-
ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

-
សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មេសា ២០២៤

១. ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករជាង ១៦ម៉ឺនតោន ទទួលបានចំណូលជាង ១២៣លានដុល្លារ – FN ២. កម្ពុជាគ្រោងចាប់ផ្តើមការងារសាងសង់ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ដែលមានប្រវែង ១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមនៅឆ្នាំនេះ – ថ្មីៗ ៣. FDI៖ កម្ពុជាជាប់តំណែងជាទីផ្សារ វិនិយោគកំពូលក្នុងពិភពលោកឆ្នាំ ២០២៤ – SBM News ៤. តៃវ៉ាន់ បញ្ចេញកញ្ចប់ទឹកប្រាក់ជាង ៩លានដុល្លារ ស្ដារថ្លៃខូចខាតពីគ្រោះរញ្ជួយដី – AFP ៥. លោក ណេតាន់យ៉ាហ៊ូ ថានឹងកម្ទេចមិនថានរណានោះទេ ឱ្យតែចង់ ឬមានផែនការបំផ្លាញអ៉ីស្រាអែល – Reuters #ams1minute
-
វិថីអូរត្រេះ 🛣️🌿🇰🇭

-
របាយការណ៍នៅថ្ងៃទី៤ មេសា

-
ក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ចិន គឺក្រុមហ៊ុនបច្ចេកវិទ្យា Tencent ដែលធ្វើប្រតិបត្តិការក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម

ផលិតហ្គេមអនឡាញ តន្ត្រី និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។ ក្រុមហ៊ុននេះមានទំហំមូលធនទីផ្សាររហូតដល់ ៣២៨ពាន់លានដុល្លារ។ ដោយឡែក ចំពោះវិស័យសេវាកម្មហិរញ្ញវត្ថុ គឺធនាគារចិន ICBC ដែលមានទំហំមូលធនទីផ្សារសរុប ២៤៥ពាន់លានដុល្លារ។ ក្នុងឋានៈជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធច្រើន ក្រុមហ៊ុន PetroChina មានទំហំមូលធនទីផ្សារសរុប ២២១ពាន់លានដុល្លារ ខណៈលើវិស័យ Food & Beverage វិញ ក្រុមហ៊ុន Moutai មានទំហំមូលធនទីផ្សារសរុប ២៩៤ពាន់លានដុល្លារ – Voronoi #ams1minute
-
លោក ពូទីន៖ រុស្ស៊ីមិនមែនជាគោលដៅវាយប្រហារ របស់សកម្មជនអ៊ីស្លាមទេ

មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក ពូទីន បាននិយាយថា អ្នកនិយមអ៊ីស្លាមគ្មានបំណង កំណត់គោលដៅ វាយប្រហារ លើប្រទេសរុស្ស៊ីនោះទេ។ ជាការថ្លែងក្រោយពេលមានព្រឹត្តិការណ៍វាយប្រហារកន្លែងប្រគុំតន្ត្រី នៅក្នុងទីក្រុងមូស្គូ ស្លាប់មនុស្សជាង១០០នាក់ នាពេលថ្មីៗនេះ។ ថ្លែងក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានប្រសាសន៍ថា «វិមានក្រឹមឡាំងមានហេតុផលច្រើន ដែលជឿជាក់ថា គោលដៅចម្បងរបស់អ្នកដែលបានបញ្ជាឱ្យមានការវាយប្រហារភេរវកម្ម បង្ហូរឈាម និងគួរឱ្យរន្ធត់ នៅទីក្រុងមូស្គូ ថ្មីៗនេះ គឺចង់ធ្វើឱ្យខូចខាតដល់ការបង្រួបប្រួមរបស់យើង» លោក ពូទីន បានបន្ថែមថា «ពួកអ្នកនិយមអ៊ីស្លាម គ្មានហេតុផល ដើម្បីកំណត់គោលដៅ វាយប្រហារ លើរុស្ស៊ីទេ»។ ទីក្រុង មូស្គូ បានព្យាយាម ម្តងហើយម្តងទៀត ដើម្បីស្តីបន្ទោសដល់ទីក្រុង Kyiv ឬ លោកខាងលិច ចំពោះការវាយប្រហារនេះ ប៉ុន្តែ មេដឹកនាំអ៊ុយក្រែន និងលោកខាងលិច បានបដិសេធ។ ជាមួយគ្នា ក្រុមរដ្ឋឥស្លាម ឬ IS បានអះអាងថា ពួកគេគឺជាអ្នកវាយប្រហារ…
-
ចោទប្រកាន់អតីតប្រធានសភាអាហ្រ្វិកខាងត្បូង រឿងពុករលួយ និងលាងលុយ

ប្រេតូរីយ៉ា៖ អតីតប្រធានសភានៃប្រទេសអាហ្រ្វិកខាងត្បូង លោកស្រី Nosiviwe Mapisa-Nqakula ត្រូវបានតុលាការ សម្រេចចោទប្រកាន់ ពីបទពុករលួយ និងការលាងលុយ កាលពីថ្ងៃព្រហស្បតិ៍។ លោកស្រី Nosiviwe បានលាលែងពីមុខតំណែង កាលពីថ្ងៃពុធ មុនពេលបង្ហាញខ្លួន នៅចំពោះមុខតុលាការ នៅក្នុងទីក្រុង Pretoria ពោលគឺបន្ទាប់ពីលោកស្រីបានទៅបង្ហាញខ្លួន នៅទីស្នាក់ការប៉ូលីស ហើយត្រូវបានចាប់ខ្លួន ថ្មីៗនេះ។ តំណាងអយ្យការ លោក Bheki Manyathi បានប្រាប់តុលាការថា «ការចោទប្រកាន់លើលោកស្រី Mapisa-Nqakula ទាក់ទងនឹងអំពើពុករលួយ ចំនួន១២ករណី ព្រមទាំង ការលាងលុយកខ្វក់»។ ការចោទប្រកាន់នេះបានដាក់សម្ពាធ លើគណបក្ស «សមាជជាតិអាហ្រ្វិក» ដែលកំពុងគ្រប់គ្រងប្រទេស ខណៈដែលការបោះឆ្នោតសកល នឹងឈានចូលមកដល់ នៅខែឧសភា។ ស្ត្រី វ័យ៦៧ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ ពីបទសូកប៉ាន់យ៉ាងច្រើន ពីអតីតអ្នកចុះកិច្ចសន្យាយោធា អំឡុងពេលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១ ប៉ុន្តែ លោកស្រីបដិសេធការចោទប្រកាន់នេះ។ លោកស្រី Nosiviwe បាននិយាយថា…
-
ល្បែងប្រជាប្រិយខ្មែរ 🇰🇭

-
រាជធានីភ្នំពេញ លាបក្រែមថែមម្សៅ ត្រៀមអបអរព្រឹត្តិការណ៍ “សង្រ្កាន្តឆ្នាំថ្មី” រយៈពេល ០៤ ថ្ងៃ ពីថ្ងៃទី១៣-១៦ មេសា ២០២៤

-
កម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ
