-
ជីវប្រវត្តិ លោកឧកញ៉ាសុត្តន្តប្រីជាឥន្ទ កវីនិពន្ធខ្មែរដ៏ល្បីល្បាញមួយរូប

-
ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន២១

-
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជំរុញឱ្យប្រទេសកាតាបើកស្ថានទូតនៅកម្ពុជា

បើកឡើងវិញការហោះហើរត្រង់រវាងកាតា-កម្ពុជា និងស្នើពិនិត្យលទ្ធភាពជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវ ផលិតជាអង្ករនាំទៅប្រទេសកាតាផងដែរ។ ឯកអគ្គរាជទូតកាតា ប្រចាំកម្ពុជា Khalid Ali Abdullah Abel ប្ដេជ្ញាថានឹងខិតខំបង្កើន និងពង្រីកទំនាក់ទំនង ជាមួយកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។ ឯកឧត្តមក៏បានសន្យាថា នឹងខិតខំប្រមែប្រមូលអ្នកវិនិយោគ ពីកាតា មកកម្ពុជា ក៏ដូចជានាំអ្នកវិនិយោគពី កម្ពុជា ទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ។ សម្ដេចតេជោ ក៏បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹងផ្អែកទៅលើ ទំនាក់ទំនងខាងសេដ្ឋកិច្ច ពេលណាទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាង នយោបាយ ក៏រឹងមាំទៅតាមនោះដែរ។ សម្ដេចតេជោ ក៏ជម្រុញឱ្យពិនិត្យមើលលទ្ធភាពក្នុងការមាន កិច្ចព្រមព្រៀងការពារវិនិយោគកិច្ចព្រមព្រៀងមិនមានពន្ធត្រួតស៊ីគ្នា និងជាពិសេសបើអាចធ្វើបានគឺបង្កើតកិច្ចព្រមព្រៀងតំបន់សេដ្ឋកិច្ចសេរី(Free Trade Zone) រវាងប្រទេសទាំងពីរ។ #ams1minute
-
របាយការណ៍នៅថ្ងៃទី៧ ឧសភា

-
អាស៊ាន គឺជាដៃគូនាំចេញធំបំផុតរបស់ចិន ដែលមានទំហំពាណិជ្ជកម្មជាង ៥២៣,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

-
ពេលស្បថចូលកាន់តំណែង! លោក ពូទីន ប្រាប់ជនជាតិរុស្សីថា «រួមគ្នា យើងនឹងឈ្នះ»

មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាប្រគល់ជ័យជម្នះ ដល់ប្រជាជនរុស្ស៊ី ក្នុងពិធីស្បថចូលកាន់តំណែង សម្រាប់អាណត្តិទី៥ របស់លោក នៅឯវិមានក្រឹមឡាំង ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ។ លោក ពូទីន មានប្រសាសន៍ថា «យើងជាប្រជាជាតិមួយ រួបរួមគ្នា និងអស្ចារ្យ ហើយរួមគ្នា យើងនឹងជម្នះរាល់ឧបសគ្គទាំងអស់ យើងដឹងអ្វីគ្រប់យ៉ាង ដែលយើងបានគ្រោងទុក»។ ប្រមុខវិមានក្រឹមឡាំង អាយុ ៧១ឆ្នាំ រូបនេះ ទទួលបានអាណត្តិថ្មី ជាប្រធានាធិបតីរុស្ស៊ី រយៈពេល ៦ឆ្នាំ បន្ទាប់ពីបានឈ្នះការបោះឆ្នោត ដោយគ្មានបក្សប្រឆាំងដ៏មានឥទ្ធិពល កាលពីខែមីនា។ បើតាមទីភ្នាក់ងារសារព័ត៌មាន Tass លោក ពូទីន បានសង្កត់ធ្ងន់ថា អាទិភាពចម្បងរបស់ប្រទេសរុស្ស៊ី ក្នុងអាណត្តិថ្មី គឺ ធានាកំណើនសេដ្ឋកិច្ចប្រជាជនប្រកបដោយនិរន្តរភាព, ថែរក្សាប្រពៃណីអរិយធម៌របស់ប្រទេស និងបន្តការអភិវឌ្ឍន៍ក្នុងភាពជាដៃគូ ជាមួយបណ្តាប្រទេសភាគច្រើន នៃពិភពលោក៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
មនុស្ស ៧លាននាក់ខ្វះអាហារធ្ងន់ធ្ងរ ក្នុងបីប្រទេសគ្រប់គ្រងដោយយោធា

គណៈកម្មាធិការសង្គ្រោះអន្តរជាតិ របស់សហរដ្ឋអាមេរិក ហៅកាត់ IRC កាលពីថ្ងៃចន្ទ បានអះអាងថា ចំនួនមនុស្សខ្វះអាហារធ្ងន់ធ្ងរ ក្នុងសម្ព័ន្ធរដ្ឋអាហ្វ្រិក Sahel ដែលត្រូវបានគ្រប់គ្រងដោយយោធា បានកើនពីចំនួន ៥លាន ៤សែននាក់ កាលពីឆ្នាំ២០២៣ ដល់ ចំនួន៧លាន ៥សែននាក់ នៅពេលនេះ។ ប្រទេស បួគីណា ហ្វាសូ (Burkina Faso), Mali និង នីហ្សេ (Niger) កាលពីខែកញ្ញា បានបណ្តេញកងទ័ពបារាំងចេញពីប្រទេសរបស់ខ្លួន ខណៈបារាំងធ្លាប់ជាអតីតមេដឹកនាំអាណានិគម ហើយសម្ព័ន្ធនេះបានបង្កើត កតិកាសញ្ញាការពារ ទៅវិញទៅមក ដោយងាកទៅរកប្រទេសរុស្ស៊ី កាន់តែខ្លាំងឡើង។ សម្ព័ន្ធរដ្ឋ Sahel ទាំងបីប្រទេសនេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមទណ្ឌកម្មសេដ្ឋកិច្ចក្នុងតំបន់ បន្ទាប់ពីមានរដ្ឋប្រហារ កាលពីខែកក្កដា។ សម្ព័ន្ធរដ្ឋ Sahel មានប្រជាជនសរុប ប្រហែល៧០លាននាក់ ដែលកំពុងប្រយុទ្ធតទល់នឹងក្រុមសកម្មប្រយុទ្ធ ជីហាដ។ IRC បានអះអាងថា ស្ថានភាពអាចនឹងកាន់តែអាក្រក់ ហើយអាចរាលដាល ដល់ប្រទេស ក្បែរៗខាង ដូចជា កាមេរូន…
-
វៀតណាមត្រូវប៉ាន់ដូង ក្នុងពេលអាកាសធាតុក្តៅខ្លាំង

តម្លៃដូងនៅប្រទេសវៀតណាមបានកើនឡើងបួនដង ក្នុងពេលអាកាសធាតុក្តៅខ្លាំង នាប៉ុន្មានខែមកនេះ ក្នុងនោះ ដូងស្រស់មួយផ្លែ បានកើនតម្លៃដល់ទៅ ជាង៥០សេនដុល្លារ។ នេះបើតាមកាសែត VNexpress។ លោក Nguyen Dinh Tung នាយកប្រតិបត្តិនៃក្រុមហ៊ុននាំចេញផ្លែឈើ Vina T&T បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីសប្តាហ៍មុនថា តម្លៃដូងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះ អ្នកលក់បាននិយាយថា ពួកគេលក់បានរាប់ពាន់ដូង ជាប្រចាំថ្ងៃ ហើយអ្នកទិញពិបាករកទិញ ទៀតផង ដោយសារតែការផ្គត់ផ្គង់មិនទាន់តម្រូវការ។ លោកបានបន្ថែមថា ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ តម្រូវការទឹកដូងស្រស់ មានការកើនឡើងច្រើន។ អាជ្ញាធរខេត្ត Ben Tre ស្ថិតក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាទីតាំងមានផ្លែដាំដូងធំជាងគេមួយ ក្នុងប្រទេសវៀតណាម បានប្រាប់ថា តម្លៃដូងបានឡើងថ្លៃ ស្ទើរតែរាល់ថ្ងៃ ជាហេតុនាំឱ្យកសិករទទួលបានប្រាក់ចំណេញច្រើន។ ក្រុមហ៊ុនលក់រាយ Saigon Co.op បានឃើញតម្រូវការទឹកដូងកើនឡើង ៥០% ចាប់ពីខែមីនាមក។ យ៉ាងណាមិញ កាសែត VNexpress បានចេញផ្សាយថា ដូងវៀតណាមដែលគ្រោងនឹងត្រូវនាំចេញទៅប្រទេសចិន ក្នុងពេលឆាប់ៗនេះ ក៏បានជំរុញឱ្យតម្លៃដូង…
-
អបអរសាទរ ខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”

-
Amazon បោះទុនថ្មី ៩ពាន់លានដុល្លារនៅសិង្ហបុរី

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Amazon កាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួននឹងវិនិយោគ ៩ពាន់លានដុល្លារ នៅប្រទេសសិង្ហបុរី ក្នុងរយៈពេល ៤ឆ្នាំ ដើម្បីពង្រីកសមត្ថភាព Cloud Computing និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI។ ក្រុមហ៊ុន Amazon បាននិយាយថា តួលេខនេះនឹងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ របស់ Amazon Web Services ទ្វេដង នៅក្នុងប្រទេសសិង្ហបុរី ចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ឆ្នាំ២០២៨ ហើយការណ៍នេះនឹងជួយបំពេញតម្រូវការអតិថិជនដែលកើនឡើងយ៉ាងលឿនលើសេវាកម្ម Cloud និង និន្នាកា AI ។ តាមរយៈសេចក្តីថ្លែងការណ៍ ស្តីពីការបង្កើនទំហំវិនិយោគថ្មីនេះ ក្រុមហ៊ុន Amazon បានទុកប្រទេសសិង្ហបូរី ជាចំណុចនៃការចាប់ផ្តើមភាពច្នៃប្រឌិត ដ៏គួរឱ្យទាក់ទាញ នៅក្នុងតំបន់។ ក្រុមហ៊ុននេះ កាលពីសប្តាហ៍មុន បាននិយាយថា ប្រាក់ចំណេញ ក្នុងរយៈពេលបីខែដំបូង នៃឆ្នាំ ២០២៤ បានកើនឡើង បីដង ដោយសារតែសេវាកម្ម Cloud, ការផ្សាយពាណិជ្ជកម្ម និងអាជីវកម្មលក់រាយ មានការរីកចម្រើន៕…