-
វត្តមានរោងចក្រតូយ៉ូតានាពេលនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការកសាងកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធរវាងកម្ពុជា និងមិត្តជប៉ុន

រោងចក្រដំឡើងរថយន្តតូយ៉ូតា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាទេ ប៉ុន្ដែជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេងប្រកបដោយជវភាព កម្ពុជានឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្ម ថ្មីៗមកកម្ពុជាថែមទៀត។ #ams1minute
-
រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់

ក្នុងបញ្ចកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” រាជរដ្ឋាភិបាលបានផ្តោតលើកិច្ចការអាទិភាពចំនួន៥។ កិច្ចការអាទិភាពទី៣ “ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ” មានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកែលម្អបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការសម្រួល និងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈ និងកិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។ #ams1minute
-
សម្តេចធិបតីអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត Toyota Tsusho Manufacturing (Cambodia)

ក្រុមហ៊ុននេះបានពង្រីកធុរកិច្ចរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រ ពិសេសគឺការធ្វើពិពិធកម្មពីការនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុង មកជាការវិនិយោគសង់រោងចក្រតម្លើងរថយន្តពីរប្រភេទនៅកម្ពុជាតែម្តង។ Toyota Tsusho Manufacturing (Cambodia) ជាក្រុមហ៊ុនដំឡើងរថយន្តលំដាប់អន្តរជាតិមួយបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុន RMA Cambodia បានបើកដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២២។ ទាំងនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ហើយជាមោទនភាពដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិជាបន្តបន្ទាប់ ផ្តល់ទំនុកចិត្តជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២ ឧសភា ២០២៤ #ams1minute
-
ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ យ៉ាងសស្រោកសស្រាំ និងដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ព្រមទាំងមានតាមដានមើលពីអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះស្ម័គ្រចិត្ត។ សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងលើមុខវិជ្ជាសំណួរពហុចម្លើយពាក់ព័ន្ធនិងវប្បធម៌ទូទៅ និងមុខវិទ្យាឯកទេសទី១ ឬមុខវិជ្ជាឯកទេសសម្រាប់ប្រភេទបរិញ្ញាបត្រ ដែលការប្រឡងប្រជែងនឹងចាប់ផ្តើមនៅម៉ោង ១២៕ ដោយៈ ង៉ាន់ ទិត្យ
-
របាយការណ៍ ស្ដីពី ស្ថានភាព សេរី ភាព សារព័ត៌មាន នៅ កម្ពុជា

-
តៀមកាហ្វេសហសម័យ ភ្លេងច័ន្ទខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

-
ទំនប់ទឹករីងស្ងួត លេចចេញក្រុងបុរាណនៅហ្វីលីពីន

ទីក្រុងបុរាណ មានអាយុកាល ៣០០ឆ្នាំ បានបង្ហាញខ្លួន នៅចំកណ្តាលទំនប់ទឹកដែលរីងស្ងួត Pantabangan ដែលស្ថិតក្នុងខេត្ត Nueva Ecija នៃប្រទេសហ្វីលីពីន។ វិស្វករនៃរដ្ឋបាលធារាសាស្ត្រជាតិហ្វីលីពីន បានប្រាប់ AFP ថា រចនាសម្ព័ន្ធក្នុងក្រុងបុរាណ ដែលផុសឡើង ទាំងនេះ រួមមានទាំងបំណែកព្រះវិហារ, ផ្នូរ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លិចបំផ្លាញផ្សេងៗទៀត ។ ប្រភពបានបន្តថា តំបន់ Pantabangan ត្រូវបានជន់លិច ក្លាយជាអាងស្តុកទឹក ក្នុងទសវត្សរ៍ ឆ្នាំ១៩៧០ ប៉ុន្តែ គ្រោះរាំងស្ងួតធ្ងន់ធ្ងរ បានបណ្តាលឲ្យកម្រិតទឹក របស់ទំនប់ រីងស្ងួតធ្ងន់ធ្ងរ។ ការលេចចេញរូបរាងនៃក្រុងបុរាណបែបនេះ បានទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្ត និងស្វែងយល់ផងដែរ។ ផ្អែកលើទិន្នន័យផ្លូវការ បានបង្ហាញឲ្យថា កម្ពស់ទឹកនៅទំនប់ Pantabangan បានធ្លាក់ចុះ ជិត៥០ម៉ែត្រ នាពេលបច្ចុប្បន្ននេះ ធៀបនឹងកម្ពស់ទឹកធម្មតា។ ដូចទៅនឹងបណ្តាប្រទេស ស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ ហ្វីលីពីនបានទទួលរងនូវ កំដៅដ៏ក្តៅ ជាច្រើនសប្តាហ៍មកហើយ ដែលនាំឱ្យសាលារៀននានា ត្រូវផ្អាកថ្នាក់រៀន ប៉ះពាល់ដល់ការសិក្សារបស់សិស្ស ៣៣លាននាក់ ពោលគឺបន្ទាប់ពីសីតុណ្ហភាព…
-
អ៊ុយក្រែនប្រើបញ្ញាសិប្បនិម្មិត (AI) ធ្វើជាអ្នកនាំពាក្យ

គៀវ៖ អ្នកនាំពាក្យជាបញ្ញាសិប្បនិម្មិត ឬ AI របស់ក្រសួងការបរទេស នៃប្រទេសអ៊ុយក្រែន បានបង្ហាញខ្លួន ជាលើកដំបូង កាលពីថ្ងៃពុធ។ ដោយនិយាយ លាយឡំជាមួយនឹងកាយវិកា ដូចមនុស្សពិត និង ស្លៀកពាក់ជាឈុតខ្មៅ អ្នកនាំពាក្យរូបនេះ បានណែនាំខ្លួនឯងថា រូបគេឈ្មោះ Victoria Shi។ ក្រសួងការបរទេសបានឲ្យដឹងថា នេះគឺជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ដែលអ៊ុយក្រែន ប្រើអ្នកនាំពាក្យឌីជីថល ដើម្បីអានសេចក្តីថ្លែងការណ៍របស់ខ្លួន។ ក្រសួងថា នេះគឺជា ការលោតផ្លោះផ្នែកបច្ចេកវិទ្យា ហើយក៏មិនទាន់មានសេវាការទូតក្នុងពិភពលោក ធ្វើបែបនេះ នៅឡើយទេ។ មូលហេតុចម្បង គឺជាការចំណេញពេលវេលា និងធនធាន។ យ៉ាងណាក៏ដោយក្រសួងការបរទេសបានប្រាប់ AFP ថា សេចក្តីថ្លែងការណ៍ ដែលនឹងអានដោយ Shi មិនមែនបង្កើតឡើងដោយ AI ទេ ប៉ុន្តែ គឺជាការសរសេរ និងផ្ទៀងផ្ទាត់ ដោយមនុស្សពិត។ រូបរាង និងសំឡេងរបស់ Shi ត្រូវបានយកគំរូ តាមមនុស្សពិត ដែលជាអ្នកចម្រៀងឈ្មោះ Rosalie Nombre។…
-
ក្រសួងការពារជាតិ៖ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ មេសា

-
Tesla បញ្ឈប់នាយកផ្នែកស្ថានីយសាករថយន្ត EV

បរទេស៖ លោកស្រី Rebecca Tinucci នាយកជាន់ខ្ពស់ ទទួលបន្ទុកស្ថានីយសាករថយន្តអគ្គិសនី ឬ EV Charging របស់ក្រុមហ៊ុន Tesla នឹងត្រូវបញ្ឈប់ពីការងារ ស្របពេលដែលក្រុមហ៊ុនអាមេរិកមួយនេះ រុះរើផ្នែកចំនួនពីរ ក្នុងបរិបទ ទីផ្សាឡាន EV កាន់តែតានតឹង។ យោងតាមអ៊ីមែលរបស់ លោក Elon Musk នាយកប្រតិបត្តិ Tesla ដែលត្រូវបានផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះ បង្ហាញទៀតថា លោក Daniel Ho ប្រធានផ្នែកផលិតផលថ្មី របស់ក្រុមហ៊ុន ក៏ត្រូវបញ្ឈប់ពីការងារដែរ។ បុគ្គលិកប្រមាណ ៥០០នាក់ស្ថិតក្រោមការគ្រប់គ្រង់របស់លោកស្រី Rebecca Tinucci ឬ ផ្នែក Supercharger ភាគច្រើន ប្រឈមនឹងការបាត់បង់ការងារ។ ផ្អែកតាមសារអ៊ីមែលនេះ ដដែល លោក Elon Musk បានលើកឡើងថា លោកនឹងចម្រាញ់ រក្សាទុកតែបុគ្គលិកណាដែលល្អឥតខ្ចោះ, ចាំបាច់ និងគួរឱ្យទុកចិត្ត តែប៉ុណ្ណោះ ដោយប្តេជ្ញាកាត់បន្ថយការចំណាយ។ កាលពីដើមខែមេសា…