-
ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី

-
ជំនន់នៅប្រេស៊ីល អ្នកស្លាប់កើនដល់ជិត១០០នាក់

ប្រាស៊ីលីយ៉ា៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅប្រទេសប្រេស៊ីល បានកើនដល់ ៨៥នាក់ របួស៣៣៩នាក់ បាត់ខ្លួន១៣៤នាក់ និង ជាង១៥ម៉ឺននាក់ទៀត ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។ គួររម្លឹកថា ភ្លៀងធ្លាក់ខ្លាំងក្លាបានកើតមាន នៅតំបន់ភាគខាងត្បូង ប្រទេសប្រេស៊ីល តាំងពីសប្តាហ៍មុន។ កាលពីថ្ងៃចន្ទ ភ្លៀងបានធូរស្រាល ប៉ុន្តែ ទឹកជំនន់នៅតែបន្តមាន ជាមួយនឹងការបាក់ដីតាមតំបន់ខ្លះ ខណៈដែលអាជ្ញាធរនៅតែបន្តស្វែងរកមនុស្សបាត់ខ្លួន នៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូង ប្រទេស។ ទីក្រុង, ទីប្រជុំជន និងភូមិ ជិត៤០០ កន្លែងបានរងផលប៉ះពាល់ ដែលភាគច្រើន នៅតែត្រូវបានកាត់ផ្តាច់ តាមរយៈការមិនមានទឹកផឹក ឬ អគ្គិសនីប្រើប្រាស់ ដែលនាំឲ្យមានការអំពាវនាវរកជំនួយ បន្ទាន់។ លោក Eduardo Leite អភិបាលរដ្ឋ Rio Grande do Sul បាននិយាយ កាលពីថ្ងៃអាទិត្យថា គ្រោះមហន្តរាយធម្មជាតិ ដែលអ្នកជំនាញ និងរដ្ឋាភិបាលផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យរដ្ឋមួយនេះមានយ៉ាប់យឺនដូចទៅនឹង «ទិដ្ឋភាពចេញពីសង្រ្គាម»៕ ប្រភពពី…
-
ថ្ងៃនេះ! លោក ពូទីន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតី អាណត្តិទី៥

មូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី អាណត្តិទី៥ របស់លោក នៅថ្ងៃអង្គារនេះ បន្ទាប់បានឈ្នះការបោះឆ្នោត ភ្លូកទឹកភ្លូកដី កាលពីខែមីនា ឆ្នាំ២០២៤។ បើតាមទីភ្នាក់ងារសារព័ត័មាន RT បានឲ្យដឹងថា ពិធីចូលកាន់តំណែងជាផ្លូវការ នៅប្រព្រឹត្តទៅ នៅរសៀលនេះ។ បើតាមប្រភពព័ត៌មាន លោក ពូទីន បានជួបប្រជុំជាមួយរដ្ឋាភិបាលផុតអាណត្តិ កាលពីថ្ងៃចន្ទ មុនមានរដ្ឋាភិបាលថ្មី។ ភ្នាក់ងារសារព័ត័មាន RT បានចេញផ្សាយថា ក្នុងជំនួបនោះ លោក ពូទីន បាននិយាយថា គូប្រជែងលោកខាងលិច បានព្យាយាមបំផ្លាញ រុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មនានា ប៉ុន្តែទទួលបរាជ័យ ផ្ទុយពីអ្វីដែលពួកគេរំពឹងទុក។ លោក ពូទីន ថែមទាំងបានសង្កត់ធ្ងន់ថា អំពីកំណើនសេដ្ឋកិច្ចរុស្សី ដែលនាំមុខប្រទេសធំៗ នៅសហភាពអឺរ៉ុបព្រមទាំង រដ្ឋរីកចម្រើនទាំង៧ ឬ គេស្គាល់ថា G7 ទៀតផង។ លោក ពូទីន បានអះអាងថា រុស្ស៊ីបន្តដោះស្រាយបញ្ហាបច្ចុប្បន្ន ដោយយកចិត្តទុកដាក់ និងជាប់លាប់ លើរបៀបវារៈនៃការអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌនៃគោលដៅជាតិសំខាន់ៗ។…
-
ថៃទទួលបានទេសចរបរទេស ១២លាននាក់ ក្នុងពេល ៤ខែ

ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេស ចំនួនជាង១២លាននាក់ ក្នុងរយៈពេល ៤ខែ ដំបូង នៃឆ្នាំ២០២៤។ នេះបើតាមអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT។ កាសែតថៃ The Nation បានដកស្រង់ប្រភពពីទីភ្នាក់ងារ TAT បញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវទេសចរនេះកើនឡើងជាង ១៤០ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ ជនជាតិចិននាំមុខគេក្នុងចំណោមអ្នកទេសចរទៅប្រទេសដែលមាន ជាង២លាន ៣សែននាក់។ ជនជាតិបន្ទាប់គឺ ម៉ាឡេស៊ី រុស្ស៊ី និងកូរ៉េខាងត្បូង។ អាជ្ញាធរទេសចរណ៍ថៃ បានព្យាករណ៍ដែរថា នៅត្រីមាសទី២ នៃឆ្នាំ២០២៤ នឹងមានទេសសចរបរទេស ជាង៨លាននាក់ បន្ថែមទៀត។ ចំនួននេះនឹងបង្កើតប្រាក់ចំណូល សម្រាប់ប្រទេសថៃ ជាង ១០ពាន់លានដុល្លារអាមេរិក។ ថៃបានដាក់គោលដៅស្រូបទាញទេសចរបរទេស ប្រមាណ ៤០លាននាក់ ក្នុងឆ្នាំ២០២៤ នេះបើតាមកាសែត Bangkok Post៕ ប្រែសម្រួល៖ សារ៉ាត
-
លោក ពូទីន បញ្ជាឱ្យយោធារុស្ស៊ីធ្វើសមយុទ្ធនុយក្លេអ៊ែរ

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឱ្យយោធាធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ ស្ថិតនៅក្បែរប្រទេសអ៊ុយក្រែន។ Read. ក្រសួងការពារជាតិរុស្ស៉ីបានគូសបញ្ជាក់ថា ការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរនាពេលឆាប់ៗនេះ មានគោលដៅធានាការពារបូរណភាពទឹកដី និងអធិបតេយ្យរបស់ប្រទេសរុស្ស៉ី ដើម្បីជាការឆ្លើយតប ចំពោះសេចក្តីថ្លែងការណ៍ដែលមានលក្ខណៈបង្កហេតុ ព្រមទាំងគំរាមកំហែងពីសំណាក់ក្រុមមន្រ្តីលោកខាងលិចមួយចំនួនប្រឆាំងនឹងរុស្ស៉ី។ បើតាមក្រសួងការពារជាតិរុស្ស៉ី ការធ្វើសមយុទ្ធនេះដែរ នឹងតេស្តសមត្ថភាពត្រៀមលក្ខណៈរបស់កងកម្លាំងនុយក្លេអ៊ែរមិនមែនយុទ្ធសាស្រ្ត ក្នុងការបំពេញបេសកកម្មប្រយុទ្ធ និងការហ្វឹកហាត់សម្រាប់ការត្រៀមរៀបចំ និងការដាក់ពង្រាយ ដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រភេទមិនមែនយុទ្ធសាស្រ្ត គឺអាវុធនុយក្លេអ៊ែរតាក់ទិច។កន្លងមក លោក ពូទីន តែងតែបង្កើនវោហាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើម ដោយមេដឹកនាំរុស្ស៊ីរូបនេះបានព្រមាននៅក្នុងសុន្ទរកថារបស់ខ្លួន ទៅកាន់ប្រជាជាតិកាលពីខែកុម្ភៈថា មានហានិភ័យពិតប្រាកដ នៃសង្គ្រាមនុយក្លេអ៊ែរ។ តួយ៉ាង កាលពីឆ្នាំមុន រុស្ស៊ីបានលុបចោលការផ្តល់សច្ចាប័នរបស់ខ្លួន លើសន្ធិសញ្ញាហាមប្រាមការសាកល្បងអាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយ និងបានដកខ្លួនចេញពីកិច្ចព្រមព្រៀងកាត់បន្ថយអាវុធសំខាន់ៗជាមួយសហរដ្ឋអាមេរិកផងដែរ។ ជុំវិញបញ្ហានេះដែរ មន្ត្រីលោកខាងលិចកាន់តែមានការព្រួយបារម្ភខ្លាំងឡើង ចំពោះវោហាសាស្ត្រនុយក្លេអ៊ែររបស់វិមានក្រឹមឡាំង ក្នុងអំឡុងពេលវាយលុកនៅអ៊ុយក្រែន ដោយលោក ពូទីន តែងតែអំពាវនាវអំពីគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
កំពង់ផែជាចលករនៃកំណើនសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជា

-
ពុទ្ធឱវាទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៦ ឧសភា ២០២៤

១. ៤ខែ ឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស – AMS Economy ២. ៤ខែឆ្នាំនេះ ខេត្ដព្រៃវៃង នាំចេញស្រូវបានជាង១,២លានតោន ទទួលបានចំណូលជាង ៣៦៥លានដុល្លារ – FN ៣. កម្ពុជាក្លាយជាប្រទេសនាំចេញអង្ករ (ទាំងស្រូវ និងអង្ករ) ឈរនៅលេខរៀងទី៧លើពិភពលោក នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ – ខ្មែរថាមស៍ ៤. ហ្វីលីពីន និងអាមេរិកធ្វើសមយុទ្ធបាញ់មីស៊ីលព្រមានចិន ជុំវិញបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង – AFP ៥. លោក ពូទីន បញ្ជាឱ្យយោធារុស្ស៉ីធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការគំរាមគំហែងពីលោកខាងលិច – Reuters #ams1minute
-
ក្រុងកោះរ៉ុង ខេត្តព្រះសីហនុតារារះនាទិសនិរតី កម្ពុជាមាតុភូមិខ្ញុំ

-
របាយការណ៍នៅថ្ងៃទី២៧ មេសា
