Category: One-Minute

  • ទឹកជំនន់លិចចូលដល់ពហុកីឡដ្ឋានអន្តរជាតិ របស់ប្រេស៊ីល

    ទឹកជំនន់លិចចូលដល់ពហុកីឡដ្ឋានអន្តរជាតិ របស់ប្រេស៊ីល

    ប្រាស៊ីលីយ៉ា៖ រូបភាពពីលើអាកាស ដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃអង្គារ បានបង្ហាញពីទិដ្ឋភាព ពហុកីឡដ្ឋានអន្តរជាតិ Beira-Rio ស្ថិតក្នុងទីក្រុង Porto Alegre ប្រទេសប្រេស៊ីល ដែលមានទឹកជំនន់ ជន់លិចចូលទៅដល់ផ្នែកខាងក្នុង នៃពហុកីឡដ្ឋាន។ ពហុកីឡដ្ឋាន Beira-Rio ត្រូវបានគេស្គាល់ថា ជាក្លឹបកីឡាអន្តរជាតិ ដែលត្រូវបានទឹកហូរចូលដល់ទីលាន បម្រើឲ្យការប្រកួតសំខាន់ៗ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ វាយប្រហារភាគខាងត្បូង ប្រទេសប្រេស៊ីល។ ប្រេស៊ីល ត្រូវបានគេដឹងថា ជាប្រទេសល្បីខ្លាំង លើកីឡាបាល់ទាត់ ក្នុងនោះ មានកីឡាករល្បីៗជាច្រើន ដូចជា Neymar ជាដើម។ ទីក្រុង Porto Alegre ដែលមានប្រជាជនរស់នៅ ១លាន៤សែននាក់ និងទីក្រុងដែលលិចទឹកផ្សេងៗទៀត បាននិងកំពុងត្រូវបានផ្តល់ជំនួយមនុស្សធម៌ ខណៈដែលអ្នកព្យាករណ៍បានព្រមានអំពីភ្លៀងធ្លាក់ បន្ថែមទៀត។ គ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមិនធ្លាប់មាន ដែលបានវាយប្រហាររដ្ឋ Rio Grande do Sul កាលពីសប្តាហ៍មុន បានឆក់យកជីវិតមនុស្ស យ៉ាងតិច៩៥នាក់ និងមនុស្ស ៣៧២ នាក់ត្រូវបានរាយការណ៍ថា បានរងរបួស…

  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ ឧសភា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ ឧសភា ២០២៤

    ១. យានយន្តជិត ១០ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងរយៈពេលមួយសប្តាហ៍ – AMS Economy ២. ខែមេសា កម្ពុជាទទួលបានការវិនិយោគថ្មីចំនួន ២២គម្រោង ដែលមានទុនរហូតដល់ ៣០៩លានដុល្លារ – ថ្មីៗ ៣. កំពង់ផែកំពតគ្រោងនឹងបើកដំណើរការនៅត្រីមាសទី៣ ឆ្នាំ២០២៤ ដែលបម្រើជាច្រកសម្រាប់នាវាទេសចរណ៍ តភ្ជាប់ថៃ និងវៀតណាម ជាមួយកម្ពុជា – ខ្មែរថាមស៍ ៤. ឥណ្ឌូនេស៊ីស្នើកាត់បន្ថយការចំណាយលើគម្រោងយន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង – AFP ៥. អាមេរិក និងសមាជិក EU ភាគច្រើន ធ្វើពហិការមិនចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ពូទីន – Reuters #ams1minute

  • ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា Min Aung Hlaing នឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជា

    ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា Min Aung Hlaing នឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជា

    ដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៍ និងមានតម្លាភាព ។ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យ ឯកឧត្តម Min Aung Hlaingh ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកជំទាវ Aung San Suu Kyi ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រី ធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំ ហើយក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ដោយរំពឹងថាការរីកចម្រើននេះ នឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។ សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ា បន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។ #ams1minute

  • កោះកុង បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជាឱ្យកាន់តែរឹងមាំ

    កោះកុង បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជាឱ្យកាន់តែរឹងមាំ

    ឈរលើមូលដ្ឋាននេះ មន្ត្រីសុរិយោដី និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចុះបញ្ជីដីបង្ហើយ បញ្ចប់វិវាទ និងផ្តល់សេវាគាប់ចិត្តសម្រាប់ប្រជាជនកម្ពុជា។ ជាមួួយគ្នានេះ ត្រូវរៀបចំក្រុងតាមរយៈការប្រែក្លាយជនបទរបស់កោះកុង ឱ្យទៅជាបុរីជនបទ ព្រមទាំងចូលរួមពូនជ្រុំមន្ទីររបស់យើងឱ្យក្លាយជារដ្ឋបាលទំនើប។ កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកោះកុង នាថ្ងៃទី៧ ឧសភា ២០២៤ #ams1minute

  • ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ W. Patrick Murphy ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា

    ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចប់អាណត្តិ W. Patrick Murphy ប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង សហរដ្ឋអាមេរិក-កម្ពុជា

    ឯកឧត្តម ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យបោសសំអាតមីន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកនឹងបន្តគាំទ្រកម្ពុជា ដែលគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅចុងឆ្នាំ២០២៤នេះ ហើយមានជំនឿជាក់ថាឯកអគ្គរដ្ឋទូតថ្មី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក ក្នុងអាណត្តិការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី ហើយនៅតែរក្សាគោលនយោបាយទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់ ដោយឈរលើមូលដ្ឋានសង្គតិភាព និងនិរន្តរភាព”។ #ams1minute

  • ឯកអគ្គរាជទូតកាតា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

    ឯកអគ្គរាជទូតកាតា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត

    ហើយមានបំណងក្នុងការសម្របសម្រួល និងជំរុញវិនិយោគិនរបស់កាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានឯកភាពគ្នាក្នុងការបន្តជំរុញ និងលើកកម្ពស់នូវទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវ:។ #ams1minute

  • របាយការណ៍នៅថ្ងៃទី៦ ឧសភា

    របាយការណ៍នៅថ្ងៃទី៦ ឧសភា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៨ករណី ស្លាប់ ៥នាក់ និងរបួស ៥នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់។ ៣. គ្រឿងញៀន ២៦ករណី ឃាត់ខ្លួនជនសង្ស័យ ៦៨នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ២នាក់និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៧ ឧសភា ២០២៤ #ams1minute

  • ខេត្តព្រះសីហនុ គឺជាខេត្តឈានមុខគេក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា

    ខេត្តព្រះសីហនុ គឺជាខេត្តឈានមុខគេក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ និងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា

    ជាមួយនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ ចំណុច និងវិធានការគន្លឹះ ៥ របស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភុូមិសាស្រ្តខេត្តព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី៧ ឧសភា ២០២៤ #ams1minute

  • ទឹកធ្លាក់ឆាយប្រុយ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងស្រុកវាលវែង ខេត្តពោធិ៍សាត់ទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    ទឹកធ្លាក់ឆាយប្រុយ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងស្រុកវាលវែង ខេត្តពោធិ៍សាត់ទេសចរណ៍ផ្សារភ្ជាប់ទឹកដី កម្ពុជាមាតុភូមិខ្ញុំ

    🎥 AMS Influencer #ams1minute

  • សម្តេចធិបតី៖ “ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច

    សម្តេចធិបតី៖ “ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច

    ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្រ្ត និង គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ហើយក៏ជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹតភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស”។ #ams1minute