Category: One-Minute

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ ឧសភា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១០ ឧសភា ២០២៤

    ១. កំពង់ផែទឹកជ្រៅអន្តរជាតិថ្លៃបំផុតនៅកំពតបើកដំណើរការថ្ងៃទី៦ មិថុនា – AMS Economy ២. ទីផ្សារចិនចាប់ផ្តើមបើកផ្លូវនាំចូលម្រេចពីកម្ពុជា – កម្ពុជាថ្មី ៣. កំពង់ផែភ្នំពេញ ចំណេញជាង ៩លានដុល្លារនៅឆ្នាំ២០២៣ ថយចុះ ៣៥% – FN ៤. ថៃបន្តការសាង់សង់ផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន តម្លៃ៩ពាន់លាន – Bangkok Post ៥. ហ្វីលីពីន ចង់បណ្តេញក្រុមមន្រ្តីការទូតចិនត្រលប់ទៅប្រទេសវិញ ខណៈបញ្ហានៅសមុទ្រចិនខាងត្បូងកាន់តែតានតឹង – AFP #ams1minute

  • ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំងឱ្យបានចប់សព្វគ្រប់

    ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំងឱ្យបានចប់សព្វគ្រប់

    ដើម្បីធ្វើជាគំរូសំរាប់ខេត្តផ្សេងៗទៀតឈានឆ្ពោះទៅបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធឱ្យបានរួចរាល់ក្នុងអាណត្តិទី៧ នេះ។ កិច្ចប្រជុំពិភាក្សាការចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ឧសភា ២០២៤ #ams1minute

  • សម្ដេចធិបតី៖ “មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)”

    សម្ដេចធិបតី៖ “មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)”

    ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ក៏មានបំណងក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ ហើយលោកបណ្ឌិត ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នាអនាគតកាល។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនរបស់លោកបណ្ឌិត ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតកម្ពុជា ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ សម្តេចធិបតី បានបន្តថាការបណ្តុះបណ្តាលជំនាញទន់ ជាពិសេសភាពជាអ្នកដឹកនាំនេះគឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័ន ទាំងវិស័យសាធារណៈ និងឯកជន ព្រោះថាដើម្បីអាចប្រែក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយនឹងការលើកទឹកចិត្ត និងការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯង ជាមុនសិន។ #ams1minute

  • កម្ពុជា-សហភាពអឺរ៉ុប ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ

    កម្ពុជា-សហភាពអឺរ៉ុប ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ

    ប្រមុខការទូតកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជានិងសហភាពអឺរ៉ុប ហើយប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់ និងអន្តរជាតិ។ #ams1minute

  • ប្រែក្លាយសាលាមតេ្តយ្យ និងបឋមទៅជាសាលារៀនបៃតង

    ប្រែក្លាយសាលាមតេ្តយ្យ និងបឋមទៅជាសាលារៀនបៃតង

    🎥 Apsara FM97 #ams1minute

  • TikTok នឹងដាក់ស្លាកវីដេអូទាំងឡាយ ដែលបង្កើតឡើងពី AI ដោយស្វ័យប្រវត្តិ

    TikTok នឹងដាក់ស្លាកវីដេអូទាំងឡាយ ដែលបង្កើតឡើងពី AI ដោយស្វ័យប្រវត្តិ

    សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន TikTok បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាប់ផ្តើមដាក់ស្លាកមាតិកា ឬវីដេអូទាំងឡាយណា ដែលបង្កើតពីបញ្ញាសិប្បនិមិ្មត (AI) ដោយស្វ័យប្រវត្តិ ទៅលើវេទិកាមួយចំនួន រួមទាំង Dall-E របស់ក្រុមហ៊ុន OpenAI។ ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ បានក្លាយជាក្តីកង្វល់ដ៏ធំមួយ សម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិ្មត (AI) ដោយអាជ្ញាធរមានការព្រួយបារម្ភ អំពីការរីកសាយភាយមាតិការក្លែងក្លាយ ដែលអាចរំខានដល់សង្គម។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានផ្នែកទំនុកចិត្ត និងសុវត្ថិភាពរបស់ក្រុមហ៊ុន TikTok លោក Adam Presser បាននិយាយថា ខ្លឹមសារដែលបង្កើតពី AI គឺជាកន្លែងច្នៃប្រឌិតដ៏អស្ចារ្យមួយ ប៉ុន្តែតម្លាភាពសម្រាប់អ្នកមើល គឺមានសារៈសំខាន់។ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance បានប្រាប់កាសែត Financial Times ថា ការដាក់ស្លាកនេះដែរ ក៏នឹងរួមបញ្ចូលមាតិកាទាំងឡាយណា ដែលផលិតដោយប្រើឧបករណ៍ Firefly របស់ Adobe, ឧបករណ៍បង្កើតរូបភាព AI ផ្ទាល់របស់ TikTok និង Dall-E របស់ OpenAI។…

  • “រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា”

    “រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា”

    ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការ(ILO) វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសគាំទ្រដល់សមាគមនានាក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ជាពិសេសការកសាងមូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យមានជំនាញខ្ពស់ និងជំនាញប្រកបដោយភាពបត់បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ #ams1minute

  • ជប៉ុនចាប់ផ្តើមការនេសាទត្រីបាឡែនពាណិជ្ជកម្មខ្នាតធំ

    ជប៉ុនចាប់ផ្តើមការនេសាទត្រីបាឡែនពាណិជ្ជកម្មខ្នាតធំ

    តូក្យូ៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុននឹងបន្ថែមត្រីបាឡែនហ្វីន (ត្រីបាឡែនខ្នាតធំ) ទៅក្នុងបញ្ជីប្រភេទត្រីបាឡែនពាណិជ្ជកម្មរបស់ខ្លួន ខណៈកន្លងមក ការនេសាទត្រីបាឡែនតូចៗមានចំនួន៣ប្រភេទប៉ុណ្ណោះ។ ប្រទេសជប៉ុនបានបន្តការនេសាទត្រីបាឡែនពាណិជ្ជកម្មនៅក្នុងដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅឆ្នាំ២០១៩ បន្ទាប់ពីការដកខ្លួនចេញពីគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC) កាលពី ៥ឆ្នាំមុន។ លោក Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលជប៉ុននឹងបន្តលើកកម្ពស់ការនេសាទត្រីបាឡែន និងចាត់វិធានការការទូតចាំបាច់។ លោក Hayashi បន្តថា ត្រីបាឡែនគឺជាធនធានអាហារដ៏សំខាន់ ហើយគួរតែត្រូវបានប្រើប្រាស់ប្រកបដោយនិរន្តរភាព ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ វាក៏មានសារៈសំខាន់ផងដែរ ក្នុងការទទួលមរតកវប្បធម៌អាហារប្រពៃណីនៅក្នុងប្រទេសជប៉ុន។ ទីភ្នាក់ងារជលផលជប៉ុននិយាយថា ប្រទេសជប៉ុនចាប់បានត្រីបាឡែនប្រភេទ minke សរុបចំនួន ២៩៤ក្បាល ក្នុងនោះក៏រួមមានត្រីបាឡែន Bryde និងត្រីបាឡែន Sei កាលពីឆ្នាំមុន។ ការនេសាទត្រីបាឡែននៅក្នុងប្រទេសជប៉ុន បានឈានដល់កម្រិតកំពូលនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០។ ប្រទេសជប៉ុនបានទាក់ទាញការរិះគន់ពីក្រុមបរិស្ថាន ពាក់ព័ន្ធនឹងការស្រាវជ្រាវវិទ្យាសាស្ត្រត្រីបាឡែនក្នុងឆ្នាំ១៩៨៧ ដោយធ្វើតាមបទប្បញ្ញត្តិរបស់ IWC ដែលហាមឃាត់ការបរបាញ់ត្រីបាឡែនពាណិជ្ជកម្ម។ អូស្ត្រាលី និងនូវែលសេឡង់ ស្ថិតក្នុងចំណោមប្រទេសដែលសម្តែងការខកចិត្ត នៅពេលដែលជប៉ុនបានប្រកាសថា ខ្លួននឹងដកខ្លួនចេញពី IWC នៅក្នុងឆ្នាំ២០១៨៕…

  • សិង្ហបុរីផ្អាកហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 បន្ទាប់ពីមានករណីធ្លាក់យន្តហោះនេះ

    សិង្ហបុរីផ្អាកហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 បន្ទាប់ពីមានករណីធ្លាក់យន្តហោះនេះ

    សិង្ហបុរី៖ ក្រសួងការពារជាតិសិង្ហបុរីប្រកាសផ្អាកការហ្វឹកហ្វឺនបញ្ជាយន្តហោះចម្បាំង F-16 ទាំងអស់ជាបណ្តោះអាសន្ន បន្ទាប់ពីយន្តហោះនេះមួយគ្រឿង ទើបតែបានធ្លាក់អំឡុងការហោះហើរហ្វឹកហាត់ជាប្រចាំមួយ នៅថ្ងៃពុធសប្តាហ៍នេះ។ យន្តហោះចម្បាំង F-16 មួយគ្រឿង នៅថ្ងៃពុធនេះ បានធ្លាក់នៅមូលដ្ឋានទ័ព Tengah ដែលនេះគឺជាករណីកម្របំផុតមិនធ្លាប់មាន ក្នុងរយៈពេល ២០ឆ្នាំកន្លងមក។ ជាសំណាងល្អ អាកាយានិកបានផ្តាច់កៅអីចេញពីយន្តហោះដោយសុវត្ថិភាព មុនពេល F-16 មួយគ្រឿង បានធ្លាក់ទៅបុកដី នៅឯមូលដ្ឋានទ័ពអាកាស Tengah ហើយអាកាសយានិកម្នាក់នោះ ស្ថិតក្នុងស្ថានភាពនឹងនរ និងដឹងខ្លួនធម្មតា។ ក្រោយកើតមានហេតុការណ៍នេះ កងកម្លាំងអាកាសសិង្ហបុរី (RSAF) បានប្រកាសផ្អាកជាបណ្ដោះអាសន្ន នូវការហ្វឹកហ្វឺនដែនអាកាសរបស់យន្តហោះ F-16 ខណៈការផ្អាកនេះ គឺជាវិធានការសុវត្ថិភាព ដែលនឹងបន្តអនុវត្តរហូតទាល់តែការស៉ើបអង្កេតបង្ហាញថា វាមានសុវត្ថិភាពក្នុងការបន្ត ការហ្វឹកហ្វឺនឡើងវិញ។ បើតាមសម្តីរបស់អាកាសយានិកបញ្ជាយន្តហោះ រូបគេ បានជួបបញ្ហាពាក់ព័ន្ធប្រព័ន្ធគ្រប់គ្រងការហោះហើរ អំឡុងពេលហោះឡើងចេញពីមូលដ្ឋាន Tengah ដើម្បីធ្វើការហ្វឹកហ្វឺនជាប្រចាំ។ យន្តហោះចម្បាំង F-16 នៅសិង្ហបុរី បានដាក់ដំណើរការតាំងតែពីឆ្នាំ១៩៩៨មកម៉្លេះ ហើយ កាលពីពេលថ្មីៗកន្លងទៅ សិង្ហបុរីមានគម្រោងធ្វើទំនើបកម្មយន្តហោះទាំងនោះ ដោយនឹងដាក់ឲ្យពួកវាចូលនិវត្តន៍នៅពាក់កណ្ដាលឆ្នាំ២០៣០។ សិង្ហបុរីនឹងជំនួសយន្តហោះ F-16 ដោយការទិញយន្តហោះចម្បាំង…

  • លោក បេនចាមីន៖ អ៊ីស្រាអែលនឹងប្រយុទ្ធតែម្នាក់ឯង បន្ទាប់ពីអាមេរិកព្រមានឈប់បញ្ជូនសព្វាវុធ

    លោក បេនចាមីន៖ អ៊ីស្រាអែលនឹងប្រយុទ្ធតែម្នាក់ឯង បន្ទាប់ពីអាមេរិកព្រមានឈប់បញ្ជូនសព្វាវុធ

    ហ៊្សេរុយសាឡឹម៖ មេដឹកនាំអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីតស៊ូប្រយុទ្ធតែម្នាក់ឯង នៅក្នុងសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា បន្ទាប់ពីសហរដ្ឋអាមេរិកបានព្រមានបញ្ឈប់ការផ្គត់ផ្គង់អាវុធមួយចំនួន ប្រសិនបើអ៊ីស្រាអែលវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើយើងត្រូវតែតស៊ូតែម្នាក់ឯង នោះយើងនឹងតស៊ូប្រយុទ្ធតែម្នាក់ឯង។ លោក ណេតាន់យ៉ាហ៊ូ បាននិយាយយ៉ាងដូច្នេះថា យើងនឹងរួបរួមគ្នាដើម្បីកម្ចាត់សត្រូវរបស់យើង និងអ្នកដែលចង់បំផ្លាញយើង… ជាមួយនឹងជំនួយពីព្រះ… យើងនឹងឈ្នះជាមួយគ្នា។ ការអត្ថាធិប្បាយបែបនេះរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងបញ្ឈប់ការដឹកជញ្ជូនអាវុធមួយចំនួនទៅឱ្យអ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែលបន្តការវាយលុកទ្រង់ទ្រាយធំលើទីក្រុងរ៉ាហ្វា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១.៤លាននាក់កំពុងជ្រកកោន។ គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមឡើង ជាមួយនឹងការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ១,១៧០នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ក្រុមសកម្មប្រយុទ្ធក៏បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ផងដែរ ក្នុងនោះ ៣៦នាក់ មន្រ្តីអ៊ីស្រាអែលនិយាយថា ត្រូវបានសម្លាប់។ ការវាយលុកសងសឹករបស់អ៊ីស្រាអែលវិញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤,៩០៤នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលនៃដែនដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕ ប្រភព៖…