Category: One-Minute

  • ផ្តល់ឱកាសដល់មន្ត្រីជំនាញចូលរួមជួយរាជរដ្ឋាភិបាលក្រោមក្របខណ្ឌមន្ត្រីកិច្ចសន្យា

    ផ្តល់ឱកាសដល់មន្ត្រីជំនាញចូលរួមជួយរាជរដ្ឋាភិបាលក្រោមក្របខណ្ឌមន្ត្រីកិច្ចសន្យា
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ ឧសភា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៩ ឧសភា ២០២៤

    ១. កម្ពុជា និងថៃ សហការភ្ជាប់សេវារថភ្លើងដឹកអ្នកដំណើរឆ្លងកាត់ព្រំដែន – AMS Economy ២. គ្រឹះស្ថានធនាគាររួមចំណែកជាង ៣៤០ លានដុល្លារ ទិញប័ណ្ណបំណុលគម្រោងព្រលានយន្តហោះតេជោតាខ្មៅ – កម្ពុជាថ្មី ៣. ទំហំហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា-IFAD កើនដល់ ៥៩៣លានដុល្លារ សម្រាប់ឆ្នាំ២០២២-២០២៧ – ស៊ីស៊ីថាមស៍ ៤. សិង្ហបុរីផ្អាកការហ្វឹកហ្វឺនយន្តហោះចម្បាំង F-16 ក្រោយយន្ដហោះមួយគ្រឿងបានធ្លាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ – CNA ៥. ប្រធានាធិបតីអាមេរិក ព្រមានឈប់ផ្តល់អាវុធឱ្យអ៉ីស្រាអែល – Reuters #ams1minute

  • សម្តេចធិបតី៖ ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃនេះ

    សម្តេចធិបតី៖ ពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃនេះ

    គឺជាការបញ្ជាក់ពីសេចក្ដីទុកចិត្តយ៉ាងមុតមាំពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ហើយជាការបង្ហាញនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាក្នុងការរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ការបង្កើតឱ្យមានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា មានគោលបំណងក្នុងការប្រមូលផ្ដុំនូវសមាសភាពសមាគមនីមួយៗរួមគ្នាជាថ្នាលធំមួយ ដើម្បីពង្រឹង និងពង្រីកសកម្មភាពទាក់ទាញវិនិយោគិនបរទេសមកពីគ្រប់ប្រទេសដើម្បីចូលមកបណ្ដាក់ទុនក្នុងកម្ពុជាជាអតិបរមា និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា”។ #ams1minute

  • មណ្ឌលសិក្សាបច្ចេកទេសធនាគារសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

    មណ្ឌលសិក្សាបច្ចេកទេសធនាគារសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

    🎥 នាំផ្លូវ #ams1minute

  • ឥណ្ឌូនេស៊ីចាត់ទុកខែមេសា ជាខែក្តៅបំផុត មិនធ្លាប់មានក្នុងពេល ៤ទសវត្សរ៍

    ឥណ្ឌូនេស៊ីចាត់ទុកខែមេសា ជាខែក្តៅបំផុត មិនធ្លាប់មានក្នុងពេល ៤ទសវត្សរ៍

    ហ្ស៊ាការតា៖ មន្ត្រីទីភ្នាក់ងារឧតុនិយមជាន់ខ្ពស់ពីររូបបាននិយាយនៅថ្ងៃពុធនេះថា ឥណ្ឌូនេស៊ីបានជួបប្រទះខែមេសា ជាខែក្តៅបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៤ទសវត្សរ៍ ដែលបណ្តាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន សិស្ស និងកសិករ ព្រមទាំងដំណាំរាប់រយហិកតា។ រលកកំដៅក្តៅខ្លាំងបានបង្កការបំផ្លិចបំផ្លាញនៅតំបន់អាស៊ី ចាប់ពីប្រទេសឥណ្ឌាដល់ហ្វីលីពីនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ការបិទសាលារៀន និងការអធិស្ឋានសុំទឹកភ្លៀងជាដើម។ ប្រធានមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុ នៃទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ (BMKG) ឥណ្ឌូនេស៊ី លោក Achmad Fachri Radjab បាននិយាយថា សីតុណ្ហភាពខ្យល់ជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ គឺខ្ពស់បំផុត បើធៀបនឹងខែមេសា កាលពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០២៣ ការឡើងកម្តៅនេះបានបង្កបញ្ហាជាច្រើននៅទូទាំងតំបន់អាស៊ី។ តួយ៉ាង សីតុណ្ហភាពក្តៅខ្លាំងបានបំផ្លិចបំផ្លាញតំបន់អាស៊ី ចាប់ពីប្រទេសឥណ្ឌាដល់ហ្វីលីពីនក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ធ្វើឱ្យមានអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងការបិទសាលារៀន។ប្រជាជននៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ គិតចាប់ពីមីយ៉ាន់ម៉ា រហូតដល់ហ្វីលីពីន បានទទួលរងការវាយប្រហារពីរលកកំដៅដ៏ក្តៅកាលពីខែមុន។ ការកត់ត្រាការកើនឡើងសីតុណ្ហភាពជាង ១០០លើក ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសវៀតណាមនៅក្នុងខែមេសាឆ្នាំនេះ ខណៈដែលប្រទេសបង់ក្លាដែស និងមីយ៉ាន់ម៉ាក៏បានជួបប្រទះនូវកំណត់ត្រាអាកាសធាតុក្តៅខ្លាំងនៅក្នុងខែមេសាដូចគ្នាផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • ជនភៀសខ្លួននៅមីយ៉ាន់ម៉ា កើនដល់ ៣លាននាក់

    ជនភៀសខ្លួននៅមីយ៉ាន់ម៉ា កើនដល់ ៣លាននាក់

    ណៃពិដោ៖ អង្គការសហប្រជាជាតិបានឱ្យដឹងថ្មីៗនេះថា ចំនួនមនុស្សផ្លាស់ទីលំនៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣លាននាក់ ដែលភាគច្រើនត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារជម្លោះដែលបានកើតឡើងដោយរដ្ឋប្រហារឆ្នាំ២០២១ របស់យោធា។ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍ថា មីយ៉ាន់ម៉ាបានឈរនៅមាត់ជ្រោះក្នុងឆ្នាំ២០២៤ ជាមួយនឹងវិបត្តិមនុស្សធម៌កាន់តែដុនដាប។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រហែលមួយភាគបីនៃអ្នកផ្លាស់ទីលំនៅទាំងនោះ គឺជាកុមារ ហើយប្រហែលពាក់កណ្តាលនៃមនុស្សចំនួន ៣លាននាក់ បានផ្លាស់ទីលំនៅចាប់តាំងពីចុងឆ្នាំមុន នៅពេលដែលសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិច បានចាប់ផ្តើមការវាយលុកប្រឆាំងយោធារដ្ឋាភិបាលនៅទូទាំងរដ្ឋសាន ភាគខាងជើង។ អង្គការសហប្រជាជាតិបាននិយាយថា ការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដល់ការផ្តល់ជំនួយរបស់ខ្លួន ជាពិសេសនៅមុនរដូវព្យុះស៊ីក្លូននាខែឧសភា ដល់ខែមិថុនា។ កាលពីឆ្នាំមុន ព្យុះស៊ីក្លូន ម៉ូកា បានបោកបក់ចូលរដ្ឋរ៉ាក់ឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៨នាក់។ អង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា មនុស្សជាង ៣៥៥,០០០នាក់បច្ចុប្បន្នកំពុងភៀសខ្លួននៅក្នុងរដ្ឋរ៉ាក់ឃីន ភាគខាងលិច ចាប់តាំងពីខែវិច្ឆិកា ដោយការប៉ះទង្គិចគ្នារវាងកងទ័ព Arakan (AA) និងយោធាមីយ៉ាន់ម៉ា។ គួរបញ្ជាក់ថា ប្រជាជនប្រហែល ២.៧លាននាក់បានភៀសខ្លួន ចាប់តាំងពីរដ្ឋប្រហារយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អោង សានស៊ូជី។ រដ្ឋប្រហារនេះដែរ ក៏បានបង្កឱ្យមានការប៉ះទង្គិចជាថ្មីជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានបង្កើតកងកម្លាំងការពារប្រជាជនថ្មីរាប់ពាន់នាក់ ហើយជាលទ្ធផលនោះ យោធាមីយ៉ាន់ម៉ាបានបរាជ័យក្នុងការបង្ក្រាប៕ ប្រភព៖ AFP…

  • ត្រឹម៣ខែ អត្រាគ្មានការងារធ្វើនៅហ្វីលីពីន ហក់ឡើងជិត ៤ភាគរយ

    ត្រឹម៣ខែ អត្រាគ្មានការងារធ្វើនៅហ្វីលីពីន ហក់ឡើងជិត ៤ភាគរយ

    ម៉ានីល៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានរាយការណ៍នៅថ្ងៃពុធនេះថា អត្រាគ្មានការងារធ្វើរបស់ប្រទេសហ្វីលីពីន បានកើនឡើងចំនួន ៣.៩ភាគរយនៅក្នុងខែមីនា ហើយនៅក្នុងខែកុម្ភៈមានចំនួន ៣.៥ភាគរយ។ យោងតាមលទ្ធផលនៃការស្ទង់មតិទូទាំងប្រទេស ពីប្រជាជនចំនួន ១១,១១៤គ្រួសារ បានបង្ហាញថា មានប្រជាជនហ្វីលីពីនចំនួនពីរលាននាក់ ដែលគ្មានការងារធ្វើ ឬឈប់ធ្វើអាជីវកម្មនៅក្នុងខែមីនា ឆ្នាំ២០២៤នេះ កើនឡើងពី ១.៨លាននាក់កាលពីខែកុម្ភៈ។ ការកើនឡើងនៃអត្រាអ្នកគ្មានការងារធ្វើ កើតឡើងស្របពេលកើនឡើងចំនួនកម្លាំងពលកម្មនៅក្នុងប្រទេសហ្វីលីពីន ដល់ ៥១.៥លាននាក់ បើធៀបនឹងពីមុន មានត្រឹម ៥០.៧៥លាននាក់។ តួលេខនេះនាំឱ្យអត្រានៃកម្លាំងពលកម្មនៅទូទាំងប្រទេសហ្វីលីពីន កើនដល់ ៦៥.៣ភាគរយក្នុងខែមីនា បើធៀបនឹងខែកុម្ភៈមានត្រឹម ៦៤.៨ភាគរយ។ កំណើនកម្លាំងពលកម្មខាងលើនេះ នឹងជួយបង្កើនគុណភាពការងារបានប្រសើរឡើង បន្ទាប់ពីអត្រាការងារមិនគ្រប់គ្រាន់សម្រាប់បុគ្គលិក បានថយចុះមកត្រឹម ១១ភាគរយក្នុងខែមីនា ធ្លាក់ចុះធៀបនឹងខែកុម្ភៈមានចំនួន ១២.៤ភាគរយ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • លោក បៃដិន គំរាមឈប់បញ្ជូនសព្វាវុធ បើសិនអ៊ីស្រាអែល លុកលុយទីក្រុង Rafah

    លោក បៃដិន គំរាមឈប់បញ្ជូនសព្វាវុធ បើសិនអ៊ីស្រាអែល លុកលុយទីក្រុង Rafah

    វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃពុធនេះថា លោកនឹងបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធរបស់សហរដ្ឋអាមេរិកដល់អ៊ីស្រាអែល ប្រសិនបើប្រទេសនេះវាយប្រហារទីក្រុង Rafah នៅភាគខាងត្បូង តំបន់ Gaza ដែលនេះជាការព្រមានដោយផ្ទាល់លើកដំបូងរបស់គាត់។ ការព្រមានបែបនេះរបស់លោក បៃដិន កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន បានបញ្ឈប់ការដឹកជញ្ជូនគ្រាប់បែកអាមេរិកដ៏ធំទៅកាន់ប្រទេសអ៊ីស្រាអែល ខណៈដែលទីក្រុងហ៊្សេរុយសាឡឹមហាក់ដូចជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តការវាយប្រហារដ៏ធំមួយលើទីក្រុង Rafah ដែលជាទីក្រុងប្រមូលផ្តុំដោយជនស៊ីវិលប៉ាឡេស្ទីនដែលស្នាក់នៅក្បែរព្រំដែនអេហ្ស៊ីប។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក បៃដិន ប្រសិនបើអ៊ីស្រាអែលលុកលុយចូលទៅក្នុងទីក្រុង Rafah ខ្ញុំនឹងមិនផ្គត់ផ្គង់សព្វាវុធទៀតទេ… យើង នឹង មិន ផ្គត់ផ្គង់ អាវុធ និង កាំភ្លើង ធំ ដែល ត្រូវ បាន គេ ប្រើ នោះ ទេ ។ លោក បៃដិន បានសង្កត់ធ្ងន់ថា ជន ស៊ីវិល ត្រូវ បាន សម្លាប់ នៅ តំបន់ Gaza…

  • របាយការណ៍នៅថ្ងៃទី៨ ឧសភា

    របាយការណ៍នៅថ្ងៃទី៨ ឧសភា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៧ករណី ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ២. កូវីដ គ្មានករណីថ្មី អ្នកជាសះស្បើយ ២នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៩ ឧសភា ២០២៤ #ams1minute

  • យានយន្តល្មើសចំនួន ៣៥៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ ខែឧសភា

    យានយន្តល្មើសចំនួន ៣៥៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៨ ខែឧសភា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨០គោលដៅ មានយានយន្តចូលគោលដៅចំនួន៤៥៤គ្រឿង រថយន្តធំ ១០គ្រឿង រថយន្តតូច ១០៣គ្រឿង ម៉ូតូ ៣៤១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៥៧គ្រឿងមានរថយន្តធំ ០៣គ្រឿង រថយន្តតូច ៧៤គ្រឿង និងម៉ូតូចំនួន ២៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍