Category: One-Minute

  • របាយការណ៍នៅថ្ងៃទី៩ ឧសភា

    របាយការណ៍នៅថ្ងៃទី៩ ឧសភា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៥នាក់ និងរបួស ៧នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៩នាក់។ ៣. គ្រឿងញៀន ២០ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១០ ឧសភា ២០២៤ #ams1minute

  • អត្រាអតិផរណានៃសេដ្ឋកិច្ចរបស់កម្ពុជា និងឡាវ ស្ថិតត្រឹម ៣%ប៉ុណ្ណោះក្នុងឆ្នាំ២០២៤

    អត្រាអតិផរណានៃសេដ្ឋកិច្ចរបស់កម្ពុជា និងឡាវ ស្ថិតត្រឹម ៣%ប៉ុណ្ណោះក្នុងឆ្នាំ២០២៤

    នេះបើយោងតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF)។ មីយ៉ាន់ម៉ា នឹងមានអត្រាអតិផរណាខ្ពស់ជាងគេបំផុតក្នុងអាស៊ីអាគ្នេយ៍ ដោយឈានដល់ ៧,២% – IMF via Seasia Stats #ams1minute

  • ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

    ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

    លើគោលនយោបាយអាទិភាព ៦ ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ឈរលើមូលដ្ឋាននេះ ខេត្តកែបបានប្រែក្លាយជាទីក្រុងឆ្នេរសមុទ្រដែលទាក់ទាញបំផុត កំពតជាទីក្រុងទេសចរណ៍ទី២ ព្រះសីហនុជាខេត្តឈានមុខក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និង កោះកុងបានរួមចំណែកយ៉ាងសំខាន់ប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជាឱ្យកាន់តែរឹងមាំ។ #ams1minute

  • អ្នកនាំពាក្យរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ “ការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាការធានានូវសិទ្ធិទទួលព័ត៌មាន”

    អ្នកនាំពាក្យរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ “ការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាការធានានូវសិទ្ធិទទួលព័ត៌មាន”

    ការផ្សព្វផ្សាយព័ត៌មាន ដោយលើកតែមួយជ្រុង ឬអនុសាសន៍របស់ប្រទេសមួយចំនួនតូច ដែលមានចរិតនយោបាយ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ គឺជាចេតនាទុច្ចរិត ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាជន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ គូសបញ្ជាក់ដែរថា ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចូលរួមពិនិត្យចំនួន ១០០ ក្នុង នោះមានប្រទេសចំនួន៧៧ បានកោតសរសើរកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ កម្ពុជាក្នុងនាមជាសមជិកអង្គការសហប្រជាជាតិ និងជារដ្ឋអធិបតេយ្យមានសិទ្ធិពេញលេញក្នុងការសម្រេច ថាតើអនុសាសន៍ណាត្រូវទទួលយកមកអនុវត្ត ហើយអនុសាសន៍ណាខ្លះត្រូវកត់សម្គាល់។ ម្យ៉ាងវិញទៀត ចំនួនអនុសាសន៍សរុប ដែលកម្ពុជាទទួលបានមានចំនួនតិចណាស់ បើប្រៀបធៀបនឹងចំនួនអនុសាសន៍ដែលប្រទេសប្រជាធិបតេយ្យធំៗជាច្រើនទទួលបាន។ #ams1minute

  • កម្ពុជាទទួលការកោតសរសើរពីតំណាងប្រទេសចូលរួមក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស

    កម្ពុជាទទួលការកោតសរសើរពីតំណាងប្រទេសចូលរួមក្នុងសម័យប្រជុំលើកទី៤៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅប្រទេសស្វីស ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពជាក់ស្ដែងជាច្រើនលើវិស័យសិទ្ធិមនុស្ស

    ទន្ទឹមនឹងនេះ ក៏មានអនុសាសន៍ជាច្រើនបានជំរុញ និងលើកទឹកចិត្តឱ្យកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យរបស់ខ្លួនបន្តទៀត។ ការទទួលបានការសាទរ និងការកោតសរសើរពីសំណាក់តំណាងប្រទេសជាច្រើនបែបនេះ គឺជាសក្ខីកម្មដ៏រឹងមាំដែលបញ្ជាក់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការកសាង និងអភិវឌ្ឍន៍ជាតិ ដែលនាំទៅដល់ការធានាបាននូវការប្រើប្រាស់សិទ្ធិ និងសេរីភាពជាមូលដ្ឋានកាន់តែទូលំទូលាយ និងប្រសើរឡើងជាលំដាប់។ អនុសាសន៍ទាំងអស់ដែលតំណាងប្រទេសនានាបានផ្ដល់ឱ្យកម្ពុជា គ.ស.ម.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនឹងយកមកពិនិត្យពិភាក្សាជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធនានា ដើម្បីសម្រេចពីអនុសាសន៍ដែលត្រូវទទួលយកមកអនុវត្ត និងការធ្វើការកត់សម្គាល់ចំពោះអនុសាសន៍ទាំងឡាយណា ដែលមិនឆ្លុះបញ្ចាំងពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតនយោបាយ ឬមិនស្របនឹងបរិបទប្រទេសកម្ពុជា។ #ams1minute

  • ប្រេស៊ីល៖ មនុស្សស្លាប់ដោយសារទឹកជំនន់កើនដល់១០៧នាក់

    ប្រេស៊ីល៖ មនុស្សស្លាប់ដោយសារទឹកជំនន់កើនដល់១០៧នាក់

    ប្រាស៊ីលីយ៉ា៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ នៅប្រទេសប្រេស៊ីល បានកើនដល់១០៧នាក់ រងរបួស រាប់រយនាក់ ព្រមទាំង បាត់ខ្លួន១៣៦នាក់ទៀត គិតត្រឹមថ្ងៃព្រហស្បតិ៍ នេះបើតាមអាជ្ញាធរ។ ទឹកជំនន់បានវាយប្រហាររដ្ឋ Rio Grande do Sul ភាគខាងត្បូង កាលពីប្រមាណ ១សប្តាហ៍មុន ជន់លិចក្រុងប្រហែល ៤០០ កន្លែង។ មនុស្សជាង១៦ម៉ឺននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែង ក្នុងក្រុងដ៏សំខាន់ Porto Alegre ដែលមានមនុស្សរស់នៅ ១.៤លាននាក់។ មនុស្សជាច្រើននៅក្នុងតំបន់មិនអាចទទួលបានទឹកទទួលទាន ឬ អគ្គិសនីប្រើប្រាស់ ឬ សូម្បីតែមធ្យោបាយ ដើម្បីហៅរកជំនួយ ក៏ពិបាក ដោយសារសេវាទូរស័ព្ទ និងអ៊ីនធឺណិត យ៉ាប់យ៉ឺនខ្លាំង។ ផ្ទះជាង ៦ម៉ឺនខ្នង និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មនានា ត្រូវបានបំផ្លិចបំផ្លាញ។ រដ្ឋាភិបាលប្រកាសថា ត្រូវការថវិកា ១០ពាន់លានដុល្លារអាមេរិក ដើម្បីស្តារតំបន់រងផលប៉ះពាល់ ដោយសារទឹកជំនន់ដ៏អាក្រក់ ពុំធ្លាប់មាន ជាប្រវត្ថិសាស្ត្រ នៅប្រទេសប្រេស៊ីល។ អ្នកនាំពាក្យកម្លាំងស៊ីវិលប្រេស៊ីលបានប្រាប់ថា ភ្លៀងអាចនឹងបន្តធ្លាក់ នៅថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ។ លោកស្រី…

  • កណ្តុរងាប់ក្នុងនំបុ័ងជប៉ុន Pasco ក្រុមហ៊ុនប្រមូល ១០ម៉ឺនកញ្ចប់មកវិញ

    កណ្តុរងាប់ក្នុងនំបុ័ងជប៉ុន Pasco ក្រុមហ៊ុនប្រមូល ១០ម៉ឺនកញ្ចប់មកវិញ

    នំប៉័ងចំនួន១០ម៉ឺនកញ្ចប់ របស់ក្រុមហ៊ុនជប៉ុន Pasco Shikishima ត្រូវបានប្រកាសប្រមូលមកវិញបន្ទាប់ពីរកឃើញបំណែកខ្មោចសត្វកណ្ដុរនៅក្នុងកញ្ចប់នំបុ័ង។ សាជីវកម្មនេះ បានអះអាងថា គិតមកដល់ថ្ងៃពុធ មិនទាន់មានព័ត៌មានអំពីមនុស្សធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានបរិភោគនំបុ័ងពណ៌ស ប្រភេទ Chojuku នៅឡើយទេ។ នំប៉័ងប្រភេទនេះជាអាហារពេលព្រឹករបស់ជប៉ុន ជាយូរមកហើយ។ ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ សូមអភ័យទោស ចំពោះការបង្កបញ្ហាដល់អតិថិជន បែបនេះ ហើយអះអាងថា រោងចក្រមួយ ក្នុងទីក្រុងតូក្យូ ត្រូវបានផ្អាក ដោយរង់ចាំការស៊ើបអង្កេត ហើយបានបន្ថែមថា ក្រុមហ៊ុននឹងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព ដើម្បីធានាថា នឹងមិនឲ្យមានការកើតឡើង រឿងបែបនេះ ម្តងទៀតនោះទេ។ ការប្រមូលអាហារមកវិញ បែបនេះ គឺកម្រកើតមានណាស់ នៅក្នុងប្រទេសជប៉ុន ព្រោះ ជប៉ុនល្បីជាយូរមកហើយថា ជាប្រទេសមានស្តង់ដារ អនាម័យខ្ពស់។ កាលពីឆ្នាំ២០២៣ គេឃើញមានសត្វកន្លាតក្នុងអាហារដែលលក់នៅផ្សារទំនើប 7-Eleven នៅជប៉ុន។ រឿងអាស្រូវបំភ័យសុខភាពចុងក្រោយបង្អស់ នៅប្រទេសជប៉ុន គឺបញ្ហាអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនឱសថ Kobayashi ដែលបណ្តាលឲ្យអ្នកប្រើប្រាស់មួយចំនួន ស្លាប់ទៀតផង៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • អនុសាសន៍ ១២ សម្រាប់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    អនុសាសន៍ ១២ សម្រាប់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
  • តាក់ស៊ីហោះរបស់ចិន ទម្ងន់ ២តោនចេញទៅបរទេសលើកដំបូង

    តាក់ស៊ីហោះរបស់ចិន ទម្ងន់ ២តោនចេញទៅបរទេសលើកដំបូង

    តាក់ស៊ីហោះប្រភេទ eVTOL ទម្ងន់ ២តោន ផលិតដោយក្រុមហ៊ុនចិន AutoFlight ម៉ូដែល CarryAll បានទទួលជោគជ័យ ក្នុងការហោះចេញទៅបរទេស ជាលើកដំបូង ដោយបានចុះចត នៅប្រទេស អេមីរ៉ាត់ អារ៉ាប់រួម មុនគេ។ CarryAll ទទួលបានវិញ្ញាបនប័ត្រ ប្រភេទ (TC) ពីរដ្ឋបាលអាកាសចរណ៍ស៊ីវិល នៃប្រទេសចិន ហៅកាត់ CAAC កាលពីខែមីនា រួមមានទាំងការអនុញ្ញាតឲ្យហោះបានចម្ងាយ ជាង១០០០គីឡូម៉ែត្រ ហើយក៏ជាការទទួលសម្គាល់ដំបូងបង្អស់ មិនធ្លាប់ ក្នុងពិភពលោក សម្រាប់តាក់ស៊ីប្រភេទ eVTOL ដែលមានទម្ងន់ លើសពីមួយតោន។ ក្រុមហ៊ុន AutoFlight ធ្លាប់បានអះអាងថា CarryAll ជាមធ្យោបាយដឹកជញ្ជូន ទំនិញចាំបាច់ នៅក្នុងតំបន់ភ្នំ នៃប្រទេសចិន។ ការហោះហើរប្រកបដោយជោគជ័យ នៅប្រទេសអារ៉ាប់ កាលពីថ្ងៃចន្ទ បានបញ្ជាក់ពីសុវត្ថិភាព និងភាពជឿជាក់ នៃបច្ចេកវិទ្យា eVTOL បំពាក់ដោយប្រព័ន្ធជំរុញអគ្គិសនីពេញលេញ នៅក្នុងបរិយាកាស វាលខ្សាច់ក្តៅ។ តំបន់មជ្ឈិមបូព៌ាគឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុន AutoFlight…

  • ចិនបង្ហាញកប៉ាល់អគ្គិសនីធំបំផុត ធ្វើដំណើរពីទន្លេទៅសមុទ្រ

    ចិនបង្ហាញកប៉ាល់អគ្គិសនីធំបំផុត ធ្វើដំណើរពីទន្លេទៅសមុទ្រ

    ក្រុមហ៊ុន COSCO Shipping ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលចិន បានបង្ហាញកប៉ាល់ដឹកកុងតឺន័រ ដើរដោយថាមពលអគ្គិសនីដែលកំពុងធ្វើដំណើរពីទន្លេទៅកាន់សមុទ្រ។ កប៉ាល់អគ្គិសនី ធំបំផុតមិនធ្លាប់មានក្នុងពិភពលោកនេះ មានឈ្មោះថា Green Water 01។ នេះបើតាមការចេញផ្សាយរបស់ Technology Innovation។ ប្រភពដដែលបានឲ្យដឹងក្នុងសប្តាហ៍នេះថា កប៉ាល់នេះមានទម្ងន់ជាង ១ម៉ឺនតោន មានប្រវែង ជិត១២០ម៉ែត្រ, ទទឹងជាង ២៣ម៉ែត្រ និងជម្រៅទឹក ៩ម៉ែត្រ ហើយមានល្បឿនជាអតិបរមា ជាង១៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ កប៉ាល់នេះប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធដែលមានសមត្ថភាពផ្ទុកថ្មសាក លើសពី ៥ម៉ឺនគីឡូវ៉ាត់ម៉ោង។ ប្រសិនបើត្រូវធ្វើដំណើរផ្លូវឆ្ងាយ គេអាចបន្ថែមថ្មីរហូតដល់២០ឈុតទៀតដើម្បីអាចឲ្យកប៉ាល់នេះធ្វើដំណើការបានកាន់តែឆ្ងាយ។ មេបញ្ជាការកប៉ាល់ លោក Wang Jun បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន CCTV ថា នៅពេលដែល Green Water 01 ត្រូវបានបំពាក់ដោយអាគុយសាកថ្ម ចំនួន ២៤ឈុត ដែលស្មើនឹងថាមពល៨ម៉ឺនគីឡូវ៉ាត់ម៉ោង។ នេះគឺស្មើនឹងបរិមាណថាមពលដែលផលិតដោយការដុតឥន្ធនៈ 15 តោននៅក្នុងកប៉ាល់កុងតឺន័រធម្មតា។ COSCO Shipping ឲ្យដឹងថា Green…