Category: One-Minute

  • អាមេរិក បញ្ចេញបន្ទះសូឡាភ្ជាប់លើដំបូលឡាន សម្រាប់សាកឡានអគ្គិសនី

    អាមេរិក បញ្ចេញបន្ទះសូឡាភ្ជាប់លើដំបូលឡាន សម្រាប់សាកឡានអគ្គិសនី

    បរទេស៖ ក្រុមហ៊ុនអាមេរិក GoSun បានបញ្ចេញបន្ទះសូឡាសាកថាមពលពន្លឺព្រះអាទិត្យចល័តថ្មី ដែលអាចឱ្យរថយន្តអគ្គិសនី ឬ EV បញ្ចូលថ្ម ពេលកំពុងធ្វើដំណើរ។ នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Interesting Engineering។ បន្ទះ GoSun មានទម្ងន់ស្រាល និងមានប្រសិទ្ធភាពខ្ពស់។ ឧបករណ៍នេះត្រូវបានផលិតចេញពីវត្ថុធាតុដើម ទប់ទល់គ្រប់លក្ខខណ្ឌអាកាសធាតុ ហើយអាចបត់បន្ទះគ្របលើរថយន្តបានថែមទៀតផង។ បើតាមគេហទំព័ររបស់ក្រុមហ៊ុន Gosun បានឲ្យដឹងថា អតិថិជនអាចកក់ទិញបានពីឥលូវទៅហើយពួកគេនឹងទទួលបានបន្ទះសូឡានេះ នៅឆ្នាំ២០២៥ ក្នុងតម្លៃជិត៣ពាន់ដុល្លារ។ ក្រុមហ៊ុននឹងតម្លើងឲ្យដោយប្រើពេលតែ ២០នាទីប៉ុណ្ណោះ។ ក្រុមហ៊ុន GoSun ចាត់ទុកឧបករណ៍នេះ ទំនើបខ្លាំង និងប្រកបដោយសក្តានុពល ដែលនឹងជួយដោះស្រាយបញ្ហាការរងចាំសាកឡានអគ្គិសនីនៅតាមស្ថានីយ និងដោះស្រាយបញ្ហាអស់ថ្មតាមផ្លូវ។ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • វៀតណាមសម្រេចឲ្យឯកជនលក់សូឡាលើដំបូលផ្ទះ មិនបាច់សុំអាជ្ញាធរ

    វៀតណាមសម្រេចឲ្យឯកជនលក់សូឡាលើដំបូលផ្ទះ មិនបាច់សុំអាជ្ញាធរ

    ហាណូយ៖ បន្ទះសូឡាសាកថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលផ្ទះ និងថាមពលកកើតឡើងវិញ ផ្សេងៗទៀត ឥឡូវនេះ អាចលក់ដោយផ្ទាល់ តាមរយៈបណ្តាញបញ្ជូនឯកជន ដោយមិនចាំបាច់ឆ្លងកាត់អគ្គិសនីវៀតណាម ហៅកាត់ EVN។ នេះបើតាម VNexpress ចេញផ្សាយ កាលពីពេលថ្មីៗនេះ។ ដោយយោងក្រឹត្យរបស់រដ្ឋាភិបាលស្តីពីកិច្ចព្រមព្រៀងទិញថាមពលដោយផ្ទាល់ ហៅកាត់ DPPA សម្រាប់ថាមពលកកើតឡើងវិញ VN Express ផ្សាយថាការបំពាក់ និងប្រើប្រាស់ថាមពលលើដំបូលផ្ទះដូចជា ខ្យល់, ជីវម៉ាស, មីក្រូវារីអគ្គិសនី,ថាមពលកម្តៅ Geothermal ក្នុងផែនដី, រលក និងរោងចក្រអគ្គិសនីដើរដោយកម្លាំងជំនោរខ្យល់ សុទ្ធតែមិនចាំបាច់ឆ្លងអាជ្ញាធរជំនាញរដ្ឋ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមឲ្យដឹងបន្ថែមថា រោងចក្រកាកសំណល់ដែលបំប្លែងទៅជាថាមពលមិនត្រូវបានរាប់បញ្ចូលទេ ដោយសារមិនត្រូវបានចាត់ថ្នាក់ ជាផ្លូវការថា ជាប្រភពដែលអាចកកើតឡើងវិញ។ មិនមានការកំណត់សមត្ថភាព លើការលក់បន្ទះសូឡាលើដំបូល នោះទេ ប៉ុន្តែបណ្តាញផ្គត់ផ្គង់ ឬបញ្ជូនភ្លើងឯកជនត្រូវតែមានអាជ្ញាប័ណ្ណ ក្នុងការផ្គត់ផ្គង់អគ្គិសនី។ នៅក្នុងប្រទេសវៀតណាម មានឧបករណ៍សូឡា នៅលើដំបូលផ្ទះ ជាង១០ម៉ឺន៣ពាន់ ដែលមានសមត្ថភាពថាមពល សរុបជាង៩៥០០មេហ្គាវ៉ាត់ (MW) ហើយគ្រោងនឹងបង្កើនដល់ ប្រហែល ១២០០០ MW នៅឆ្នាំ ២០៣០…

  • អាមេរិកឲ្យមេដឹកនាំឥណ្ឌា បញ្ជាក់ពីអធិបតេយ្យភាពអ៊ុយក្រែន ពេលជួបលោកពូទីន

    អាមេរិកឲ្យមេដឹកនាំឥណ្ឌា បញ្ជាក់ពីអធិបតេយ្យភាពអ៊ុយក្រែន ពេលជួបលោកពូទីន

    បរទេស៖ លោក Matthew Miller អ្នកនាំពាក្យក្រសួងការទេសសហរដ្ឋអាមេរិក បានជំរុញឲ្យលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា សង្កត់ធ្ងន់អំពីអធិបតេយ្យភាព របស់អ៊ុយក្រែន ក្នុងពេលបំពេញទស្សនកិច្ចនៅរុស្ស៊ី និងជួបជាមួយលោក ពូទីន។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានទៅដល់ក្រុងមូស្គូ កាលពីថ្ងៃចន្ទ។ មេដឹកនាំរូបនេះ និងប្រធានាធិបតីរុស្ស៊ី លោក Vladimir ជួបប្រជុំក្រៅផ្លូវការម្តងរួចមកហើយ កាលពីល្ងាចថ្ងៃចន្ទ ហើយគ្រោងនឹងជួបគ្នា ផ្លូវការ នៅថ្ងៃអង្គារនេះ។ លោក Matthew Miller ប្រាប់អ្នកសារព័ត៌មានថា «យើងជំរុញឱ្យឥណ្ឌា ដូចដែលយើងធ្វើជាមួយប្រទេសណាក៏ដោយ ដែលជួបជាមួយភាគីរុស្ស៊ី ដើម្បីឱ្យច្បាស់ថា ដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែន ត្រូវតែជាការគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ , គោរពចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព របស់អ៊ុយក្រែន»។ លោក Matthew Miller បាននិយាយថា «ឥណ្ឌាគឺជាដៃគូយុទ្ធសាស្រ្ត ក្នុងការសន្ទនាពេញលេញ និងដោយស្មោះត្រង់ ប៉ុន្តែយើងក៏ព្រួយបារម្ភ អំពីទំនាក់ទំនង ជាមួយរុស្ស៊ី»៕ ប្រភពពី AFP ប្រែសម្រួល៖…

  • សន្តិភាពពេញលេញជាង ២៥ឆ្នាំ អនុញ្ញាតឱ្យកម្ពុជាប្រមូលផ្ដុំធនធាន

    សន្តិភាពពេញលេញជាង ២៥ឆ្នាំ អនុញ្ញាតឱ្យកម្ពុជាប្រមូលផ្ដុំធនធាន

    និងកម្លាំងជាតិទាំងមូល អភិវឌ្ឍប្រទេសឱ្យរីកចម្រើនយ៉ាងលឿន និងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ #ams1minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ កក្កដា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ កក្កដា ២០២៤

    ១. សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយកើន ៥% នៅឆ្នាំ២០២៣ និងរំពឹងកើន ៦% នៅឆ្នាំ២០២៤ – AMS Economy ២. អាជ្ញាធរអគ្គិសនីកម្ពុជា៖ អ្នកដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលដែលមានកម្លាំងលើស ១០គីឡូវ៉ាត់ត្រូវបង់ថ្លៃប្រើប្រាស់អានុភាព – ថ្មីៗ ៣. ក្រុមហ៊ុននាំចេញអង្ករ អេមរុរ៉ាយ (AmruRice) ជោគជ័យក្នុងការនាំចេញអង្ករសែនក្រអូបកម្ពុជាជើងដំបូង ទៅកាន់អាល្លឺម៉ង់ចំនួន ១០កុងទីន័រ ដែលមានទម្ងន់ ២៥០តោន – កម្ពុជាថ្មី ៤. សម្ព័ន្ធគណបក្សឆ្វេងនិយម ឈ្នះអាសនៈភាគច្រើន ក្នុងការបោះឆ្នោតសភាបារាំងជុំទី២ – AFP ៥. អឺរ៉ុបយកពន្ធលើរថយន្តអគ្គិសនីចិន ខណៈចិនស៊ើបអង្កេតលើស្រាកូញាក់អឺរ៉ុប – Reuters #ams1minute

  • សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota Group ពិនិត្យលទ្ធភាពលើចំណុចសំខាន់ចំនួន ២ គឺ៖

    សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota Group ពិនិត្យលទ្ធភាពលើចំណុចសំខាន់ចំនួន ២ គឺ៖

    ១. ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ (Spare parts) របស់ក្រុមហ៊ុនតូយ៉ូតា សម្រាប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា និងតាមបណ្ដាប្រទេសផ្សេងៗទៀត ២. ពិនិត្យលទ្ធភាព និងពិចារណាលើការភ្ជាប់កិច្ចសហការជាមួយនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុកដែលអាចផ្គត់ផ្គង់ជាសម្ភារបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតា។ #ams1minute

  • ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា

    ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា
  • លោកប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី (APF) ប្តេជ្ញាបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំង

    លោកប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី (APF) ប្តេជ្ញាបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំង

    ឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ហើយថាការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាខាងមុខនេះ នឹងជាឱកាសក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនវិនិយោគ ពីបណ្ដាប្រទេសហ្វ្រង់កូហ្វូនីជុំវិញពិភពលោក មកវិនិយោគនៅក្នុងកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង និងបានបញ្ជាក់ជូនលោកប្រធាន APF អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា។ #ams1minute

  • សម្តេចធិបតី៖ “កិច្ចសហការរបស់ កម្ពុជា-បារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ”

    សម្តេចធិបតី៖ “កិច្ចសហការរបស់ កម្ពុជា-បារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ”

    កិច្ចសហការសេដ្ឋកិច្ចបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ជាមួយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ និង ២០៦,៤១ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ ហើយការវិនិយោគពីបារាំងក៏បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។ #ams1minute

  • កន្លែងអភិរក្សជលផល ដើមម្តេញ ស្ថិតក្នុងខេត្តតាកែវ មានទំហំ ៤១.៧៥ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

    កន្លែងអភិរក្សជលផល ដើមម្តេញ ស្ថិតក្នុងខេត្តតាកែវ មានទំហំ ៤១.៧៥ ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។

    គួរបញ្ជាក់ផងដែរថា កន្លែងអភិរក្សជលផល ដើមម្តេញ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។ 📷 MLMUPC #ams1minute