Category: One-Minute

  • ភូមិអ្នកនេសាទភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត កម្ពុជាមាតុភូមិខ្ញុំ

    ភូមិអ្នកនេសាទភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត កម្ពុជាមាតុភូមិខ្ញុំ

    📷 នាំផ្លូវ #ams1minute

  • ខេត្តកំពត បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះ ទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន

    ខេត្តកំពត បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាព ៦ចំណុច និងវិធានការគន្លឹះ ទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន

    នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា កំពតបានកំពុងប្រែក្លាយខ្លួនជាទីក្រុងទេសចរណ៍ទី២ នៅកម្ពុជា ជាមួួយនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភុូមិសាស្រ្តខេត្តកំពត ៦ ឧសភា ២០២៤ #ams1minute

  • របាយការណ៍នៅថ្ងៃទី៥ ឧសភា

    របាយការណ៍នៅថ្ងៃទី៥ ឧសភា

    ១. គ្រោះថ្នាក់ចរាចរណ៍ ១០ករណី ស្លាប់ ៤នាក់ និងរបួស ១៤នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៩ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់។ ៣. គ្រឿងញៀន ១២ករណី ឃាត់ខ្លួនជនសង្ស័យ ៣៣នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី៦ ឧសភា ២០២៤ #ams1minute

  • Apple ជាម៉ាកទូរសព្ទល្បីល្បាញជាងគេនៅអាមេរិក ដោយក្ដោបបានចំណែកទីផ្សាររហូតដល់៥០%

    Apple ជាម៉ាកទូរសព្ទល្បីល្បាញជាងគេនៅអាមេរិក ដោយក្ដោបបានចំណែកទីផ្សាររហូតដល់៥០%

    ឈរនៅលេខ២គឺ Samsung របស់កូរ៉េខាងត្បូង ដោយក្ដោបបានចំណែកទីផ្សារជាង ២៧% ខណៈMotorola មានចំណែកទីផ្សារ ៦% ហើយ Google មានចំណែកទីផ្សារ ៥%។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្រុមហ៊ុនចិន Huawei បានកាន់កាប់ចំណែកទីផ្សារ ១% នៅអាមេរិក។ ទោះបីជាក្រុមហ៊ុននេះ ត្រូវបានហាមឃាត់មិនឱ្យលក់ផលិតផលរបស់ខ្លួននៅ អាមេរិកក្នុងឆ្នាំ ២០២២ ក៏នៅតែមានពលរដ្ឋអាមេរិកមួយចំនួនប្រើប្រាស់ទូរសព្ទម៉ាកនេះមកទល់សព្វថ្ងៃ – Visual Capitalist #ams1minute

  • ប្រេស៊ីល ជាប្រទេសដែលបាត់បង់ព្រៃឈើច្រើនជាងគេ ពោលគឺរហូតដល់រាប់លានហិកតាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ

    ប្រេស៊ីល ជាប្រទេសដែលបាត់បង់ព្រៃឈើច្រើនជាងគេ ពោលគឺរហូតដល់រាប់លានហិកតាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ

    ក្នុងតំបន់អាស៊ី ប្រទេសឥណ្ឌូណេស៊ីបាត់បង់ព្រៃឈើជាង ៩លានហិកតា ខណៈមីយ៉ាន់ម៉ាក៏ជាប់ក្នុងតារាងជាប្រទេសដែលបាត់បង់ព្រៃឈើច្រើន ដោយបាត់បង់ជាង ៦លានហិកតា។ ការពង្រីកដីធ្វើកសិកម្ម និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាកត្តាចម្បងដែលជំរុញដល់ការកាប់បំផ្លាញព្រៃឈើនៅប្រេស៊ីល ខណៈការធ្វើឧស្សាហកម្មដូងប្រេងនៅឥណ្ឌូណេស៊ី និងការកាប់ឈើខុសច្បាប់ ក៏ដូចជាការអូសបន្លាយនៃសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា ជាកត្តាចម្បងដែលធ្វើឱ្យបាត់បង់ព្រៃឈើក្នុងប្រទេសទាំងពីរ – Visual Capitalist #ams1minute

  • ផ្លូវព្រលានយន្តហោះសៀមរាបថ្មីខេត្តសៀមរាប កម្ពុជាមាតុភូមិខ្ញុំ

    ផ្លូវព្រលានយន្តហោះសៀមរាបថ្មីខេត្តសៀមរាប កម្ពុជាមាតុភូមិខ្ញុំ

    🎥 MLMUPC #ams1minute

  • ថៃ៖ មនុស្សស្លាប់ព្រោះរលកកម្តៅ កើនដល់ជិត ៤០នាក់

    ថៃ៖ មនុស្សស្លាប់ព្រោះរលកកម្តៅ កើនដល់ជិត ៤០នាក់

    បាងកក៖ ក្រសួងសុខាភិបាលថៃបានអះអាង កាលពីថ្ងៃអាទិត្យថា មនុស្សស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែរលកកម្តៅខ្លាំង បានកើនដល់ ៣៨នាក់ហើយ។ មន្ត្រីជាន់ខ្ពស់សុខាភិបាល វេជ្ជបណ្ឌិត Atthapol Kaewsamrit បាននិយាយថា មនុស្សស្លាប់ភាគច្រើន ស្ថិតនៅភាគឦសាន នៃប្រទេសថៃ ដោយរាប់ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ។ បន្ទាប់មក គឺមាននៅតំបន់ភាគកណ្តាល និងភាគខាងកើត ហើយការស្លាប់ភាគច្រើន កើតឡើងចំពោះកម្មករដែលធ្វើការនៅខាងក្រៅ ,មនុស្សចាស់, អ្នកដែលមានជំងឺ ព្រមទាំង ក្រុមអ្នកផឹកស្រាច្រើន ជាប្រចាំ។ មន្ត្រីរូបនេះបាននិយាយទៀតថា រហូតដល់ថ្ងៃចន្ទនេះ រលកកម្តៅនឹងបន្តវាយប្រហាររាជធានី-ខេត្តចំនួន ១២ រួមមានទាំងក្រុងបាងកក ផងដែរ។ វេជ្ជបណ្ឌិត Atthapol Kaewsamrit ក៏បានណែនាំឲ្យប្រជាពលរដ្ឋថៃ គួរចៀសវាងការប៉ះពាល់ ពន្លឺព្រះអាទិត្យយូរ និងចៀសវាងការផឹកគ្រឿងស្រវឹង។ អ្នកនៅតាមខេត្តដែលរងគ្រោះដោយរលកកម្ដៅ ត្រូវបានណែនាំឱ្យស្លៀកសម្លៀកបំពាក់ស្តើងៗ ឬស្រាលៗ និងផឹកទឹក ឱ្យបានច្រើន៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

  • TikTok លុបផលិតផលប្រមាណ ៣៧លានមុខចេញពីកម្មវិធី Online Shop

    TikTok លុបផលិតផលប្រមាណ ៣៧លានមុខចេញពីកម្មវិធី Online Shop

    ឡុងដ៍៖ ក្រុមហ៊ុន TikTok បានបញ្ជាក់ថា ខ្លួនបានបិទបញ្ជីផលិតផលដែលដាក់លក់អនឡាញចំនួន ៣៧លានមុខ ខណៈដែលខ្លួនបានចេញផ្សាយរបាយការណ៍ចុងក្រោយ អំពីសុវត្ថិភាពនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន។ របាយការណ៍ដែលគ្របដណ្តប់ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៣ ក៏បានឱ្យដឹងដែរថា កម្មវិធីវីដេអូកំសាន្តមួយនេះ ក៏បានបិទគណនីអ្នកលក់ចំនួនពីរលានករណីផងដែរ ដោយសារតែពួកគេមិនបានបំពេញតាមតម្រូវការចុះឈ្មោះឱ្យបានត្រឹមត្រូវតាមគេហទំព័រ។ ចាប់តាំងពីការបើកដំណើរការដំបូងក្នុងឆ្នាំ២០២១មក គិតមកទល់ពេលនេះ កម្មវិធី TikTok Shop បានកើនឡើងអ្នកលក់រហូតដល់ ១៥លាននាក់នៅជុំវិញពិភពលោក កើនឡើងចំនួន ៦លាននាក់កាលពីពាក់កណ្តាលឆ្នាំ២០២៣។ នៅក្នុងរបាយការណ៍សុវត្ថិភាពចុងក្រោយរបស់ខ្លួន TikTok បាននិយាយថា ខ្លួនក៏បានដកផលិតផលបុគ្គលចំនួន ១៣៣,០០០មុខចេញផងដែរ បន្ទាប់ពីពួកគេបានចុះបញ្ជីនៅលើគេហទំព័រ ហើយក៏បានបិទគណនីរបស់អ្នកលក់ជាងមួយលាននាក់ និងបានលុបផលិតផលរបស់ពួកគេចេញ ដោយសារតែការបំពានគោលការណ៍។ លើសពីនេះទៀត ពាណិជ្ជកម្មឌីជីថល (ecommerce) ក៏ត្រូវបានដកចេញពីអ្នកបង្កើតជាង ៥០០,០០០ករណីផងដែរ ដោយសារតែការបំពានច្បាប់។ គួរបញ្ជាក់ថា ក្រុមហ៊ុន TikTok បានចំណាយប្រាក់ច្រើនជាង ៤០០លានដុល្លារក្នុងឆ្នាំ២០២៣ វិនិយោគលើឧបករណ៍ បច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីរក្សាទីផ្សាររបស់ខ្លួនឱ្យមានសុវត្ថិភាព សម្រាប់ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម…

  • ព្រែកជីកហ្វូណនតេជោ

    ព្រែកជីកហ្វូណនតេជោ

    📷 Gazette ប្រជាជន #ams1minute

  • ធនាគារពិភពលោក WB ៖ កំណើនសេដ្ឋកិច្ចឡាវនៅតែទាបជាងកម្រិតឆ្នាំ ២០១៩

    ធនាគារពិភពលោក WB ៖ កំណើនសេដ្ឋកិច្ចឡាវនៅតែទាបជាងកម្រិតឆ្នាំ ២០១៩

    វៀងចន្ទន៍៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឡាវ កំពុងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ ពោលគឺនៅតែទាបជាងកម្រិតឆ្នាំ ២០១៩ និងឆ្នាំ ២០២៣ ហើយត្រូវបានរំពឹងថា នឹងនៅតែធ្លាក់ចុះសម្រាប់ឆ្នាំ ២០២៤នេះ។ លោក Alex Kremer នាយកធនាគារពិភពលោកប្រចាំប្រទេសឡាវបានកត់សម្គាល់ថា ទោះបីជាប្រាក់ចំណូលជាមធ្យមរបស់គ្រួសារឡាវមានភាពប្រសើរឡើងនៅឆ្នាំ ២០២៣ក៏ដោយ ក៏ប្រហែលមួយភាគបីនៃគ្រួសារឡាវ ជាពិសេសគ្រួសារដែលមានចំណូលទាប បានជួបប្រទះនឹងការធ្លាក់ចុះនៃអំណាចទិញ។ លោក Kremer បាននិយាយនៅក្នុងគេហទំព័ររបស់ធនាគារពិភពលោកថា ការស្ទង់មតិរបស់យើងបង្ហាញថា ជាង ៣០ភាគរយនៃគ្រួសារឡាវ បានកាត់បន្ថយការចំណាយរបស់ពួកគេ ទៅលើវិស័យសុខាភិបាល និងការអប់រំ ខណៈពេលដែលនៅក្នុងតំបន់ទីក្រុងដែលមានមនុស្សរស់នៅតិច វិបត្តិសន្តិសុខស្បៀងកំពុងក្លាយជាបញ្ហាកើនឡើង។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) ដែលមានចំណងជើងថា “ការបង្កើនល្បឿននៃកំណែទម្រង់សម្រាប់កំណើន” បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវ ត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងត្រឹម ៣.៧ភាគរយនៅឆ្នាំ ២០២៣ ថយចុះពីកំណើន ៥.៥ភាគរយដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩។ សម្រាប់ឆ្នាំ ២០២៤នេះវិញ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងត្រឹម…