-
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ចតាធ្វើឱ្យកំពង់ផែព្រះសីហនុ ឬខេត្តព្រះសីហនុ

-
ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី ជាថ្មី ជម្លៀសមនុស្សជាង ១ម៉ឺននាក់

ហ្សាកាតា៖ ភ្នំភ្លើង ឈ្មោះថា រ៉ង (Ruang) នៅកោះ Tagulandang ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះសាជាថ្មី កាលពីថ្ងៃអង្គារ ជាហេតុនាំឲ្យមានការជម្លៀសមនុស្សជាង ១២០០០នាក់ ចេញពីកោះក្បែរនោះ ហើយអាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្ន។ អាជ្ញាធរបញ្ជាក់ថា ការជម្លៀសទ្រង់ទ្រាយធំនេះ ក្រោមការអន្តរាគមន៍សង្គ្រោះរួមគ្នា រវាងនគរបាល, យោធា និង ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយភ្នំភ្លើងរបស់ឥណ្ឌូនេស៊ី ហៅកាត់ PVMBG បានព្រមានថា វត្ថុធាតុភ្នំភ្លើងដែលបាក់ចូលទៅក្នុងសមុទ្រ អាចបង្កជារលកយក្សស៊ូណាមិ ទៀតផង។ គួរបញ្ជាក់ថា ភ្នំភ្លើង រ៉ង (Ruang) បានផ្ទុះជាបន្តបន្ទាប់ តាំងពីដើមខែមេសានេះ ហើយតំបន់ខ្លះ មានទាំងការបិទព្រលានយន្តហោះទៀតផង។ ការផ្ទុះទាំងនេះក៏បានបណ្តាលឱ្យខូចខាតផ្ទះមួយចំនួនផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
កាដាណាបើកដំណើរការបំពង់ថ្មី បង្ហូរប្រេងឆៅទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក

នៅថ្ងៃពុធនេះ ប្រទេសកាណាដានឹងដាក់ឲ្យដំណើរការបំពង់បង្ហូរប្រេងឆៅថ្មី ប្រវែងជាង១ពាន់ឡូម៉ែត្រ ពីតំបន់ Alberta ឆ្ពោះទៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក ជាទីចែកចាយប្រេងទៅកាន់ទីផ្សារអន្តរជាតិ។ នេះជាសមិទ្ធិផលថ្មី ដែលប្រទេសជឿនលឿនមួយនេះ មិនធ្លាប់មានទេក្នុងរយៈពេលជាង ៧០ឆ្នាំ កន្លងទៅ។ បំពង់នេះត្រូវបានសាងសង់បន្ថែមពីលើបំពង់បង្ហូរប្រេងចាស់ដែលមានអាយុ៧១ឆ្នាំមកហើយ។ បំពង់ចាស់អាចបង្ហូរប្រេងឆៅ បានប្រមាណ ៣០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ហើយកាណាដាជឿថា ប្រេងឆៅប្រហែល ៦០ម៉ឺនបារ៉ែល បន្ថែមទៀត នឹងត្រូវបង្ហូរតាមបំពង់ថ្មី។ បំពង់ថ្មីនេះស្ថិតក្រោមគម្រោងពង្រីកបំពង់បង្ហូរប្រេងឆៅ Trans Mountain Pipeline System ដែលមានតម្លៃ ២៥ពាន់លានដុល្លារ។ កាណាដាជាប្រទេសនាំចេញប្រេងធំជាងគេលើពិភពលោកលំដាប់ទី៤។ ប៉ុន្តែ អ្នកបរិស្ថាន និងក្រុមជនជាតិដើមភាគតិច ព្រួយបារម្ភអំពីផលវិបាក នៃការផលិតប្រេងឆៅបន្ថែមទៀត របស់កាណាដា។ សាស្ត្រាចារ្យសាកលវិទ្យាល័យ British Columbia បាននិយាយថា អ្នកបរិស្ថានព្រួយបារម្ភអំពីវិបត្តិអាកាសធាតុ និងការកំពប់ដែលអាចកើតមាន ពីបំពង់បង្ហូរប្រេង ឬ នាវាដឹកប្រេង ដែលអាចគំរាមគំហែងដល់អាយុជីវិតមនុស្សនិងសត្វ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៨ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

-
កំណែទម្រង់ ៣ ដាក់ចេញដោយរាជរដ្ឋាភិបាលអាណត្តិទី៧

-
ពុទ្ធឱវាទ

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មេសា ២០២៤

១. ភ្នំពេញគ្រោងរៀបចំផ្លូវសម្រាប់ថ្មើរជើង និងផ្សាររាត្រីចំនួន ៣ទីតាំង លើផ្ទៃដីជិត ៦០ហិកតា – AMS Economy ២. ថ្ងៃទី១ ឧសភា ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines នឹងចាប់ផ្តើមហោះហើររវាងទីក្រុងឌូបៃ និងភ្នំពេញ – ខ្មែរថាមស៍ ៣. ៤ខែ ឆ្នាំ២០២៤ អាកាសធាតុក្តៅ និងការអូសបន្លាយរដូវប្រាំង ជំរុញឱ្យខេត្តកែបផលិតអំបិលរហូតដល់ជិត ៤ម៉ឺនតោន – FN ៤. ហ្វីលីពីនអះអាងថា ចិនប្រើកាណុងបាញ់ទឹកបង្កការខូចខាតលើនាវារបស់ខ្លួន ក្នុងការប្រឈមមុខគ្នាថ្មីទៀត នៅសមុទ្រចិនខាងត្បូង – Reuters ៥. ប្រមុខ NATO ថាអ៊ុយក្រែននៅតែអាចឈ្នះសង្រ្គាម ទោះកងទ័ពរុស្ស៉ីកំពុងរីកចម្រើនទៅមុខក៏ដោយ – AFP #ams1minute
-
របាយការណ៍នៅថ្ងៃទី២៩ មេសា

-
អបអរសាទរ ខួបលើកទី២៥ កម្ពុជាចូលជាសមាជិកអាស៊ាន (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២៤)

-
ម្ចាស់គម្រោងអភិវឌ្ឍន៍ បានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី មកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបំបែកក្បាលដីជូនអតិថិជនដែលបានបង់ ១០០% 🏘🇰🇭

លោក សេង រីន ជាអ្នកគ្រប់គ្រងគម្រោងទី៣៥ នៃបុរី មន ដានី ស្ថិតក្នុងភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានស្ម័គ្រចិត្តប្រគល់ប័ណ្ណចំនួន ០៦ ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបំបែកក្បាលដីចំនួន ១ ៣៨៦ ក្បាលដី ចែកជូនដល់អតិថិជន ដែលបានបង់ដាច់ ១០០%។ យោងតាមបទពិសោធន៍ដោះស្រាយនៅគម្រោងទី៣៥នេះ ក្រសួង នឹងជ្រើសយកគម្រោងម្តងមួយៗរបស់បុរី មន ដានី មកពិនិត្យ និងដោះស្រាយ ។ 📷 MLMUPC #ams1minute