Category: One-Minute

  • ទឹកជំនន់ ស្លាប់មនុស្ស ១០នាក់ នៅប្រេស៊ីល

    ទឹកជំនន់ ស្លាប់មនុស្ស ១០នាក់ នៅប្រេស៊ីល

    ប្រាស៊ីលីយ៉ា៖ មនុស្សចំនួន ១០នាក់បានស្លាប់ ខណៈ២១នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្លា បង្កជាទឹកជំនន់ នៅភាគខាងត្បូង ប្រទេសប្រេស៊ីល។ អាជ្ញាធរបាននិយាយ កាលពីថ្ងៃពុធថា ពួកគេបានជម្លៀសមនុស្សប្រហែល ៣៣០០នាក់ ទៅរកទីជម្រកបណ្តោះអាសន្ន។ ចាប់តាំងពីថ្ងៃអង្គារមក ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបំផ្លាញស្ពាន និងបិទផ្លូវ ធ្វើឱ្យសហគមន៍ជាច្រើន ត្រូវកាត់ផ្តាច់ទាំងស្រុង។ អាជ្ញាធរបានជំរុញឲ្យប្រជាជនជៀសវាងតំបន់ តាមបណ្តោយផ្លូវជាតិ ដោយសារហានិភ័យនៃការបាក់ដីភក់ ហើយអ្នកដែលរស់នៅក្បែរទន្លេ ឬ តាមភ្នំ ត្រូវជម្លៀសចេញ។ ប្រធានាធិបតីនៃប្រទេសប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសថា រដ្ឋាភិបាលនឹងចាត់វិធានការដោះស្រាយ តាមរយៈការបញ្ជូនជំនួយបន្ទាន់ ជាដើម ដោយលោកចាត់ទុកថា នេះជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត របស់ប្រទេសប្រេស៊ីល។ ប្រទេសដ៏ធំបំផុតមួយ ប្រចាំអាមេរិកខាងត្បូងមួយនេះ បានទទួលរងនូវបញ្ហាអាកាសធាតុធ្ងន់ធ្ងរ នាពេលថ្មីៗនេះ ដែលអ្នកជំនាញនិយាយថា ទំនងជាត្រូវបានបង្កឡើង ដោយសារការប្រែប្រួលអាកាសធាតុ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • កំពង់ផែខេត្តព្រះសីហនុ មិនត្រឹមតែអាចបង្កើនចំណូលនៅនឹងកន្លែងទេ តែនឹងក្លាយជាចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ខេត្តតំបន់ឆ្នេរ និងប្រទេសកម្ពុជាទាំងមូល

    កំពង់ផែខេត្តព្រះសីហនុ មិនត្រឹមតែអាចបង្កើនចំណូលនៅនឹងកន្លែងទេ តែនឹងក្លាយជាចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ខេត្តតំបន់ឆ្នេរ និងប្រទេសកម្ពុជាទាំងមូល
  • សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ ឧសភា ២០២៤

    សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១ ឧសភា ២០២៤

    ១. កម្ពុជាត្រៀមធ្វើទំនើបកម្មផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត និងសាងសង់ស្ពានរំលងផ្លូវសម្រាប់រថភ្លើង – AMS Economy ២. កូនផ្សោតកើតថ្មី ១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ និងជាកូនផ្សោតទី៨ ដែលបានកើតនៅដើមឆ្នាំ២០២៤ – FN ៣. ក្រសួងអប់រំណែនាំឱ្យសាលារដ្ឋទាំងអស់កាត់បន្ថយម៉ោងសិក្សាចំនួន២ម៉ោង ក្នុង១ថ្ងៃដោយសារសីតុណ្ហភាពនៅតែបន្ដកើនឡើង – កម្ពុជាថ្មី ៤. ថៃនឹងដាក់ពន្ធតម្លៃបន្ថែម ៧% លើទំនិញនាំចូលទាំងអស់ចាប់ពីខែឧសភា – បាងកកបុស្តិ៍ ៥. លោក Netanyahu ព្រមានពីការវាយលុកជើងគោកចូលទីក្រុង Rafah ទោះជាមាន ឬគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា – AFP #ams1minute

  • សេះសមុទ្រកំពតសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    សេះសមុទ្រកំពតសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត កម្ពុជាមាតុភូមិខ្ញុំ

    🎥 Gazette-ប្រជាជន #ams1minute

  • របាយការណ៍នៅថ្ងៃទី៣០ មេសា

    របាយការណ៍នៅថ្ងៃទី៣០ មេសា

    ១. គ្រោះថ្នាក់ចរាចរណ៍ ៥ករណី ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១០នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២នាក់។ ៣. គ្រឿងញៀន ១៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់។ ៤. កូវីដ ករណីថ្មី ១នាក់ អ្នកជាសះស្បើយ ១នាក់ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី១ ឧសភា ២០២៤ #ams1minute

  • ប្រវត្តិលោក ញ៉ុក ថែម

    ប្រវត្តិលោក ញ៉ុក ថែម

    🎥 HMN #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាវាប្រមាណ ១៨% ប៉ុណ្ណោះ អាចចូលចតនៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាវាប្រមាណ ១៨% ប៉ុណ្ណោះ អាចចូលចតនៅកម្ពុជា

    ក្រៅពីនេះ ត្រូវផ្ទេរនៅតាមកំពង់ផែប្រទេសជិតខាង ដោយសារផែរបស់យើងនៅរាក់។ សម្រាប់ចក្ខុវិស័យឆ្នាំ២០៥០ រាជរដ្ឋាភិបាល មិនត្រឹមប្រែក្លាយកំពង់ផែព្រះសីហនុទៅជាផែទឹកជ្រៅប៉ុណ្ណោះទេ បុន្តែនឹងប្រែក្លាយទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់តែម្ដង។ #ams1minute

  • សម្តេចធិបតី៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា

    សម្តេចធិបតី៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា

    ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត និងត្រូវបានចាត់ទុកជាច្រកសេដ្ឋកិច្ចជាតិ ដែលមានចរិតជាអង្គភាពយុទ្ធសាស្រ្តក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលកន្លងមក ពេលបច្ចុប្បន្ន និងនាពេលអនាគត។ រាជរដ្ឋាភិបាល នឹងបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើនថែមទៀត។ #ams1minute

  • ប្រមុខ UN ព្រមានថា បើអ៊ីស្រាអែលបង្កើនការវាយលុកទីក្រុង Rafah នោះជនស៊ីវិលរាប់ពាន់នាក់នឹងស្លាប់ថែមទៀត

    ប្រមុខ UN ព្រមានថា បើអ៊ីស្រាអែលបង្កើនការវាយលុកទីក្រុង Rafah នោះជនស៊ីវិលរាប់ពាន់នាក់នឹងស្លាប់ថែមទៀត

    យូអិន៖ ប្រធានអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារបានជំរុញអ៊ីស្រាអែលកុំឱ្យឈ្លានពានទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបាននិយាយថា ការវាយលុកនឹងដំណើរការទៅមុខ។ ជាមួយនឹងសង្រ្គាមកាន់តែកក្រើកក្នុងតំបន់ កំហឹងអន្តរជាតិកើនឡើងជុំវិញចំនួនមនុស្ស និងអ្នកសម្រុះសម្រួលបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបន្ធូរបន្ថយវិបត្តិ និងឈានដល់បទឈប់បាញ់ លោក Guterres បានអង្វរអ៊ីស្រាអែលកុំឱ្យបន្តប្រតិបត្តិការរបស់ខ្លួន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស បានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារដោយយោធាលើទីក្រុង Rafah នឹងក្លាយជាការកើនឡើងភាពតានតឹង ដែលមិនអាចទ្រាំទ្របាន ព្រោះវានឹងសម្លាប់ជនស៊ីវិលរាប់ពាន់នាក់បន្ថែមទៀត ហើយបង្ខំឱ្យមនុស្សរាប់សែននាក់ភៀសខ្លួន។ លោក ហ្គូទែរេស បន្ថែមថា ប្រតិបត្តិការបែបនេះ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ជាមួយនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើតំបន់ West Bank និងនៅទូទាំងតំបន់កាន់តែទូលំទូលាយ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា សមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ និងរដ្ឋាភិបាលជាច្រើនផ្សេងទៀត ក៏បានសម្តែងការប្រឆាំងរបស់ពួកគេយ៉ាងច្បាស់ ចំពោះប្រតិបត្តិការបែបនេះដែរ។ ខ្ញុំសូមអំពាវនាវឱ្យអ្នកដែលមានឥទ្ធិពលលើអ៊ីស្រាអែល ធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ពួកគេដើម្បីទប់ស្កាត់ប្រតិបត្តិការនេះ។ ការព្រមានចុងក្រោយរបស់លោក ហ្គូទែរេស នេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានសន្យាថា កងទ័ពអ៊ីស្រាអែលនឹងបើកការវាយលុកលើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ទោះបីជាមាន ឬគ្មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស់។ ទីក្រុង…

  • សម្ដេចធិបតី៖ “គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ

    សម្ដេចធិបតី៖ “គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនបម្រើតែផលប្រយោជន៍របស់កម្ពុជាប៉ុណ្ណោះនោះទេ តែក៏ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងវៀតណាម និងឡាវផងដែរ

    សូមផ្តាំទៅអ្នកបង្កើតចលនាប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ អ្នកមិនជោគជ័យទេ គឺអ្នកកំពុងតែប្រឆាំងនឹងចលនាជាតិរបស់ប្រជាជនខ្មែរ ដែលព្រែកជីកនេះ គឺជាការបង្កើតការដកដង្ហើមដោយខ្លួនឯង និងផ្តល់ផលប្រយោជន៍ឱ្យជាតិយ៉ាងច្រើន”។ ១ ឧសភា ២០២៤ #ams1minute