួលបានលុយបញ្ញើពីបរទេសសរុប ៤០ពាន់លានដុល្លារ

ការណ៍នេះឆ្លុះបញ្ចាំងពីចំនួនដ៏ច្រើននៃពលករហ្វីលីពីនដែលកំពុងរស់នៅ និងធ្វើការនៅបរទេស។ កម្មករហ្វីលីពីនធ្វើការនៅតាមប្រទេសនានានៅទូទាំងពិភពលោក ដែលនេះបានរួមចំណែកដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចក្នុងប្រទេសហ្វីលីពីន តាមរយៈការផ្ទេរប្រាក់ទៅក្នុងស្រុកវិញ ដើម្បីជួយកាត់បន្ថយភាពក្រីក្រ ផ្តល់មូលនិធិដល់ការអប់រំ និងលើកកម្ពស់កម្រិតជីវភាពសម្រាប់គ្រួសារជាច្រើន – Seasia #ams1minute
-
សារមន្ទីរជាតិ

-
នៅពេលបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សូមអំពាវនាវគ្រប់វត្តអារាម ទូងស្គរ និងបាញ់កាំជ្រួច

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ កក្កដា ២០២៤

១. ៦ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត១ពាន់លានដុល្លារ ពីការនាំចេញអង្ករ ជិត ៣៤ ម៉ឺនតោន និងស្រូវជាង ២,៥លានតោន – AMS Central ២. កូនឈើ ១ ០០០ដើម ត្រូវបានដាំនៅរមណីយដ្ឋានអង្គរ ដើម្បីអបអររុក្ខទិវាជាតិ – ថ្មីៗ ៣. គិតត្រឹមឆ្នាំ២០២៤ កម្ពុជាបង្កើតសួនរុក្ខទិវាបានប្រមាណ ៤៧៥ហិកតា នៅរាជធានី-ខេត្តចំនួន ១៤ – FN ៤. អាមេរិក ប្រកាសផ្តល់កម្ចីយោធាលើកទី២ ទំហំ ២ពាន់លានដុល្លារ ដល់ប៉ូឡូញ – CGTN ៥. ចិន-បេឡារុស ធ្វើសមយុទ្ធយោធារួមគ្នា នៅក្បែរព្រំដែនប៉ូឡូញ – Reuters #ams1minute
-
រាជរដ្ឋាភិបាលកម្ពុជា នឹងអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់ប៉ូលសេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយឈរលើចក្ខុវិស័យអភិវឌ្ឍន៍ទៅជា៖

១. ច្រកទ្វាអន្តរជាតិរបស់កម្ពុជាដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុ មធ្យោបាយ និងឡូជីស្ទិក មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់ សកលលោកមជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា ៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ដែលមានកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព ចម្រុះវប្បធម៌ និងឆ្លាតវៃ។ #ams1minute